
ក្រោយពីបើកទទួលការ Pre-Order មុនសម្រាប់ឧបករណ៍ Vision Pro កាលពីថ្ងៃទី 19 មករា នៅទីផ្សារសហរដ្ឋអាមេរិក ចំនួននៃការទទួល Pre-Order សម្រាប់ឧបករណ៍ AR ដំបូងរបស់ Apple មួយនេះមានការកើនឡើងជាលំដាប់។ បើការបញ្ជាក់ពីលោក Ming Chi-Kuo ដែលជាអ្នកវិភាគល្បីឈ្មោះផលិតផល Apple បានឲ្យដឹងថា ការបញ្ជាទិញ ឬ Pre-Order សម្រាប់ Vision Pro Headset បានការកើនឡើងយ៉ាងឆាប់រហ័សដោយក្រុមទទួលបានការបញ្ជាទិញដំបូងចន្លោះពី 16 ម៉ឺនគ្រឿង ទៅ 17 ម៉ឺនគ្រឿង។ ហើយនៅក្នុងពេលនេះ មានប្រភពថ្មីមួយទៀតបានបញ្ជាក់បន្ថែមពីចំនួនដែល Apple លក់ Vision Pro បានក្នុងរយះពេល 10 ថ្ងៃចាប់ពីថ្ងៃទទួលការ Pre-Order មក។
យោងទៅលើការចេញផ្សាយពីបណ្តាញ macrumors ដែលបានដកស្រង់ការផ្សាយចេញពីប្រភពខាងក្នុងរបស់ក្រុមហ៊ុនបានឲ្យដឹងថា Apple បានលក់ Vision Pro បានចំនួន 20 ម៉ឺនគ្រឿងក្នុងរយះពេល 10 ថ្ងៃចាប់តាំងពីថ្ងៃដែលបានបើកទទួលការ Pre-Order។ ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការត្រួតពិនិត្យឡើងវិញសម្រាប់ឧបករណ៍ Vision Pro Headset ដំបូងរបស់ខ្លួន នៅមុនពេលដែលត្រូវនាំចេញទៅកាន់ដៃអ្នកប្រើប្រាស់ ដែលនឹងត្រូវរៀបចំធ្វើឡើងដំបូងនៅថ្ងៃសុក្រសប្តាហ៍នេះ។
សូមបញ្ជាក់ថា Apple Vision Pro Headset ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាមួយតម្លៃចាប់ពីខ្ទង់ $3,499 ជាមួយម៉ូដែលទំហំ 256GB, ខ្ទង់ $3,699 ជាមួយម៉ូដែលទំហំ 512GB, និងខ្ទង់ $3,899 ជាមួយម៉ូដែលទំហំ 1TB។
Apple Vision Pro Headset បំពាក់នូវបន្ទះឈីប M2 ដែលមានអង្គ CPU ចំនួន 8-core, GPU ចំនួន 10-core និង 16-core Neural Engine ជាមួយរ៉េមទំហំ 16GB។ បន្ថែមពីនេះ Apple ក៏បានភ្ជាប់នូវឈីប R1 ដែលផ្តល់នូវកម្រិត12ms photon-to-photon latency ជាមួយល្បឿនBandwidth នៃម៉េមូរី 256GB/s។ សម្រាប់កញ្ចក់អេក្រង់របស់ Apple Vision Pro គឺគាំទ្រកម្រិតល្បឿន 90Hz, 96Hz, និង 100Hz refresh rate ជាមួយកម្រិតវីដេអូ 24fps ដល់ 30fps។
បន្ទះអេក្រង់ឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យា micro OLED គាំទ្របច្ចេកវិទ្យាចាក់ពណ៌ស្តង់ដារ 92% DCI-P3 ជាមួយកម្រិត ភាពម៉ដ្ឋ 7.5-micron pixel pitch និងមានកម្រិតភិចសែលសរុបដល់ទៅ 23 million pixels ឯណោះ។ រួមនឹងបច្ចេកវិទ្យាថ្មីៗទំនើបចុងក្រោយជាច្រើនទៀតដូចជា iris-based biometrics, six mics, Spatial Audio, and there's Wi-Fi 6 និង Bluetooth 5.3។ សម្រាប់ថ្មវិញ គឺកាន់សម្រាប់ការប្រើប្រាស់ទូទៅបាន 2 ម៉ោង និងការទស្សនាវីដេអូបាន 2.5 ម៉ោង៕
