ស្វែងរកពួកយើង:

Apple Watch Series 10 នឹងមានអេក្រង់ធំ និងបន្ទះឈីបលឿនជាងជំនាន់មុន ខណៈ Watch Ultra 3 នឹងមានការឌីស្សាញថ្មី

ដោយ

Koun Jab Luffy

12 កក្កដា 2024 09:05 ព្រឹក

អាន 2 នាទី

Article image
នាឡិកាដៃឆ្លាតវៃជំនាន់ថ្មី Apple Watch Series 10 នឹងមានអេក្រង់ទំហំធំ និងប្រើបន្ទះឈីបជំនាន់ថ្មីដែលមានប្រសិទ្ធិភាពខ្ពស់ជាងជំនាន់មុន ប៉ុន្តែ សម្រាប់មុខងារតាមដានសុខភាពនៅតែជាសំនួរដែលមិនទាន់មានចម្លើយ នេះបើតាមការបញ្ជាក់ពីលោក Mark Gurman មកពីស្ថាប័នសារព័ត៌មាន Bloomberg។
បើតាមការបង្ហោះនៅលើបណ្តាញផ្ទាល់ខ្លួនរបស់លោក Mark Gurman បាននិយាយថា Apple Watch Series 10 នឹងមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងជំនាន់មុនដដែល គ្រាន់តែនឹងមានការបំពាក់អេក្រង់ធំជាងមុន និងកាត់បន្ថយកម្រាស់មកស្តើងជាងមុន។ ចំនែកម៉ូដែល Watch Ultra ជំនាន់ថ្មី នឹងមានការឌីស្សាញឡើងបែបថ្មីក្នុងឆ្នាំនេះ។ ទាំង Apple Watch Series 10 និង Watch Ultra 3 នឹងទទួលបានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីដែលជាអ្នកស្នង់ដំណែងពី Apple S9 Chip ដែលចេញឆ្នាំមុន។ ដោយបន្ទះឈីបជំនាន់ថ្មីនឹងមានប្រសិទ្ធិភាពខ្ពស់សម្រាប់ដំណើរការបច្ចេកវិទ្យា AI (Apple Intelligence) ដែល Apple ធ្លាប់បានបញ្ជាក់រួចហើយថា នឹងមានដំណើរការពេញលិញនៅលើ Apple Watch ជំនាន់ថ្មី។
Article image
ក្រុមហ៊ុន Apple បានធ្វើការអភិវឌ្ឍន៍មុខងារថ្មីចំនួនពីរ គឺ hypertension និង sleep apnea សម្រាប់នាឡិកា Apple Watch ជំនាន់ថ្មី ដែលមុខងារទាំងពីរនេះបានបង្ហាញក្នុងឆ្នាំ 2024 នេះ ប៉ុន្តែ បើតាមលោក Gurman បានអះអាងថាសម្រាប់់មុខងារថ្មីទាំងពីរនេះ គឺមិនទាន់មានដំណើរការល្អប្រសើរនៅឡើយទេ នៅអំឡូងនៃការធ្វើតេស្តសាកល្បង។ យ៉ាងណាមិញ គេបានរំពឹងថា Apple នឹងធ្វើការបង្ហាញលម្អិតទាំងទងនឹងមុខងារពិសេសដែលនឹងមាននៅលើ Watch Series 10 និង Watch Ultra 3 ដែលនឹងមកដល់នៅខែកញ្ញា ឆ្នាំនេះ។  នៅខណៈពេលនេះ Apple កំពុងធ្វើការតេស្តសាកល្បង និងពិភាក្សាទៅលើគំរូតួរនាឡិកា 3D-printed casing សម្រាប់ម៉ូដែលនាឡិកាជំនាន់ថ្មី Watch Series របស់ខ្លួនផងដែរ។
លោក Mark Gurman បានមានលើកឡើងថា មិនទាន់មានភាពច្បាស់លាស់ណាមួយដែលបង្ហាញពីគម្រោងនៃការប្រកាសចេញ Apple Watch Series ម៉ូដែលពិសេស ដែលជាម៉ូដែលគម្រប់ខួប 10 ឆ្នាំ របស់ Apple Watch Series មានវត្តមាននៅលើទីផ្សារនៅឡើយទេក្នុងពេលនេះ។ សូមបញ្ជាក់ថា Apple បានធ្វើការប្រកាសចេញនាឡិកាដៃឆ្លាតវៃជំនាន់ដំបូងរបស់ខ្លួននៅក្នុងឆ្នាំ 2014 និងបានចេញលក់ជាផ្លូវការណ៍នៅក្នុងឆ្នាំ 2015៕
Apple Watch Series 10 នឹងមានអេក្រង់ធំ និងបន្ទះឈីបលឿនជាងជំនាន់មុន ខណៈ Watch Ultra 3 នឹងមានការឌីស្សាញថ្មី