ស្វែងរកពួកយើង:

Apple Watch X នឹងមានខ្សែម៉ាញ៉េទិក រួមជាមួយនឹងការឌីស្សាញតួខ្លួនមានកម្រ៉ាស់ស្តើងជាងជំនាន់មុន

ដោយ

Koun Jab Luffy

22 មេសា 2024 09:17 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងតែត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតវ៉ចថ្មីរបស់ខ្លួននៅក្នុងឆ្នាំនេះ ខណៈពេលដែល Apple Watch ថ្មីនេះ នឹងមានការឌីស្សាញរូបរាងថ្មី មុខងារការតាមដានសុខភាពកម្រិតខ្ពស់ និងខ្សែនាឡិកាដែលអាចផ្តាច់បានថែមទៀតផង។ បើតាមការទម្លាយចេញពី Mark Gurman បានបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងបោះបង់នូវឈ្មោះនៃស្មាតវ៉ចរបស់ខ្លួន ហើយសម្រាប់ស្មាតវ៉ចថ្មីនេះ អាចនឹងមានឈ្មោះហៅថា “Apple Watch X” សម្រាប់អបអរនូវខួបអនុស្សាវរីយ៍ 10 ឆ្នាំនៃវត្តមានរបស់ស្មាតវ៉ច Apple Watch ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2014 នោះ។
ជាមួយគ្នានេះ YouTuber Sam Kohl ដែលមាន Channel ឈ្មោះថា AppleTrack ក៏បានសហការជាមួយនឹងអ្នកឌីស្សាញក្រាហ្វិក @ConceptCentral នៅក្នុងការបង្កើតនូវរូបភាព render អំពីស្មាតវ៉ច Apple Watch X ផ្អែកទៅលើពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើនផងដែរ។ រូបភាព render ថ្មីនេះ បានទម្លាយអំពីការឌីស្សាញស្តើងជាងមុនសម្រាប់ស្មាតវ៉ច Watch X ដែលអាចនឹងស្តើងដល់ទៅ 10-15% បើធៀបជាមួយនឹងម៉ូដែលបច្ចុប្បន្ននេះ។ បើតាមការបញ្ជាក់នេះ អោយដឹងទឿតថា Digital Crown អាចនឹងរក្សាទុកនៅដដែល ហើយអាចនឹងមានការបន្ថែមនូវ Action Button ស្រដៀងគ្នាទៅនឹងស្មាតវ៉ច Apple Watch Ultra ផងដែរ។
Article image
ស្មាតវ៉ចថ្មីនេះ អាចនឹងប្រើប្រាស់នូវ Magnetic bands ជាមួយនឹងអេក្រង់ OLED technology ដែលភ្លឺជាងមុន និងប្រសិទ្ធិភាពល្អជាងមុនផងដែរ។ ស្មាតវ៉ចនេះ ក៏អាចប្រើប្រាស់ថាមពលថ្មបានយូរផងដែរ។ ស្មាតវ៉ច Watch X នេះអាចនឹងមានសម្ពាធនៃការវាស់ឈាមបានយ៉ាងល្អ ជាពិសេសមុខងារតាមដានទៅលើការគេង និងការដកដង្ហើមផងដែរ។ យ៉ាងណាមិញ ព័ត៌មាននេះគឺផ្អែកទៅលើការបែកធ្លាយ និងពាក្យចចាមអារ៉ាមប៉ុណ្ណោះ៕