ស្វែងរកពួកយើង:

Apple កំពុងឌីស្សាញប៊ូតុងកាមេរ៉ានៅលើ iPhone 18 Series កាន់តែសាមញ្ញ និងកាត់បន្ថយទៅលើថ្លៃផលិត

ដោយ

Koun Jab Luffy

23 សីហា 2025 01:19 រសៀល

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមថ្មីជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការបោះបង់ចោលនូវប៊ូតុងគ្រប់គ្រងកាមេរ៉ា (Camera Control Button) ចេញពី iPhone 18 Series។ នៅថ្ងៃនេះ តាមអ្នកទម្លាយមួយរូបដែលមានប្រភពចេញពីចិន បានអះអាងថា Apple មិនមែនបោះបង់ចោលប៊ូតុងនេះទេ គឺក្រុមហ៊ុន កំពុងតែធ្វើនៅលើប៊ូតុងនេះអោយកាន់តែសាមញ្ញជាងមុន ដើម្បីកាត់បន្ថយទៅលើថ្លៃផលិត។
តាមការបញ្ជាក់ចេញពីអ្នកទម្លាយ Instant Digital ដែលបង្ហោះនៅលើ Weibo បានអោយដឹងថា Pressure-Sensitive Modules នៅលើ Camera Control ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 series ស្ថិតនៅក្នុងការសាកល្បងនៅឡើយទេ។ តាមការទម្លាយខាងលើនេះនិយាយថា ក្រុមហ៊ុន Apple អាចនឹងដកចេញនូវសិនស័រមួយចំនួនផងដែរ។ គួរបញ្ជាក់ថា បើមើលទៅលើប៊ុតុង Camera Control នៅលើ iPhone 16 Series កន្លងមក គឺមានការប្រើប្រាស់នូវសិនស័រ Capacitive & Pressure Sensors នៅខាងក្រោមផ្ទៃ Sapphire Crystal Surface។ សម្រាប់ Capacitive Layer នេះ អាចចាប់ទៅលើ  Touch Gestures ខណៈពេលដែល Force Sensor គឺសម្រាប់ចាប់ទៅលើកម្រិតនៃការសង្កត់ Pressure Levels។
Article image
តាមអ្នកទម្លាយ Instant Digital បានបន្ថែមថា គោលដៅរបស់ក្រុមហ៊ុន Apple គឺធ្វើអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់ដូចអ្វីដែលមាននៅលើស្មាតហ្វូន OPPO X8 Ultra និង vivo X200 Ultra អញ្ចឹងដែរ។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា បច្ចេកវិទ្យាដែលក្រុមហ៊ុន Apple ប្រើប្រាស់បច្ចុប្បន្ននេះ គឺមានតម្លៃថ្លៃ ហើយក្រុមហ៊ុន Apple អាចនឹងកែប្រែទៅលើដំណោះស្រាយនេះ ដើម្បីកាត់បន្ថយទៅលើតម្លៃផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Apple អាចនឹងបំពាក់នូវមុខងារថ្មីមួយទៀតហៅថា Visual Intelligence AI ដែលនឹងបំពាក់នៅលើប៊ូតុង Camera Control នេះទៀតផង៕