ស្វែងរកពួកយើង:

Apple កំពុងតែសិក្សទៅលើការនាំយកនូវអង្គចងចាំទំហំ 2TB សម្រាប់ iPhones ជំនាន់ថ្មីដែលបង្ហាញខ្លួននាពេលខាងមុខ

ដោយ

Koun Jab Luffy

26 កក្កដា 2024 09:56 ព្រឹក

អាន 2 នាទី

Article image
TrendForce ដែលជាក្រុមហ៊ុនស្រាវជ្រាវរបស់តៃវ៉ាន់បាននិយាយនៅក្នុងសប្តាហ៍នេះថា ក្រុមហ៊ុន Apple នឹងចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូន iPhones ដែលបំពាក់នូវម៉េមូរីប្រភេទ Quad-Level Cell (QLC) នៅក្នុងឆ្នាំ 2026 នេះ។ បច្ចេកវិទ្យានេះ អាចត្រួសត្រាយផ្លូវសម្រាប់ iPhones ដែលមានវត្តមាននៅក្នុងពេលខាងមុខនេះ បំពាក់នូវម៉េមូរីទំហំ 2TB។ សូមជំរាបថា QLC គឺជាបច្ចេកវិទ្យា denser storage technology ដែលប្រៀបធៀបទៅនឹងបច្ចេកវិទ្យា  triple-level cell (TLC) technology ដែលប្រើប្រាស់នៅលើម៉េមូរីដែលមាននៅលើ iPhones បច្ចុប្បន្ននេះ ហើយបច្ចេកវិទ្យានេះ នឹងធ្វើអោយទំហំម៉េមូរីកាន់តែធំជាងមុន។
បន្ថែមពីនេះ QLC Storage គឺមានតម្លៃទាបជាងបច្ចេកវិទ្យា TLC។ ការប្រើប្រាស់នូវ QLC នេះ គឺមានកម្រិតល្បឿន Read/Write យឺតជាងបើធៀបជាមួយនឹងម៉េមូរី TLC។ សម្រាប់គុណសម្បត្តិនៃ QLC អាចនឹងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុន Apple ក្នុងការប្រើប្រាស់នូវម៉េមូរីដល់ទៅ 2TB សម្រាប់ស្មាតហ្វូន iPhones នាពេលខាងមុខនេះ។ ការព្យាករណ៍ខាងលើនេះ របស់ TrendForce បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងទទួលយកនូវបច្ចេកវិទ្យានេះនៅក្នុងឆ្នាំ 2026 នេះ ដែលនេះមានន័យថា វាអាចនឹងចាប់ផ្តើមដាក់អោយដំណើរការនៅលើស្មាតហ្វូន iPhone 16, iPhone 17 ឬ iPhone 18 ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់ដឹងនៅឡើយទេ។
Article image
របាយការណ៍មួយចេញពី DigiTimes កាលពីដើមឆ្នាំនេះ ធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា ក្រុមហ៊ុន Apple កំពុងតែវាយតម្លៃទៅលើ QLC សម្រាប់ម៉ូដែលទំហំ 1TB របស់ស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max ដូចនេះបច្ចេកវិទ្យានេះ អាចនឹងប្រើប្រាស់សម្រាប់ទំហំទាំង 1TB និង 2TB។ ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន iPhone 16 Series នៅក្នុងខែកញ្ញានេះ ដូចនេះ យើងនៅសល់ពេលជាច្រើនខែទៀត នៅក្នុងការសិក្សាទៅលើទំហំ 2TB និងបច្ចេកវិទ្យា QLC ដែលនឹងប្រកាសនៅក្នុងឆ្នាំនេះ ឬនៅក្នុងពេលអនាគត៕
Apple កំពុងតែសិក្សទៅលើការនាំយកនូវអង្គចងចាំទំហំ 2TB សម្រាប់ iPhones ជំនាន់ថ្មីដែលបង្ហាញខ្លួននាពេលខាងមុខ