
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហាញថា គណៈវិនិច្ឆ័យនៅក្នុងតុលាការនៃរដ្ឋតិចសាស់ខាងលិចរបស់សហរដ្ឋអាមេរិក នៅពេលនេះ បានរកឃើញថា សម្រាប់បច្ចេកវិទ្យា Secure Enclave ដែលបំពាក់នៅលើស្មាតហ្វូន Apple មិនមានការបំពានទៅលើប៉ាតង់ដែលគ្រប់គ្រងដោយក្រុមហ៊ុន "Identity Security LLC" នោះទេ នេះបើតាមការបញ្ជាក់ចេញពី Bloomberg Law។
សូមជំរាបថា ក្រុមហ៊ុន Apple បានប្រកាសចេញនូវបច្ចេកវិទ្យា Secure Enclave នេះ កាលពីឆ្នាំ 2013 នៅលើស្មាតហ្វូន iPhone 5S ដែលជាស្មាតហ្វូន iPhone ដំបូងបំផុតបំពាក់នូវបច្ចេកវិទ្យា Touch ID ហើយពេលនេះ មុខងារនេះ ក៏បាបន្តប្រើប្រាស់នៅលើគ្រប់ម៉ូដែលនៃ l iPhone, iPad, Mac, Apple TV, Apple Watch និង HomePod ។

ក្រុមហ៊ុន Apple បាននិយាយថា បច្ចេកវិទ្យា Secure Enclave គឺជាប្រព័ន្ធ Subsystem សុវត្ថិភាពនៅក្នុងឈីបដែលត្រូវបានឌីស្សាញសម្រាប់រក្សានូវសុវត្ថិភាពនៃទិន្នន័យអ្នកប្រើប្រាស់ដែលមាននៅលើ TouchID និង FaceID។ ទាក់ទងនឹងមុខងារនេះ ក្រុមហ៊ុន Identity Security LLC ទើបតែប្តឹងក្រុមហ៊ុន Apple ទៅលើការរំលោភបំពានទៅលើប៉ាតង់នៅក្នុងឆ្នាំ 2021 ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការប្តឹងឧទ្ទរណ៍ទៅលើការសម្រេចនៃគណៈវិនិច្ឆ័យនេះ៕
