ស្វែងរកពួកយើង:

Apple ត្រៀមបញ្ចេញផលិតផលប្រើប្រាស់ក្នុងផ្ទះ Smart Home ថ្មីមួយចំនួនក្នុងឆ្នាំ 2025

ដោយ

Koun Jab Luffy

28 ឧសភា 2025 07:12 ព្រឹក

អាន 2 នាទី

Article image
ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple បានព្យាយាមក្នុងការវាយលុកទីផ្សារផលិតផលប្រើប្រាស់ផ្សេងៗ បន្ថែមពីលើទីផ្សារទូរស័ព្ទ iPhone, ឧបករណ៍ Pads, កុំព្យូទ័រ Macs និងនាឡិកាដៃ Apple Watch Series ដែលជាទីផ្សារស្នូលរបស់ក្រុមហ៊ុន។ ហើយថ្មីៗនេះ បើយោងតាមរបាយការណ៍ចុងក្រោយរបស់ Mark Gurman ដែលជាអ្នកវិភាគទីផ្សារផលិតផល Apple ដ៏មានប្រជាប្រិយភាពបានឱ្យដឹងថា ក្រុមហ៊ Apple ក៏កំពុងសម្លឹងមើលទីផ្សារឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ ឬ Smart Home ផងដែរ។
កាលពីដើមឡើយ ក្រុមហ៊ុន Apple ធ្លាប់បានធ្វើការប្រកាសចេញនៅឧបករណ៍បំពងសំឡេងស៊េរី HomePod និង HomePod mini ប៉ុន្តែ ផលិតផលមួយនេះហាក់មិនទទួលបានជោគជ័យដូចអ្វីដែលក្រុមហ៊ុនបានរំពឹងទុកនោះទេ។ ហើយនៅក្នុងពេលនេះ Apple ត្រូវបានគេមើលឃើញថា កំពុងរៀបចំគម្រោងជំហ៊ានទីពីរជាមួយទីផ្សារនៃផលិតផលប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃថ្មីៗជាច្រើន ដែលទំនងជានឹងបប្រកាសចេញនៅចុងឆ្នាំ 2025 ឬនៅដើមឆ្នាំ 2026។
Article image
ឧបករណ៍មួយក្នុងចំណោមឧបករណ៍ថ្មីដែល Apple ត្រៀមធ្វើការបញ្ចេញនៅចុងឆ្នាំនេះ ត្រូវបានគេរំពឹងថា អាចជាឧបករណ៍ដូច iPad ឬហៅថា robotic arm ដែលមានកូដឈ្មោះ J490 ហើយត្រូវបានដែលឧបករណ៍នេះអាចនឹងមានការប្រកាសចេញក្នុងពេលឆាប់ៗខាងមុខនេះ។ មានក្តីរំពឹងថា Apple ទំនងជានឹងមានការប្រកាសចេញឧបករណ៍ Smart Home ថ្មីមួយ ឬពីរ នៅថ្ងៃនៃការប្រកាសសម្ភោធចេញទូរស័ព្ទ iPhone 17 Series នៅក្នុងខែកញ្ញា ខាងមុននេះ៕