ស្វែងរកពួកយើង:

Apple នឹងបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍចំនួន 2 នៅក្នុងទីក្រុងស៊ាងហៃ និង Shenzhen

ដោយ

Koun Jab Luffy

13 មីនា 2024 07:04 យប់

អាន 3 នាទី

Article image
ក្រុមហ៊ុន Apple បាននឹងកំពុងតែធ្វើការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទីផ្សាររបស់ប្រទេសចិន ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ គ្រោងនឹងបង្កើននូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ(R&D) នៅក្នុងតំបន់នេះ។ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Apple បានដឹងយ៉ាងច្បាស់ថា ខ្លួនបានប្រឈមមុខទៅនឹងបញ្ហាជាច្រើននៅក្នុងទីផ្សាររបស់ចិន ប៉ុន្តែក្រុមហ៊ុននេះ ក៏បានដឹងអំពីឱកាសជាច្រើននៃវត្តមាននៅក្នុងទីផ្សារនេះផងដែរ។
ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានកំពុងតែបន្ថែមនូវធនធានជាច្រើនទៅលើមន្ទីរពិសោធន៍ស្រាវជ្រាវនៅក្នុងទីក្រុងស៊ាងហៃ។ សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនេះ គឺផ្តោតទៅលើការពង្រឹងទៅលើសមាសធាតុជាច្រើន និងការអភិវឌ្ឍបន្តទៅលើផលិតផលថ្មីៗរបស់ក្រុមហ៊ុន Apple និងការពង្រឹងទៅលើគុណភាព និងដំណើរការនៃឧបករណ៍ទាំងនេះ។ សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនេះ នឹងសាងសាងនៅក្នុងទីក្រុង Shenzhen និងទីក្រុងមួយទៀតនៅក្នុងប្រទេសចិន។
មានការរំពឹងថា ក្រុមហ៊ុននេះ នឹងបើកជាផ្លូវការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនេះ នៅក្នុងឆ្នាំ 2024 នេះហើយ ដោយនៅទីនោះ នឹងមានគោលដៅជាច្រើន ដែលរួមមានការគាំទ្រដល់បុគ្គលិក និងកិច្ចសហការជាមួយនឹងអ្នកផ្គត់ផ្គង់ក្នុងតំបន់ដែលនឹងពង្រឹងទៅលើទំនាក់ទំនងរវាងក្រុមហ៊ុន Apple និងអ្នកផ្គត់ផ្គង់ជាច្រើនរបស់ចិន។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវកម្រិតខ្បស់នៅក្នុងតំបន់នេះ ដែលនៅទីនេះវានឹងមានការតេស្តទៅលើផលិតផលប្រណិតៗជាច្រើនដែលក្នុងនោះមាន iPhone, iPad និង Apple Vision Pro ។
តាមការបញ្ជាក់ពី Isabel Ge Mahe ដែលជាតំណាង Apple Greater នៅប្រទេសចិន បាននិយាយអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ក្រុមហ៊ុននេះ នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងតំបន់នេះ ជាមួយនឹងការដាក់ទុនច្រើនជាង 139 លានដុល្លារអាមេរិក ដែលដាក់ទៅលើមន្ទីរស្រាវជ្រាវនៅក្នុងប្រទេសចិន។ បន្ថែមពីនេះទៀតនោះ ចំនួននៃបុគ្គលិកនៃផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ក៏មានការកើនឡើងទ្វេរដងធៀបទៅនឹង 5 ឆ្នាំមុន។
ខណៈពេលដែលក្រុមហ៊ុន Apple ប្រឈមមុខទៅនឹងការប្រកួតប្រជែងយ៉ាងខ្លាំងចេញពីអ្នកផ្គត់ផ្គង់ស្មាតហ្វូនក្នុងតំបន់ដូចជា Huawei នោះ ការពង្រីកនេះ គឺជាសញ្ញាយ៉ាងច្បាស់ថា ក្រុមហ៊ុននេះ មិនងាយក្នុងការបោះបង់ងាយស្រួលនោះទេ ជាពិសេសនៅក្នុងទីផ្សារដែលមានសក្តានុពលយូរអង្វែងទៀតនោះ។ ការបើកហាងទី Apple Jing’an 8 នៅក្នុងទីក្រុងស៊ាងហៃ របស់ Apple គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ នៅក្នុងការពង្រីកទៅលើហាងលក់រាយរបស់ខ្លួននៅក្នុងប្រទេសចិន។ បច្ចុប្បន្ននេះ ហាងលក់រាយជាច្រើន ក៏បានចុះតម្លៃយ៉ាងច្រើនទៅលើស្មាតហ្វូន iPhones ដើម្បីបង្កើនទៅលើការលក់ ហើយវាក៏ផ្តល់នូវផលវិជ្ជមានជាច្រើនផងដែរ៕
Apple នឹងបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍចំនួន 2 នៅក្នុងទីក្រុងស៊ាងហៃ និង Shenzhen