ស្វែងរកពួកយើង:

Apple នឹងប្រើប្រាស់នូវអេក្រង់ Quad-Curved Display នៅលើ iPhone ជំនាន់ថ្មីរបស់ខ្លួនដើម្បីខួបលើកទី 20

ដោយ

ជុំ ប៉េងលីន

27 មេសា 2026 07:44 ព្រឹក

អាន 2 នាទី

Apple នឹងប្រើប្រាស់នូវអេក្រង់ Quad-Curved Display នៅលើ iPhone ជំនាន់ថ្មីរបស់ខ្លួនដើម្បីខួបលើកទី 20
Article image

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Apple តែងតែធ្វើអ្វីប្លែកជាប្រចាំសម្រាប់វត្តមានរបស់ iPhone ជំនាន់ថ្មី។ ខណៈដែល iPhone ឈានដល់ខួបលើកទី 20 នឹងមកដល់នៅក្នុងឆ្នាំ 2027 ខាងមុខនេះ មានការរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ គ្រោងនឹងរៀបចំទៅលើស្មាតហ្វូនថ្មីរបស់ខ្លួនអោយកាន់តែអស្ចារ្យជាងអ្វីដែលយើងធ្លាប់ឃើញកន្លងមក។ ផ្អែកតាមការបែកធ្លាយនៅពេលនេះ បានទម្លាយអំពីព័ត៌មានលម្អិតនៃអេក្រង់របស់ស្មាតហ្វូនថ្មីនេះផងដែរ។

Article image
យោងតាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station នៅលើ Weibo បានបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុន Samsung ក្នុងការឌីស្សាញទៅលើអេក្រង់ដ៏ពិសេសសម្រាប់ iPhone ម៉ូដែលថ្មីសម្រាប់ខួប 20 ឆ្នាំរបស់ខ្លួនហើយ។ អេក្រង់ថ្មីរបស់ iPhone ថ្មីនេះ គឺប្រើប្រាស់នូវអេក្រង់ Quad-Curved Display ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់នូវអេក្រង់ Quad-Curved Display ថ្មីនេះ ក៏ត្រូវបានក្រុមហ៊ុនជាច្រើនរបស់ចិនបានប្រើប្រាស់នៅលើស្មាតហ្វូន Flagship របស់ខ្លួន។

Article image
សួមជំរាបថា ក្រុមហ៊ុន Apple ក៏មានពាក្យចចាមអារ៉ាមថា បានធ្វើការនៅលើការឌីស្សាញអេក្រង់ពេញលេញតាមរយៈការផ្លាស់ប្តូរនូវសមាសភាគ Dynamic Island នេះ ទៅក្រោមអេក្រង់វិញផងដែរ។ បើមើលទៅលើស្មាតហ្វូន iPhone 18 Pro Max អាចនឹងប្រើប្រាស់នូវ Dynamic Island ដែលមានទំហំតូចជាងមុនដល់ទៅ 25% ហើយបច្ចេកវិទ្យា Face ID អាចនឹងប្រើប្រាស់នូវក្រោមអេក្រង់ផងដែរ៕
Apple នឹងប្រើប្រាស់នូវអេក្រង់ Quad-Curved Display នៅលើ iPhone ជំនាន់ថ្មីរបស់ខ្លួនដើម្បីខួបលើកទី 20