ស្វែងរកពួកយើង:

Apple នឹងផ្តើមសង្វាក់ផលិតកម្មទៅលើអេក្រង់ iPhone 16 Series នៅខែមិថុណាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

17 ឧសភា 2024 11:43 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការចែកចាយព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា សង្វាក់ផលិតកម្មទៅលើអេក្រង់ iPhone 16 Series គឺនឹងចាប់ផ្តើមឡើងនៅខែមិថុណខាងមុខនេះហើយ។ ព័ត៌មានថ្មីនេះ គឺត្រូវបានដកស្រង់ចេញពីរបាយការណ៌របស់អ្នកវិភាគ Ross Young ដែលជាបុគ្គលល្បីល្បាញមួយរូបដែលតែងតែចែកចាយព័ត៌មានអេក្រង់ស្មាតហ្វូនាពេលកន្លងមក។ ការចាប់ផ្តើមនេះ ត្រូវបានគេបញ្ជាក់ថា គឺស្របគ្នាជាមួយនិងការផលិតស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលមានគម្រោងនឹងប្រកាសចេញនូវ iPhone 16 Series ថ្មីនេះ នៅពាក់កណ្តាលខែតុលា។
ទាក់ទងនិងព័ត៌មាននេះ លោក Young ក៏បានផ្តល់នូវព័ត៌មានថ្មីៗទាក់ទងជាមួយនិងការលក់ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone 16 lineup នាពេលខាងមុខនេះផងដែរ។ លោកបានធ្វើការព្យាករណ៌ថា iPhone 16 និង 16 Pro គឺនឹងក្លាយជាម៉ូដែលថ្មី នាំមុខគេនៅលើទីផ្សារ ខណៈដែលម៉ូដែល iPhone 16 Plus និង iPhone 16 Pro Max អាចនឹងមានការយឺតយ៉ាវជាងបន្តិច។ ប៉ុន្តែលោក Young ក៏បានធ្វើការកត់សម្គាល់ថា ការព្យាករណ៌នេះ ក៏អាចនឹងមានការផ្លាស់ប្តូរផងដែរ ពីព្រោះថា អ្នកប្រើប្រាស់មួយចំនួនចង់បាននូវស្មាតហ្វូនអេក្រង់ធំ និងមានថ្មទំហំធំ ប្រើប្រាស់បានយូរ។
Article image
សូមជំរាបថា ការព្យាករណ៌របស់លោក Ross Young នេះ ក៏មានភ្ជាប់មកជាមួយនូវរូបភាពបែកធ្លាយកាលពីមុនរបស់ iPhone 16 series ផងដែរ។ រូបភាពនោះ គឺបានបង្ហាញពីការឌីស្សាញកាមេរ៉ាក្រោយរបស់ iPhone 16 និង 16 Plus មានរាងបញ្ឈរ ដែលធ្វើអោយគ្រប់គ្នានឹកដល់វត្តមានរបស់ iPhone X ដែលប្រកាសចេញកន្លងមក។ រូបភាព iPhone 16 Pro Max ដែលស្ថិតនៅជ្រុងខាងឆ្វេង គឺមើលទៅមានទំហំធំជាងគេ។ ស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថា មានការពង្រីកទំហំដល់ទៅ 6.9-អ៊ីង ដែលធំជាង iPhone 15 Pro Max មានអេក្រង់ទំហំត្រឹមតែ 6.7 ប៉ុណ្ណោះ។
Apple នឹងផ្តើមសង្វាក់ផលិតកម្មទៅលើអេក្រង់ iPhone 16 Series នៅខែមិថុណាខាងមុខនេះហើយ