
ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបង្ហាញនូវវីដេអូថ្មីមួយដែលមានការផ្សព្វផ្សាយអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល iPhone 16 Series។ តាមពិតទៅមុននេះ ក្រុមហ៊ុននេះបានធ្វើការផ្សព្វផ្សាយម្តងរួចហើយដោយវីដេអូនោះគឺបានបង្ហាញអំពីមុខងារថ្មី Apple Intelligence។ ប៉ុន្តែសម្រាប់វីដេអូចុងក្រោនេះ គឺក្រុមហ៊ុននេះ បានងាកមកនិយាយអំពីប៊ូតុងគ្រប់គ្រងកាមេរ៉ា (Camera Control) វិញម្តង។
នៅវីដេអូថ្មីនេះ គឺមានការបង្ហាញលម្អិតអំពីចេតនារបស់ក្រុមហ៊ុន Apple នៅក្នុងការប្រើប្រាស់ទៅលើមុខងារនៃប៊ូតុងថ្មីនេះ។ ជាមួយនិងការបង្ហាញវត្តមានរបស់ iPhone 16 Series នៅក្នុងឆ្នាំនេះ Apple បានធ្វើការផ្លាស់ប្តូរដ៏ធំបំផុតមួយសម្រាប់ស្មាតហ្វូនរបស់ខ្លួន នោះគឺទៅលើមុខងារជាច្រើននៃការគ្រប់គ្រងទៅលើប៊ូតុងកាមេរ៉ា Camera Control។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ប៊ូតុងនេះ អាចចូលទៅកាន់មុខងារកាមេរ៉ាបានលឿន ហើយថែមទាំងមានការទ្រទ្រង់ទៅលើការប្រើប្រាស់នូវកាយវិការ (gestures) នៅក្នុងការផ្លាស់ប្តូរទៅលើការគ្រប់គ្រងនៅលើកម្មវិធី Camera App របស់ក្រុមហ៊ុន Apple ទៀតផង។ គោលបំណងនៃបង្ហាញនូវវីដេអូផ្សព្វផ្សាយថ្មីនេះ ក្រុមហ៊ុន Apple មានគោលដៅចង់បង្កើនការប្រើប្រាស់ទៅលើ iPhone 16 Series អោយកាន់តែមានភាពរលូន។

គួរបញ្ជាក់ផងដែរថា សម្រាប់មុខងារ Visual intelligence អាចនឹងប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ iOS 18.2 ខាងមុខនេះ។ បច្ចុប្បន្ននេះ សម្រាប់ប៊ូតុង Camera Control គឺល្អបំផុតក្នុងការថតជាមួយនឹងការប្រើប្រាស់ដៃពីរជាមួយនឹងទម្រង់វីដេអូ landscape ប៉ុន្តែសម្រាប់ពេលខាងមុខវាអាចនឹងផ្តល់នូវភាពងាយស្រួលក្នុងការថតទម្រង់ vertical ផងដែរ៕

