ស្វែងរកពួកយើង:

Apple ប្តូរយុទ្ធសាស្រ្តត្រឡប់ទៅផលិត iPhone 16 Series នៅប្រទេសចិនវិញហើយ!

ដោយ

Koun Jab Luffy

21 សីហា 2024 08:14 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីភាពចម្រូងចម្រាស់ពាណិជ្ជកម្មមួយចំនួនរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កាលពីពេលមុននេះ ក្រុមហ៊ុន Apple បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរការផលិតទៅលើ iPhones របស់ខ្លួនចេញពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍ថ្មីមួយនៅថ្ងៃនេះ ដែលចេញផ្សាយដោយសារព័ត៌មាន Bloomberg បានបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple បានផលិត iPhones ដែលមានតម្លៃ 14 ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសឥណ្ឌា។
បើតាមការបែកធ្លាយថ្មីនេះ បានបន្តអះអាងថា ក្រុមហ៊ុន Apple នឹងមានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនមកកាន់ប្រទេសចិនវិញហើយ សម្រាប់ការផលិតទៅលើស្មាតហ្វូន iPhone 16 Series ឆ្នាំនេះ។ ជាមួយនិងសង្វាក់ផលិតក្មថ្មីនេះ ក្រុមហ៊ុន Apple នឹងធ្វើការជាមួយក្រុមហ៊ុន Foxconn នៅក្នុងការផលិតទៅលើ iPhones ថ្មីនេះ ហើយពេលនេះ ក្រុមហ៊ុន Foxconn ក៏បានចាប់ផ្តើមជ្រើសរើសនូវបុគ្គលិកទ្រង់ទ្រាយធំសម្រាប់ធ្វើការក្នុងរោងចក្រមួយនៅក្នុងចំណោមរោងចក្រជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុន Foxconn ក៏មានគម្រោងនៅក្នុងការវិនិយោគទឹកប្រាក់ចំនួន 1 ពាន់លានយ៉ន់ (140 លានដុល្លារ) នៅក្នុងទីក្រុង Zhengzhou ប្រទេសចិន ទៀតផង។
ប្រភពខាងលើនេះ បន្តថា ការវិលត្រឡប់របស់ក្រុមហ៊ុន Foxconn ទៅកាន់ប្រទេសចិននេះ មិនមែនជារឿងចៃដន្យនោះទេ។ ការផ្លាស់ប្តូរនេះ គឺផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការផលិតនេះ ដោយសារតែទីនេះ មានកម្មករជំនាញជាច្រើន ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែប្រសើរជាងមុន និងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរដែលនឹងបង្កើនទៅលើចំនួននៃការផលិត។
បើមើលទៅលើខ្សែសង្វាក់ផ្គត់ផ្គង់នេះ ក្រុមហ៊ុន Apple នៅតែនាំចូលនូវសមាសភាគជាច្រើនចេញពីប្រទេសចិន នៅក្នុងការទៅផលិតនៅលើផលិតផលជាច្រើនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា និងវៀតណាម។ ការដឹកជញ្ជូននេះ អាចនឹងមានតម្លៃខ្ពស់ និងការបង្កើនទៅលើតម្លៃនៃការផលិត iPhones ផងដែរ។
Article image
គួរបញ្ជាក់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ផ្នែកថាមពលនៅក្នុងប្រទេសឥណ្ឌា និងវៀតណាម គឺមានកម្រិតទាបនៅឡើយបើធៀបទៅនឹងប្រទេសចិន ដោយសារតែរោងចក្រជាច្រើនប្រទេសឥណ្ឌា និងវៀតណាម បានប្រឈមមុខទៅនឹងបញ្ហានៃការដាច់ចរន្តអគ្គិសនីដែលបណ្តាលអោយមានការរារាំងទៅលើសមត្ថភាពនៃការផលិត និងប្រសិទ្ធភាពនៃរោងចក្ររបស់ខ្លួនផងដែរ៕