ស្វែងរកពួកយើង:

Apple ប្រកាសដាក់លក់ iPhone 16 Series ដែលមានការជួសជុលឡើងវិញ!‍

ដោយ

Koun Jab Luffy

07 កុម្ភៈ 2026 11:28 ថ្ងៃត្រង់

អាន 1 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសចាប់ផ្តើមដាក់លក់ជាផ្លួវការទៅលើស្មាតហ្វូនប្រភេទ Refurbished (ជួសជុលឡើងវិញ) សម្រាប់ម៉ូដែលមួយចំនួនរួមមានដូចជា ស្មាតហ្វូន iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ គឺមានការចុះតម្លៃចាប់ពី 12% ទៅ 22% បើប្រៀបធៀបជាមួយនឹងតម្លៃដែលធ្លាប់ដាក់លក់ iPhone 16, iPhone 16 Plus, 16 Pro និង 16 Pro Max កាលពីមុន។
ខាងក្រោមនេះ គឺជាតម្លៃផ្លូវការរបស់ស្មាតហ្វូនទាំងនេះ លោកអ្នកអាចមើលបានពីតម្លៃរបស់ស្មាតហ្វូនដែលបានប្រកាសចេញកាលពីខែកញ្ញាឆ្នាំ 2024 នេះម្តងទៀត។
Article image
តាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ បានអោយដឹងថា ប្រសិនបើទិញស្មាតហ្វូនដែលបានជួសជុលឡើងវិញនេះ លោកអ្នកនឹងទទួលបាននូវស្មាតហ្វូន ដែលជាប្រភេទ unlocked និងភ្ជាប់មកជាមួយនឹងថាមពលថ្មថ្មី សម្បកថ្មី ហើយក៏មានភ្ជាប់មកជាមួយនឹងខ្សែ USB-C ផងដែរ។ ក្រុមហ៊ុន Apple ក៏មានផ្តល់នូវការធានាដែលអ្នកប្រើប្រាស់អាចឆែកមើលបាននៅលើ AppleCare+ ឬ AppleCare One coverage ផងដែរ៕
Apple ប្រកាសដាក់លក់ iPhone 16 Series ដែលមានការជួសជុលឡើងវិញ!‍