ស្វែងរកពួកយើង:

Apple ប្រកាសបញ្ចុះតម្លៃទៅលើ iPhone 15 ដើម្បីជាការឆ្លើយតបនិងស្ទុះឡើងរបស់ Huawei Pura 70 នៅលើទីផ្សារប្រទេសចិន

ដោយ

Koun Jab Luffy

21 ឧសភា 2024 08:31 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវការបញ្ចុះតម្លៃទៅលើស្មាតហ្វូន iPhone 15 models នៅលើទីផ្សារប្រទេសចិន ដើម្បីជាការឆ្លើយតបទៅនិងការលក់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 ដែលកំពុងតែមានការស្ទុះកើនឡើងខ្លាំង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ការបញ្ចុះតម្លៃនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី 20 ខែឧសភាម្សិលមិញនេះ រហូតដល់ថ្ងៃទី 28 ខែឧសភខាងមុខ។ សម្រាប់តម្លៃដែលដាក់លក់នេះ គឺបានចុះថ្លៃច្រើន ប្រៀបធៀបជាមួយនិងតម្លៃដែល ក្រុមហ៊ុននេះដាក់លក់កាលខែកុម្ភៈខាងកន្លងមក។
យោងតាមតម្លៃដែលដាក់លក់នៅលើហាងអនឡាញ Tmall បានបង្ហាញថា ក្រុមហ៊ុន Apple បានបញ្ចុះតម្លៃដល់ទៅ 2,300 យ៉ន់ ដែលស្មើរនឹង ($318) ទៅម៉ូដែលនិមួយៗ។ សម្រាប់ស្មាតហ្វូន iPhone 15 Pro Max ដែលមានទំហំធំ 256GB គឺមាន តម្លៃត្រឹមតែ 7,949 យ៉ន់ ដែលស្មើរនិង ($1,199) ប៉ុណ្ណោះ ប្រៀបធៀបជាមួយនិងការដាក់លក់កាលពីខែកញ្ញាឆ្នាំមុននេះ គឺមានតម្លៃដល់ទៅ 9,999 យ៉ន់។ ចំពោះម៉ូដែលស្តង់ដារ‌ iPhone 15 ទំហំ 128GB គឺមានតម្លៃត្រឹមតែ 4,599 យ៉ន់ ដែលស្មើរ និង ($636) ដែលកាលពីមុនមានតម្លៃដល់ទៅ 5,999  យ៉ន់។
Article image
ដើម្បីជាការទប់ទល់នឹងការលក់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 ដែលកំពុងតែមានការស្ទុះកើនឡើងខ្លាំង នៅលើទីផ្សារ ប្រទេសចិននៅពេលនេះ ក្រុមហ៊ុន Apple បានសម្រេចប្រកាសចេញនូវការបញ្ចុះតម្លៃទៅលើស្មាតហ្វូន iPhone 15 model។ ដូចគ្នាជាមួយនិងការបញ្ចុះតម្លៃកាលពីខែកុម្ភៈកន្លងមកអញ្ចឹង ក្រុមហ៊ុនក៏បានបញ្ចុះតម្លៃទៅលើស្មាតហ្វូនរបស់ខ្លួន ដើម្បីជា ការឆ្លើយតបទនឹងការកើនឡើងនៃការលក់ស្មាតហ្វូនរបស់ Huawei Mate 60 series កាលពីខែសីហាឆ្នាំមុននេះដូចគ្នា។
Article image
សូមជំរាបថា គិតត្រឹមខែធ្នូឆ្នាំមុននេះ ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នៅលើទីផ្សារប្រទេសចិន គឺមានការធ្លាក់ចុះ 13% ដែលមានតម្លៃដល់ទៅ $20.8 ពាន់លានដុល្លារ ដែលតិចជាងការព្យាករណ៌របស់អ្នកវិភាគដែលមានតម្លៃដល់ទៅ $23.5 ពាន់លានដុល្លារ។ ទាក់ទងនឹងការដាក់លក់បញ្ចុះតម្លៃទៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Apple កាលពីខែកុម្ភៈកន្លងទៅនេះ គឺត្រូវបានគេជឿជាក់ថា នឹងជួយអោយក្រុមហ៊ុននេះ មានភាពខ្លាំងឡើងវិញជាក់ជាមិនខាន។ បើរបាយការណ៌របស់សារ ព័ត៌មាន Reuters បានអោយដឹងថា ការនាំចេញរបស់ Apple នៅលើទីផ្សារចិន កាលពីខែមីនាឆ្នាំ 2024 នេះ គឺមានការ កើនឡើងដល់ទៅ 12% ខណៈដែលក្រុមហ៊ុន Apple បានព្យាករណ៌ថា ការលក់នឹងមានការធា្លក់ចុះ 37%។