ស្វែងរកពួកយើង:

Apple ប្រើប្រាស់ទៅលើបច្ចេកវិទ្យា 2nm របស់ TSMC ទៅលើបន្ទះឈីបរបស់ខ្លួនជាលើកដំបូង!

ដោយ

Koun Jab Luffy

26 មករា 2024 01:18 រសៀល

អាន 2 នាទី

Article image
Apple អាចនឹងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងបំផុតដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 2nm របស់ក្រុមហ៊ុន TSMC នេះបើតាមការបញ្ជាក់ចេញពី DigiTimes។ TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយ ដែលនឹងធ្វើការផលិតទៅលើបន្ទះឈីប 2nm នៅក្នុងឆមាសទី 2 ឆ្នាំ 2024 ខាងមុខនេះ។ ការប្រើប្រាស់នូវទំហំ Transistor តូចជាងមុនជាមួយនឹងបច្ចេកវិទ្យានេះអនុញ្ញាតអោយកម្លាំងម៉ាស៊ីនដំណើរការលឿនជាងមុន និងការប្រើប្រាស់ថាមពលថ្មតិចជាងមុន។
លើកនេះ គឺជាប្រវត្តិសាស្រ្តហើយដែលក្រុមហ៊ុន Apple ប្រើប្រាស់នូវបច្ចេកវិទ្យា leading-edge chip technologies ឈានមុខគេរបស់ក្រុមហ៊ុន TSMC នេះ។ សូមជំរាបថា សម្រាប់បន្ទះឈីប A17 Pro ដែលមានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro និងបន្ទះឈីប M3 Series ដែលប្រើប្រាស់នៅលើ Mac គឺប្រើប្រាស់នូវដំណើរការ 3nm របស់ក្រុមហ៊ុន TSMC ផងដែរ។
ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងក្លាយជាក្រុមហ៊ុនដំបូងបំផុតក្នុងការប្រើប្រាស់ទៅលើបច្ចេកវិទ្យា 2nm របស់ក្រុមហ៊ុន TSMC។ សម្រាប់ node ថ្មីនេះគឺប្រើប្រាស់នូវដំណើរការផលិតថ្មីហៅថា gate-all-around field-effect transistors (GAAFET) ។ បច្ចេកវិទ្យានេះបង្កើននូវល្បឿនលឿនក្នុងការប្រើប្រាស់ និងការប្រើប្រាស់នូវថាមពលថ្មតិចជាងមុនថែមទៀតបើធៀបជាមួយនឹងដំនើរការ FinFET transistorsដែលប្រើប្រាស់នៅលើបន្ទះឈីបបច្ចុប្បន្ននេះ។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន TSMC បានបង្កើតនូវរោងចក្រថ្មី និងការវិនិយោគជាច្រើនសម្រាប់ឆ្លើយតបទៅលើដំណើរការផលិតនេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន TSMC គឺផ្គត់ផ្គង់ទៅលើបច្ចេកវិទ្យា 3nm។ ក្រុមហ៊ុននេះ បានពង្រឹងទៅលើដំណើរការរបស់ខ្លួនជាមួយនឹងបន្ទះឈីប N3E និង N3P ហើយក្រុមហ៊ុននេះ ក៏ធ្វើការនៅលើបន្ទះឈីបជាច្រើនទៀតក្នុងនោះមាន N3X និង  N3AE ថែមទៀតផង។ នៅពេលនេះ ក្រុមហ៊ុន TSMC ក៏មានផ្តោតទៅលើការស្រាវជ្រាវទៅលើបន្ទះឈីប 1.4-nanometer chips ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2027 ខាងមុខនេះ៕
Apple ប្រើប្រាស់ទៅលើបច្ចេកវិទ្យា 2nm របស់ TSMC ទៅលើបន្ទះឈីបរបស់ខ្លួនជាលើកដំបូង!