ស្វែងរកពួកយើង:

Apple មានគម្រោងប្រកាសចេញ Macbook ដែលមានអេក្រង់បត់បានទំហំ 20 អ៊ីងនៅឆ្នាំ 2027

ដោយ

Koun Jab Luffy

07 មីនា 2024 03:54 រសៀល

អាន 2 នាទី

Article image
យោងតាមរបាយការណ៍របស់លោក Ming Chi Kuo បាននិយាយថា Apple មានគម្រោងក្នុងការប្រកាសចេញម៉ាស៊ីន Macbook ដែលបំពាក់អេក្រង់បត់បានទំហំ 20-inch នៅរយះពេលបីឆ្នាំខាងមុខទៀតនេះ។
លោក Kuo បានបញ្ជាក់នៅលើគណនី X ផ្លូវការណ៍របស់លោកដូច្នេះថា ផលិតផលបំពាក់អេក្រង់បត់បានតែមួយគត់របស់ Apple ដែលស្ថិតនៅក្នុងកាលវិភាគជាក់លាក់ក្នុងការអភិវឌ្ឍន៍ផលិត គឺជាកុំព្យូទ័រ Notebook  Macbook ដែលមានអេក្រង់ទំហំ 20.3-inch ហើយលោកបានបញ្ជាក់ទៀតថា 20.3-inch Macbook Foldable Screen អាចនឹងត្រូវចាប់ផ្តើមសង្វាក់ផលិតទ្រង់ទ្រាយធំនៅរវាងឆ្នាំ 2027។ ទោះជាយ៉ាងណាកំពូលអ្នកវិភាគផលិតផល Apple រូបនេះ មិនបានបង្ហាញលម្អិតទាក់ទងនឹងផលិតផល Macbook ដែលមានអេក្រង់បត់នោះទេ។
លោក Ming Chi Kuo គឺជាបុគ្គលទីបីនៃការទម្លាយប្រភពព័ត៌មានទាក់ទងនឹងម៉ាស៊ីន Macbook បំពាក់អេក្រង់បត់ទំហំ 20-inch របស់ Apple បន្ទាប់ពីលោក Ross Young មកពីស្ថាប័ន Display Supply Chain Consultant និងបណ្តាញសារព័ត៌មានកូរ៉េខាងត្បូង The Elec។ បច្ចុប្បន្បម៉ាស៊ីន Macbook ដែលមានអេក្រងទំហំធំបំផុត គឺ Macbook Pro 16-inch។ កាលពីដើមឡើយ Apple ក៏ធ្លាប់បានធ្វើការផលិតម៉ាស៊ីន Macbook Pro ដែលមានអេក្រង់ទំហំ 17-inch ម្តងដែរ ប៉ុន្តែ ត្រូវបានបញ្ឈប់ការផលិតវិញក្នុងឆ្នាំ 2012។
Article image
ហើយសម្រាប់អនាគតនៃម៉ាស៊ីន Foldable Macbook ត្រូវបានគេជឿជាក់ថា នឹងមានអេក្រង់ទំហំ 20-inch នៅពេលពន្លាអេក្រង់ទាំងមូល ប៉ុន្តែ លោក Ming Chi Kuo មិនបានបញ្ជាក់លម្អិតពីបច្ចេកវិទ្យាអេក្រង់ដែលត្រូវប្រើនៅលើ Macbook អេក្រង់បត់របស់ Apple នោះទេ។ ជាចុងក្រោយលោក Kuo បានបញ្ជាក់យ៉ាងច្បាស់ថា 20-inch Foldable Macbook គឺជាផលិតផលអេក្រង់បត់តែមួយគត់របស់ Apple ដែលមានភាពច្បាស់លាស់ស្ថិតក្នុងតារាងក្នុងការអភិវឌ្ឍន៍ផលិតផលិតផលរបស់ Apple ហើយសម្រាប់ Foldable iPhone និង iPads គឺនឹងមិនបង្ហាញខ្លួនឆាប់ៗនោះឡើយ៕
Apple មានគម្រោងប្រកាសចេញ Macbook ដែលមានអេក្រង់បត់បានទំហំ 20 អ៊ីងនៅឆ្នាំ 2027