ស្វែងរកពួកយើង:

Apple រងនូវបទចោទពាក់ព័ន្ធនឹងការរំលោភទៅលើប៉ាតង់ Wireless របស់ក្រុមហ៊ុនអេស្ប៉ាញ

ដោយ

Koun Jab Luffy

04 កក្កដា 2025 12:31 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ចេញពីសារព័ត៌មាន Reuters ថ្មីៗ បានអោយដឹងថា ក្រុមហ៊ុន Apple ត្រូវបានតម្រូវអោយមានការបង់ប្រាក់ចំនួន 110.7 លានដុល្លារអាមេរិក សម្រាប់ការរំលោភប៉ាតង់ទៅលើបច្ចេកវិទ្យា Wireless ដែលគ្រប់គ្រងដោយក្រុមហ៊ុនអេស្ប៉ាញមួយដែលមានឈ្មោះថា TOT Power Control។ គណៈវិនិច្ឆ័យនៃវិវាទខាងលើនេះ បានរកឃើញថា ឧបករណ៍ទទួល (Transceivers) ដែលប្រើប្រាស់នៅលើឧបករណ៍របស់ក្រុមហ៊ុន Apple គឺប្រើប្រាស់នៅលើបច្ចេកវិទ្យា 3G wireless ដែលគ្រប់គ្រងដោយក្រុមហ៊ុន TOT ។
គួរបញ្ជាក់់់ថា TOT ត្រូវបានបង្កើតឡើងដោយវិស្វករ Alvaro Lopez-Medrano ដែលមានប៉ាតង់ទៅលើបច្ចេកវិទ្យានេះសម្រាប់ការគ្រប់គ្រងទៅលើរបៀបដែលថាមពលត្រូវបានប្រើប្រាស់ ដើម្បីឆ្លើយតបក្នុងការកាត់បន្ថយ និងបង្កើនទៅលើកម្រិត ratio radio signal។ TOT មិនធ្វើការផលិតនូវផលិតផលណាមួយនោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏ធ្លាប់ប្តឹងទៅកាន់ក្រុមហ៊ុន LG, Samsung, Verizon, AT&T និង T-Mobile ផងដែរ។
នៅក្នុងបណ្តឹងដំបូងនៅក្នុងឆ្នាំ 2021 នេះ TOT បាននិយាយថា ក្រុមហ៊ុននេះ បានជូនដំណឹងទៅកាន់ក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនរបស់ Apple ទៅលើការផ្តល់ wireless baseband processors ពីក្រុមហ៊ុន TOT ប៉ុន្តែក្រុមហ៊ុន Apple និងក្រុមហ៊ុនជាច្រើនទៀតជាដៃគូរបានបដិសេធ។
Article image
ក្រុមហ៊ុន Apple អះអាងថា ប៉ាតង់ដែលក្រុមហ៊ុន TOT បានចោទប្រកាន់នេះ គឺមិនត្រឹមត្រូវនោះទេ ប៉ុន្តែក្រុមហ៊ុននេះ មិនអាចផ្តល់ភស្តុតាងទៅកាន់តុលាការបានទេ។ ក្រុមហ៊ុន Apple ក៏ប្រាប់ទៅកាន់ Reuters ថា ខ្លួនពិតជាខកចិត្តទៅនឹងការសម្រេចនេះ ហើយខ្លួននឹងប្តឹងឧទ្ធរណ៍ទៅវិញ៕