ស្វែងរកពួកយើង:

Apple អាចនឹងកែលំអរថ្មីទៅលើ Dynamic Island នៅលើ iPhone 17 Series

ដោយ

Koun Jab Luffy

16 កក្កដា 2025 11:54 ថ្ងៃត្រង់

អាន 2 នាទី

Article image
គិតមកដល់ពេលបនេះ ក្រុមហ៊ុន Apple បាននឹងកំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ស្មាតហ្វូនជំនាន់ថ្មី iPhone 17 series ដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយ អាចនឹងធ្វើការផ្លាស់ប្តូរមុខងារថ្មីៗមួយចំនួននៅលើ Dynamic Island។ ការបែកធ្លាយថ្មីមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងធ្វើការកែលម្អរទៅលើមុខងារថ្មីៗបន្ថែមសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរ។ ចំពោះ Dynamic Island គឺជាមុខងារដ៏ពិសេសមួយនៅលើស្មាតហ្វូន Apple iPhones។
គួរបញ្ជាក់ថា កាលពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 14 Pro នៅក្នុងឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន Apple បានតម្លើងនូវមុខងារនេះឡើង គឺមានគោលដៅក្នុងការបង្ហាញនូវសកម្មភាព Live Activities ដែលមាននៅលើស្មាតហ្វូននេះ។ មុខងារថ្មីនេះ គឺមានទម្រង់ជារូបរាងគ្រាប់ថ្នាំ (Pill-shaped) ដែលជំនួសទៅលើការប្រើប្រាស់ Notch។ ហើយអ្វីដែលពិសេសនៅលើមុខងារនេះ គឺមានការបង្ហាញនូវ Alerts និង On-Going Apps Activities ដោយមិនរំខានទៅលើសកម្មភាពប្រើប្រាស់របស់អ្នកប្រើនោះទេ។
សម្រាប់ម៉ូដែលជំនាន់ថ្មីនេះ ក្រុមហ៊ុន Apple អាចនឹងធ្វើការ upgrade ទៅលើ Dynamic Island សម្រាប់ iPhone 17 Series ។ បើតាមអ្នកទម្លាយ Majin Bu បានបង្ហោះនៅលើ X កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Apple ពិតជានឹងមានផ្លាស់ប្តូរទៅលើ  Dynamic Island នៅលើស្មាតហ្វូន  iPhone 17 series ដែលនឹងធ្វើអោយមុខងារនេះកានត់តែអស្ចារ្យជាងមុន និងការរួមបញ្ចូលគ្នានៃការប្រើប្រាស់កាន់តែសម្បូរបែប។
Article image
គាត់បានបន្ថែមថា ការផ្លាស់ប្តូរទៅលើ Dynamic Island អាចនឹងក្លាយជាការបោះជំហានថ្មីសម្រាប់ការទំនាក់ទំនងរវាងឧបករណ៍ និងអ្នកប្រើប្រាស់។ សម្រាប់ពេលនេះ នៅមិនទាន់មានព័ត៌មានថ្មីអំពីមុខងារបន្ថែមចូលថ្មីៗទៅលើវាផងដែរ។ សរុបមក ក្រុមហ៊ុន Apple នឹងធ្វើការ upgrade កាន់តែប្រសើរទៅលើ Dynamic Island សម្រាប់ស្មាតហ្វូន iPhone 17 series ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំនេះ៕