ស្វែងរកពួកយើង:

Apple អាចនឹងពង្រីកសង្វាក់ផលិតកម្ម iPhone នៅប្រេស៊ីលដើម្បីឆ្លើយតបទៅនឹងការតម្លើងពន្ធ

ដោយ

Koun Jab Luffy

07 មេសា 2025 10:47 ព្រឹក

អាន 2 នាទី

Article image
យោងតាមប្រភពព័ត៌នាបថ្មីមួយ ដែលបានដកស្រង់ចេញពីឧស្សហកម្មស្មាតហ្វូននោះ បានអោយដឹងថា ក្រុមហ៊ុន Apple អាចនឹងពង្រីកសង្វាក់ផលិតកម្មទៅលើ iPhone នៅក្នុងរោងចក្រនៅប្រទេសប្រេស៊ីល ដើម្បីជាងការឆ្លើយតបទៅនឹងការតម្លើងពន្ធទៅលើប្រទេសចិន ពីសំណាក់រដ្ឋបាលលោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ ថ្មីៗនេះ លោកត្រាំបានប្រកាសជូនដំណឹងថ្មីទៅលើអត្រាពន្ធទៅលើប្រទេសចិន 34% និងឥណ្ឌា 26% ដែលប្រទេសទាំងពីរនេះ គឺជាទីកន្លែងផលិត iPhone ដ៏ធំបំផុតរបស់ពិភពលោក។
តាមរយៈនៃការតម្លើងពន្ធថ្មីនេះ នឹងធ្វើអោយក្រុមហ៊ុន Apple បង់ពន្ធកាន់តែច្រើនទៅលើការនាំចូល iPhone ទៅកាន់ទីផ្សារអាមេរិក។ ដូច្នេះហើយ ដើម្បីជាការទប់ទល់ទៅនឹងអត្រាពន្ធខ្ពស់នេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ នឹងមានការផ្លាស់ប្តូរការផលិត iPhone របស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀតដែលមានពន្ធនាំចូលតិចជាងនេះ។ បើតាមការទម្លាយខាងលើនេះបាននិយាយថា បានអោយដឹងថា ក្រុមហ៊ុន Apple អាចនឹងពង្រីកសង្វាក់ផលិតកម្មទៅលើ iPhone នៅក្នុងរោងចក្រនៅប្រទេសប្រេស៊ីលវិញ ដោយសារអេត្រាពន្ធប្រទេស គឺមានត្រឹមតែ 10% ប៉ុណ្ណោះ។
Article image
យោងតាមរបាយការណ៌មុននេះ បានបញ្ជាក់ហើយថា ក្រុមហ៊ុន Apple ទទួលបាននូវភាពស្របច្បាប់ពេញលេញហើយសម្រាប់ការផលិត iPhone តាមគម្រោងដែលបានកំណត់កាលពីឆ្នាំ 2024។ ដូច្នេះក្រុមហ៊ុន Apple និងFoxconn អាចផលិតនូវ iPhone 16 បានហើយ។
Article image
ជាមួយគ្នានេះក្រុមហ៊ុនដែលមានការមូលដ្ឋាននៅ Cupertino បានផលិតនូវស្មាតហ្វូនថ្មីៗមួយចំនួនដូចជា iPhone 13, 14 និង 15 នៅរោងចក្រក្នុងប្រទេសប្រេស៊ីលរួចហើយក្រុមហ៊ុននេះក៏នឹងមានគម្រោងផលិតនូវ iPhone 16 Pro ផងដែរ។ ជាមួយនិងពង្រីកសង្វាក់ផលិតកម្ម iPhone នៅប្រេស៊ីលនៅពេលខាងមុខនេះ ក្រុមហ៊ុន Apple គឺមិនគ្រាន់តែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ គឺថែមទាំងអាចធ្វើការនាំចេញទៅអាមេរិក ជាមួយនិងអត្រាពន្ធទាបបានទៀតផង។