ស្វែងរកពួកយើង:

Apple អាចនឹងមានការឌីស្សាញ iPhone 17 Air ជាមួយកម្រ៉ាស់ស្តើងត្រឹមតែ 6mm ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2024 03:04 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល iPhone 17 Air នៅខែកញ្ញាឆ្នាំ 2025 ខាងមុខនេះ។ ហើយប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូនថ្មីនេះ អាចនឹងមកជំនួសកន្លែងរបស់ Plus ដែលបច្ចុប្បន្ននេះ កំពុងតែមានតម្រូវការតិចជាងគេ សម្រាប់ការលក់នៅលើទីផ្សារក្នុងចំណោមម៉ូដែលទាំងអស់របស់ iPhone ជំនាន់ថ្មី។ ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា គឺមានឈ្មោះថា iPhone 17 Slim ផងដែរ។ នៅថ្ងៃនេះ មានរបាយការណ៌ថ្មីនិយាយពីកម្រ៉ាស់របស់ស្មាតហ្វូនថ្មីនេះហើយ។
យោងតាមការកត់សម្គាល់ថ្មីរបស់ក្រុមហ៊ុន investment bank Haitong ដែលមានមូលដ្ឋាននៅ Hong Kong បាននិយាយថា ស្មាតហ្វូន iPhone 17 Air ថ្មីនេះ អាចនឹងមានកម្រ៉ាស់ស្តើងត្រឹមតែ 6mm ប៉ុណ្ណោះ។ ដូច្នេះ ប្រសិននេះ គឺជាការពិតមែននោះ ស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើងជាងគេក្នុងចំណោម iPhone ទាំងអស់ គិតចាប់តាំងពីម៉ូដែល iPhone 6 មានកម្រ៉ាស់ 6.9mm។
Article image
មកដល់ពេលនេះ គេនៅមិនទាន់មានព័ត៌មានច្បាស់ពីស្មាតហ្វូនថ្មីនេះនៅឡើយទេ ខណៈដែលការបែកធ្លាយមិនផ្លូវការណ៌ជាច្រើនបាននិយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានអេក្រង់ទំហំ 6.6 អ៊ីង និងដំណើរការនៅលើបន្ទះឈីប A19 សម្រាប់ម៉ូដែលស្តង់ដារ ខណៈដែលម៉ូដែល Pro នៅមិនទាន់ច្បាស់នោះទេ។
Article image
ស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាក្រោយ 1 គ្រាប់ ប៉ុន្តែបើតាមអ្នកវិភាគ Ming-Chi Kuo ធ្លាប់បាននិយាយរួចមកហើយថា ក្រុមហ៊ុន Apple កំពុងតែសម្លឹងមើលទៅលើការផ្លាស់ទៅលើការឌីស្សាញរូបរាងរបស់ iPhone ហើយ ដូច្នេះសូមកុំមើលតែទៅលើកាមេរ៉ា គួរតាមដានជាមួយគ្នាពីការបែកធ្លាយថ្មីៗ ដោយសារ iPhone 17 Air នេះ គឺជាម៉ូដែលថ្មីរបស់ Apple ដែលនឹងមកប្រជែងជាមួយដៃគូនៅលើទីផ្សារ។
Apple អាចនឹងមានការឌីស្សាញ iPhone 17 Air ជាមួយកម្រ៉ាស់ស្តើងត្រឹមតែ 6mm ប៉ុណ្ណោះ