
នៅថ្ងៃនេះ Arcfox បានចេញមកប្រកាសថា ខ្លួននឹងមានការបង្ហាញចេញឡាន SUV EREV បំពាក់អាគុយ CATL ស៊េរីថ្មីម៉ូដែល Alpha T5 Extended Range Edition នៅចុងខែនេះហើយ ដោយនេះគឺជាឡាន mid-size SUV ដែលមានការគាំទ្រដោយបច្ចេកវិទ្យាថ្មរបស់ CATL រួមជាមួយនិងប្រព័ន្ធ Shenqing extended-range power system របស់ក្រុមហ៊ុន BAIC។ នៅលើឡានថ្មីនេះ គឺមានការប្រើប្រាស់ម៉ាស៊ីនចំនុះ 1.5L ជាមួយនិងការសន្សំសំចៃ 40% ជិះចម្ងាយ 100km ស៊ីប្រេងត្រឹមតែ 5.18L/100km ប៉ុណ្ណោះ ។
តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថាAlpha T5 Extended Range Edition រត់ជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 215km តាមស្តង់ដារ CLTC range និងសាកពេញ ហើយនិងចាក់សាំងពេញម្តងអាចរត់បានចម្ងាយ 1,215km។ ចំពោះសមត្ថភាពនៃការបង្កើតល្បឿនវិញ Alpha T5 អាចធ្វើពី 0-100km/h ប្រើពេលត្រឹមតែ 6.5 វិនាទីប៉ុណ្ណោះ។ សម្រាប់ការសាកថ្មគឺពិតជាលឿនមែនទែន សាកពី 30% ទៅ 80% ស៊ីពេលតែ 15 នាទីនោះទេ។

Alpha T5 Extended Range Edition មានប្រវែង 4760mm ទទឹង 1936mm និងកំពស់ 1650mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2845mm វែងជាងជំនាន់មុន 70mm។ សូមជំរាបថា Alpha T5 Extended Range Edition គឺជាម៉ូដែលដំបួងរបស់ Arcfor ដែលមានការប្រើប្រាស់ថ្ម CATL រូមជាមួយនិងបប្រព័ន្ធ BAIC Shenqing power system។ ជាមួយនិងការប្រើប្រាស់នូវប្រព័ន្ធ BAIC Shenqing extended-range power system នេះ គឺអាចបង្កើតកម្លាំង 200kW និងមានកម្រិតរមួល 360N·m។
