ស្វែងរកពួកយើង:

Aston Martin DBX S ឆ្នាំ 2026 បង្កើតល្បឿន ពី 0-100 KM/H ប្រើពេលត្រឹម 3.3 វិនាទីប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

21 ឧសភា 2025 09:15 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាឡាន Aston Martin DBX S ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារបរទេស ដោយមាន Performance ខ្លាំង ហើយជាឡាន SUV ដែលមានល្បឿនលឿនបំផុត មានប្រើបច្ចេកវិទ្យាពីម៉ូដែល Aston Martin Valhalla  នឹងចេញមកប្រជែងជាមួយ Ferrari Purosangue និង Lamborghini Urus ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ Aston Martin DBX S ថ្មីនេះ មិនប្រើម៉ាស៊ីន V12 ដូច Ferrari ឬ មានជំនួយពីប្រព័ន្ធ Hybrid ដូជ Lamborghini ឡើយ ដោយវាប្រើម៉ាស៊ីនសាំង ចំណុះ 4.0L ទំហំ V8 ស៊ីឡាំង ជាមួយនឹង Turbo ចំនួន 2 ពីម៉ូដែល Valhalla ដែលអាចបង្កើតកម្លាំងបានសរុប ដល់ទៅ 717 HP ខ្លាំងជាង Ferrari Purosangue ទៅទៀត។ ក្រុមហ៊ុន Aston Martin អះអាងថា DBX S ឆ្នាំ 2026 ថ្មីនេះ បានបំពាក់ប្រព័ន្ធស៊ីម៉ាំងថ្មី ហើយអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 3.3 វិនាទីប៉ុណ្ណោះ ហើយមានល្បឿន Top Speed 200 KM/H។
Article image
អ្វីដែលរឹតតែពិសេសនោះគឺ DBX S ថ្មី បានអាប់ដេតទៅលើកាប៊ីនខាងក្នុង និិងបន្ថែម Option ដំបូល Carbon Fiber Roof ដែលធ្វើឲ្យវាមានទម្ងន់ស្រាលជាងមុន 18 គីឡូក្រាម។ លើសពីនេះទៅទៀត វាក៏មាន Option យ៉ាន់កង់ ទំហំ 23 អ៊ីញ ប្រភេទ Magnesium ដែលជួយកាត់បន្ថយទម្ងន់ 19 គីឡូក្រាម ទៀតផង។
Article image
សូមបញ្ជាក់ថា បើសិនជាជ្រើសរើសយក Option ដែលជួយកាត់បន្ថយទម្ងន់ទាំងអស់ នោះ DBX S ឆ្នាំ 2026 នឹងមានទម្ងន់ស្រាលជាងមុនសរុប 47 គីឡូក្រាមឯណោះ ដែលជាមូលហេតុធ្វើឲ្យវា មាន Performance កាន់តែប្រសើរជាងមុន។ យ៉ាងណាមិញ ក្រុមហ៊ុន Aston Martin មិនទាន់បានបង្ហាញតម្លៃផ្លូវការរបស់វាឡើយ ប៉ុន្តែគេរំពឹងថា DBX S ស៊េរីឆ្នាំ 2026 អាចមានតម្លៃលើសខ្ទង់ $250,000 សម្រាប់ទីផ្សារបរទេស៕