
នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានបង្ហាញនូវព្រឹត្តិការណ៍សម្ភោធន៍និម្មិតរបស់ខ្លួននោះគឺ “Next Level. AI Incredible.” ដែលនឹងធ្វើឡើងនៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2024 នេះ នៅវេលាម៉ោង 11:00 a.m. PST (ថ្ងៃទី 20 ខែឧសភាឆ្នាំ 2024 វេលាម៉ោង 08:00 p.m. GMT) ។ ព្រឹត្តិការណ៍ដែលគ្រប់គ្នាទន្ទឹងយ៉ាងអន្ទះសារនេះ នឹងមានការបង្ហាញវត្តមានកុំព្យូទ័រប្រណិតដែលនេះគឺជាកុំព្យូទ័រ ASUS AI PC ដំបូងបំផុតនៅក្នុងសករាជថ្មីនេះ។ ព្រឹត្តិការណ៍សម្ភោធន៍នេះនឹងមានការបង្ហាញអំពីកិច្ចសហការនៃក្រុមហ៊ុន Microsoft, Qualcommនិង ASUS ដើម្បីប្រារព្ធនូវពិធីក្នុងការសម្ភោធន៍ទៅលើកុំព្យូទ័រ ASUS AI PCsដំបូងបំផុតនៃសករាជថ្មីនេះដែលវានឹងបង្ហាញនូវសមត្ថភាពដ៏ខ្លាំងក្លាគ្មានគូប្រៀបនោះទេនៅក្នុងយុគសម័យបច្ចេកវិទ្យាបច្ចុប្បន្ននេះ។
កុំព្យូទ័រនេះមានបំពាក់នូវបច្ចេកវិទ្យា AI ថ្មីៗដែលស្របទៅនឹងទិដ្ឋភាពនៃបច្ចេកវិទ្យាឌីជីថលក្នុងពេលបច្ចុប្បន្ននេះ។
កុំព្យូទ័រថ្មីនេះនឹងឈានចូលទៅក្នុងយុគសករាជថ្មីនៃកុំព្យូទ័រ ASUS AI PCs ដែលបំបែកនូវព្រំដែនសម័យមុនៗ ជាមួយនឹងការបំពាក់នូវសមត្ថភាព AI កម្រិតខ្ពស់បំផុតក្នុងការប្រើប្រាស់។ ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា AI ចុងក្រោយបំផុតរបស់ក្រុមហ៊ុន ASUS និងក្រុមហ៊ុន Microsoft រួមជាមួយនឹងការផ្តល់នូវបទពិសោធន៍ AI ជាច្រើនថែមទៀតដែលមិនធ្លាប់មានពីមុនមកនោះទេ។
នៅក្នុងព្រឹត្តិការណ៍សម្ពោធនិម្មិតនេះ សហស្ថាបនិកលោក S.Y. Hsu របស់ក្រុមហ៊ុន ASUS នឹងអមជាមួយដោយវាគ្មិនកិត្តិយសជាច្រើនមកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Qualcomm និង Microsoft ថែមទៀតផង។ ពួកគេនឹងផ្តល់នូវទស្សនវិស័យជាច្រើនទៅលើកិច្ចសហការប្រតិបត្តិការរួមគ្នាក្នុងការអភិវឌ្ឍទៅលើជំនាន់ថ្មីនៃកុំព្យូទ័រ ASUS AI PCs នេះ ក៏ដូចជាការបង្ហាញអំពីវឌ្ឍនភាពនៃកិច្ចសហការនេះដែលធ្វើអោយរបកគំហើញនៃបច្ចេកវិទ្យាថ្មីនេះចេញជារូបរាងឡើង។
បន្ថែមពីនេះទៀតនោះ អ្នកចូលរួមជាច្រើននឹងមានឱកាសពិសេសក្នុងការទទួលបាននូវបទពិសោធន៍អស្ចារ្យជាមួយនឹងកុំព្យូទ័រ ASUS AI PC រួមជាមួយនឹងការចាប់កាន់កុំព្យូទ័រនេះដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ Computex 2024នៅទីក្រុងតៃប៉ិផងដែរ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងមានការបង្ហាញនូវផលិតផលជាច្រើនដែលបំពាក់នូវបច្ចេកវិទ្យាទំនើបកាន់តែអស្ចារ្យ ហើយនេះគឺជាអ្វីដែលជាអនាគតនៃបច្ចេកវិទ្យាថែមទៀត។ សូមកុំអោយឱកាសក្នុងការទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យនេះខកខានអោយសោះ។ សូមចូលរួមជាមួយនឹងព្រឹត្តការណ៍សម្ពោធ “Next Level. AI Incredible.” នេះ និងធ្វើជាសក្សីនៃការបង្ហាញកុំព្យូទ័រថ្មីក្នុងយុគសម័យបច្ចេកវិទ្យានេះ តាមរយៈគេហទំព័រ https://www.asus.com/content/asus-ai-pc (គេហទំព័រនេះនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី 7 ខែឧសភានេះ)៕
