ស្វែងរកពួកយើង:

ASUS បង្ហាញកុំព្យូទ័រអេក្រង់ភ្លោះ Zenbook DUO 14 អ៊ីង Dual Screen ដំបូងបំផុតរបស់ពិភពលោក ជាមួយតម្លៃ 1699 ដុល្លារ

ដោយ

Koun Jab Luffy

26 មីនា 2024 01:25 រសៀល

អាន 6 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រស៊រីថ្មីរបស់ខ្លួននោះគឺ Zenbook DUO (2024) UX8406 ដែលជាប្រភេទកុំព្យូទ័រដំបូងបំផុតរបស់ពិភព លោក ដែលបំពាក់នូវអេក្រង់ភ្លោះ 14-អ៊ីង បង្ហាញចេញបានកម្រិត 3K  ល្បឿន 120Hz និងមានប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ OLED touchscreens ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះ ក៏មានភ្ជាប់មកជាមួយនឹង Bluetooth® ASUS ErgoSense keyboard រួមជាមួយនិង Touchpad ធំ នៅក្នុងការប្រើប្រាស់ ហើយនិងអាចផ្តាច់ចេញពីកុំព្យូទ័របានយ៉ាងងាយស្រួល ដែលវាពិតជាឧបករណ៍ដ៏អស្ចារ្យបំផុតក្នុងការដាក់តាមខ្លួនទៅគ្រប់ទីកន្លែង។
សម្រាប់កុំព្យូទ័រ Zenbook DUO ដែលដំណើរការនៅលើស៊ីភីយូ Intel® Evo™ Edition នេះ សក្តិសមបំផុតសម្រាប់ការងារ multitasking និងទម្ងន់ស្រាលត្រឹមតែ 1.35 kg។ កុំព្យូទ័រនេះ មានអេក្រង់ភ្លោះ dual full-size កម្រិត 3K ល្បឿន 120Hz និងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ ASUS Lumina OLED ហើយនិងបង្ហាញចេញនៅលើខ្នាត 16:10 ជាមួយនឹងត្រចៀកបត់ដល់ទៅ 180° hinge ដែលអាចពង្រីកនូវអេក្រង់នេះបានដល់ទៅ 19.8 អ៊ីង រួមជាមួយនឹងការប្រើប្រាស់ជាច្រើនទម្រង់ទៅតាមតម្រូវការដូចជា Laptop, Dual Screen, Desktop ឬ Sharing និងគ្រប់គ្រងដោយកម្មវិធី ASUS ScreenXpert បានថែមទៀតផង។ សម្រាប់ keyboard សាកថ្មបានរបស់កុំព្យូទ័រនេះ អាចដោះចេញបានដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើតាមអ្វីដែលពួកគេត្រូវការថែមទៀត។
Article image
Zenbook DUO នេះ អាចបំពេញនូវការងារបានយ៉ាងមានប្រសិទ្ធិភាពជាមួយនឹងបន្ទះឈីប Intel Core™ Ultra 9 គាំទ្រជាមួយនឹង Neural Processing Unit (NPU) សម្រាប់មុខងារ AI acceleration និងមានរ៉េមទំហំ 32GB LPDDR5x និងអង្គចងចាំ 2TB PCIe® 4.0 SSD ព្រមទាំងថាមពលថ្មទំហំ 75Wh។ នៅលើកុំព្យូទ័រនេះ ក៏មានការតម្លើងនូវប្រព័ន្ធសំឡេង Harman Kardon-certified Dolby Atmos® audio system ដ៏ពិរោះរណ្តំចិត្តថែមទៀតផង។ កុំព្យូទ័រ Zenbook DUO នេះត្រូវបានឌីស្សាញឡើងយ៉ាងសក្តិសមជាមួយនឹងនិរន្តរភាព និងភាពធន់ក្នុងការប្រើប្រាស់។ កុំព្យូទ័រេនះ ក៏ប្រើប្រាស់នូវសមាសភាគដែលកែច្នៃឡើងវិញជាមួយនឹងការតេស្តទៅលើភាពធន់ស្របទៅនឹងស្តង់ដារ US MIL-STD-810H ផងដែរ។
ការធ្វើបដិវត្តន៍ទៅលើការឌីស្សាញ
Zenbook DUO គឺជាប្រភេទកុំព្យូទ័រអេក្រង់ភ្លោះ (Dual-screen) ដំបូងបំផុតរបស់ពិភពលោក ដែលមនការបំពាក់ជាមួយនឹងអេក្រង់ទំហំ 14-អ៊ីង កម្រិត 3K ល្បឿន 120Hz និងជាប្រើភេទកញ្ចក់ OLED touchscreens ចំនួន 2 ថែមទៀតផង។ កុំព្យូទ័រនេះមានអេក្រង់ភ្លោះ keyboard ដែលដោះចេញបាន និង kickstand ដែលនេះ ពិតជាងាយស្រួលក្នុងការចល័ត និងប្រើប្រាស់ទៅតាមតម្រូវការថែមទៀត។ ជាមួយនឹងវិញ្ញបនបត្រ Intel Evo Edition នេះ វាក៏សក្តិសមសម្រាប់ការងារ multitasking និងទម្ងន់ 1.35 kg។
Article image
ជាមួយនឹងអេក្រង់ ASUS Lumina OLED នេះ អ្នកប្រើប្រាស់ នឹងទទួលបាននូវវិញ្ញាបនបត្រ Dolby Vision® វិញ្ញាបនបត្រ Pantone® Validated និង cinema-grade 100% DCI-P3 color gamut ដែលធានាទៅលើពណ៌របស់វាច្បាស់បំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះ ក៏មានការទទួលស្គាល់ជាមួយនឹងស្តង់ដារ VESA DisplayHDR™ True Black 500 ។
សម្រាប់អេក្រង់ Touchscreen នេះ ក៏អាចប្រើប្រាស់បានជាមួយនឹង ASUS Pen ដែលមានកម្រិត 4096 pressure-level ហើយនិងកម្មវិធី ScreenXpert software កនា់តែសម្បូរបែបជាមួយនឹងការប្រើប្រាស់ចេញពីម្រាមដៃរបស់អ្នកក្នុងការបញ្ជាទៅលើអេក្រង់នេះ។ សម្រាប់ keyboard ដោះចេញបានរបស់កុំព្យូទ័រ Zenbook DUO នេះ គឺសក្តិសមក្នុងការដាក់នៅចន្លោះអេក្រង់ភ្លោះនេះនៅពេលដែលយកតាមខ្លួន។ ការឌីស្សាញនេះគឺអនុញ្ញាតអោយអ្នកអាចប្រើប្រាស់ ឬសាកថ្មទៅលើ keyboard នេះគ្រប់ពេលដោយមិនចាំបាច់ចូលទៅកាន់ setting នោះទេ។
ភាពងាយស្រួលក្នុងការចល័ត និងប្រើប្រាស់
កុំព្យូទ័រ ASUS នេះ មានការឌីស្សាញកាន់តែទាក់ទាញ សម្រាប់កុំព្យូទ័រ Zenbook DUO នេះគឺបំពាក់នូវ ASUS ErgoSense Bluetooth keyboard ជាមួយនឹង lay-flat 180° display hinge រួមជាមួយនឹង kickstand កាន់តែសម្បូរបែបក្នុងការប្រើប្រាស់។ បន្ថែមពីនេះ វាក៏មានកម្មវិធី ScreenXpert software ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការគ្រប់គ្រងទៅលើមាតិកានៃអេក្រង់នេះបានយ៉ាងងាយស្រួលបំផុត។
•Dual Screen mode: នៅពេលដែលប្រើប្រាស់នូវ wireless keyboard សម្រាប់ mode នេះគឺផ្តល់នូវអេក្រង់ដល់ទៅ 19.8 inches តាមរយៈមុខងារ ViewMax ។ វាក៏មានមុខងារ App Switcher ដែលអ្នកប្រើប្រាស់អាចគ្រប់គ្រងទៅលើ App Windows និងការកាត់បន្ថយទៅលើការរំខានជាច្រើនទៀត។
•Desktop mode: កុំព្យូទ័រនេះប្រើប្រាស់នូវ hinge ដែលងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹង wireless keyboard ហើយវាសក្តិសមបំផុតសម្រាប់អ្នកសរសេរកម្មវិធី អ្នកស្រាវជ្រាវ អ្នកសរសេរអត្ថបទ និងអ្នកដែលត្រូវការវាយបញ្ចូលទិន្នន័យធំៗ។ ជាមួយនឹងការប្រើប្រាស់នូវ ViewMax នេះ វាអាចបង្ហាញនូវកម្រិតអេក្រង់ដល់ទៅ 19.8-inch ។
•Laptop mode: អ្នកប្រើប្រាស់អាចប្រើប្រាស់នូវ ASUS ErgoSense Bluetooth keyboard និង touchpad បានយ៉ាងងាយស្រួល។ វាក៏មាន pogo-pin connector អាចធ្វើការសាកថ្មនូវ keyboard បានយ៉ាងល្អ។
•Sharing mode: អនុញ្ញាតអោយអ្នកប្រើប្រាស់អាចចែករំលែកនូវមាតិកានេះនៅក្នុងកិច្ចប្រជុំ និងការធ្វើបទបង្ហាញជាដើម។ ការប្រើប្រាស់នូវ  180° hinge ក៏អនុញ្ញាតអោយអេក្រង់នេះអាចមើលបានកាន់តែធំជាងមុនថែមទៀត។
ភាពងាយស្រួលក្នុងការប្រើប្រាស់
កុំព្យូទ័រ Zenbook DUO នេះបំពាក់នូវបន្ទះឈីប Core Ultra 9 H-series ជាមួយនឹងរ៉េមទំហំ 32GB LPDDR5x RAM និង 1 TB  NVMe™ PCIe®PCIe 4.0 SSD ។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 75 Wh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។ កុំព្យូទ័រ Zenbook DUO នេះសាកថ្មលឿន និងអាចប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហា។
Article image
សម្រាប់បន្ទះឈីប Intel Core Ultra នេះបំពាក់នូវ Neural Processing Unit (NPU) ដំបូងបំផុតរបស់ក្រុមហ៊ុន Intel ជាមួយនឹងការផ្តល់នូវមុខងារ AI ការនាំយកនូវក្រាហ្វិកកាន់តែខ្លាំងក្លា កម្លាំងម៉ាស៊ីនខ្លាំង ដែលអ្នកប្រើប្រាស់អាចធ្វើការងារ លេងហ្គេមបានយ៉ាងមានប្រសិទ្ធិភាព។ សម្រាប់ NPU នេះក៏មានបំពាក់នូវ low-latency AI computing ក្នុងការបង្កើនការងារកាន់តែមានប្រសិទ្ធិភាពទៅលើការងារ multitasking ។ កុំព្យូទ័រ Zenbook DUO នេះមានអេក្រង់ភ្លោះ 14" displays ងាយស្រួលក្នុងការប្រើប្រាស់ការងារបានយ៉ាងមានប្រសិទ្ធិភាព។
កុំព្យូទ័រនេះ មានកម្រាស់ 14.6 mm ជាមួយនឹងមុខងារ I/O ជាច្រើនដូចជា 2x Thunderbolt™ 4 ports, USB 3.2 Gen 1 Type-A port, HDMI® 2.1 (TMDS) port និង 3.5 mm audio jack ដូចនេះអ្នកប្រើប្រាស់មិនចាំបាច់កាន់នូវ docking station ឬ adapters នៅពេលដែលធ្វើដំណើរនោះទេ។
សម្រាប់ការកម្សាន្តនេះ កុំព្យូទ័រ Zenbook DUO នេះ ក៏មានការទទួលស្គាល់ដោយស្តង់ដារនៃប្រព័ន្ធសំឡេង Harman Kardon-certified audio system ជាមួយនឹងវិញ្ញាបនបត្រ Dolby Atmos និងសំឡេង multidimensional spatial sound ដ៏អស្ចារ្យថែមទៀត។ ក្រុមហ៊ុន ASUS ក៏ប្តេជ្ញាក្នុងការកាត់បន្ថយទៅលើផលប៉ះពាល់ទៅលើបរិស្ថានថែមទៀតផង។ កុំព្យូទ័រ Zenbook DUO នេះ ក៏ប្រើប្រាស់នូវ 90% post-industrial-recycled (PIR) magnesium-aluminum alloy វិញ្ញាបនបត្រ ENERGY STAR® និង 100%-recyclable FSC™ Mix-certified និង FSC™  Recycled ផងដែរ។ កុំព្យូទ័រ Zenbook DUO នេះ ក៏ទទួលបាននូវស្តង់ដារ MIL-STD-810H ទៅលើភាពធន់របស់វាពីសហរដ្ឋអាមេរិកផងដែរ។
កាលបរិច្ឆេទនៃការលក់ និងតម្លៃ
ពេលនេះ កុំព្យូទ័រ ASUS Zenbook DUO (2024) UX8406 នេះដាក់លក់ជាផ្លូវការនៅតាមហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $1699 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាម link ខាងក្រោម៖
Commercial Page: https://www.facebook.com/profile.php?id=61556718154908
Asus Page: https://www.facebook.com/ASUSKH.Cambodia/
ROG Page: https://www.facebook.com/gaming/ASUSROGKH
Website: https://www.asus.com/kh/
ASUS បង្ហាញកុំព្យូទ័រអេក្រង់ភ្លោះ Zenbook DUO 14 អ៊ីង Dual Screen ដំបូងបំផុតរបស់ពិភពលោក ជាមួយតម្លៃ 1699 ដុល្លារ