ស្វែងរកពួកយើង:

Asus បានបញ្ចេញនូវ VivoBook Pro 14X OLED ដែលបំពាក់អង្គ CPU Intel-Core i9 ជំនាន់ទី 12 រួមនឹងអង្គផ្ទុកទិន្នន័យប្រភេទ PCIe 4.0 ទំហំ 1TB

ដោយ

Koun Jab Luffy

11 ឧសភា 2022 05:04 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Asus ទើបតែបានប្រកាសចេញកុំព្យួទ័រយួរដៃស៊េរីថ្មីម៉ូដែល VivoBook Pro 14X OLED ដែលបំពាក់នូវសមត្ថភាពផ្នែករឹងដ៏ខ្លាំងក្លាអស្ចារ្យ។ បើនិយាយពីអេក្រង់វិញ Asus VivoBook Pro 14X OLED បានបំពាក់នូវបន្ទះអេក្រង់គុណភាពខ្ពស់ប្រភេទ OLED Display ដែលមានល្បឿន refresh rate ខ្ពស់ដល់ទៅ 120Hz ជាមួយទំហំ 14.5 អ៊ីញ និងគាំទ្រកម្រិតរីសូលូហ្ស៊ិនដល់ 2.8K។ ជាមួយបន្ទះអេក្រង់ OLED 120Hz កម្រិត 2.8K របស់ VivoBook Pro 14X OLED ផ្តល់ល្បឿនលឿនត្រឹមតែ 0.2ms ប៉ុណ្ណោះ ជាមួយកម្រិតពន្លឺ 600nits រួមនឹងកម្រិត contrast ratio 1,000,000:1 និងគាំទ្រកម្រិតទឹកពណ៌ស្តងដារ DCI-P3 100%។
សម្រាប់ផ្នែកម៉ាស៊ីនវិញ Asus VivoBook Pro 14X OLED ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការនៅលើអង្គ CPU ជំនាន់ទី 12 របស់ Intel ស៊េរីកប់ដល់ Core i9-12900H ព្រមជាមួយរ៉េមប្រភេទ LPDDR5 ទំហំ 32GB និងអង្គផ្ទុកទិន្នន័យជំនាន់ថ្មី PCIe 4.0 NVMe SSD  ទំហំធំដល់ 1TB។ ទោះជាយ៉ាងណា Asus ក៏បានផ្តល់ជូនអតិថិជនជាមួយជម្រើសម៉ាស៊ីនប្រភេទ Intel-Core i7-12700H ផងដែរ។ ហើយសម្រាប់អង្គ GPU វិញ គឺប្រើស៊េរី  NVIDIA GeForce RTX3050 Ti។
Article image
ចំពោះតួររបស់ម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីនេះត្រូវបានស្រោបឡើងដោយសារធាតុលោហៈពេញតួរតែម្តង និងមានរំលេចជាមួយនិមិត្តសញ្ញា ASUS Vivobook នៅលើផ្ទៃខ្នងខាងក្រោយជាប់គែមខាងឆ្វេង។ សម្រាប់ផ្ទាំង Keyboard វិញជាប្រភេទ ErgoSense Keyboard ដែលមានទំហំ 19.5mm ជាមួយជម្រៅគ្រាប់ Key និមួយៗ 1.4mm key Travel និងមាន Key-Cap dish 0.2mm។ ចំនែកផ្ទាំងក្តារ TouchPad វិញមានទំហំធំទូលាយ និងមានបង្កប់ជាមួយនឹងកងរង្វង់ហៅថា Virtual rotary control សម្រាប់ បញ្ជាមុខងារនៅលើកម្មវិធីមួយចំនួនជាពិសេសនៅលើកម្មវិធី Design និងកាត់តវីដេអូ។
Article image
សម្រាប់រន្ធដោតដែលមាននៅលើ Asus Vivobook Pro 14X OLED ក៏មានច្រើនឥតខ្វះសម្រាប់ការប្រើប្រាស់ឡើយ ដែលមានដូចជារន្ធ HDMI2.1 សម្រាប់ភ្ជាប់ទៅកាន់ម៉ូនីទ័រកម្រិត 4K-120Hz និង 8K 60Hz, រន្ធ  USB-A 3.2 Gen x1, USB-A 2.0 x2,  microSD card reader និង Thunderbolt TM 4 /USB-C។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ មានថ្មកំលាំង 70Whr និងគាំទ្របច្ចេកវិទ្យា សាកភ្លើងល្បឿនតាមរយះរន្ធ Thunderbolt TM/USB-C4។ បើតាមការបញ្ជាក់ពី Asus ការសាកថ្មពីចំនុច 0% ដល់ 50% ចំនាយពេលប្រមាណ 30 នាទី។ ក្រុមហ៊ុន Asus នឹងប្រកាសចេញលក់ម៉ាស៊ីនកុំព្យូទ័រយួរដៃ  Vivobook Pro 14X OLED ស៊េរីថ្មី នេះនៅត្រីមាសទី 3 ឆ្នាំនេះ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែក្រុមហ៊ុនមិនបានប្រាប់ពីតម្លៃរបស់វានៅឡើយទេ៕
Asus បានបញ្ចេញនូវ VivoBook Pro 14X OLED ដែលបំពាក់អង្គ CPU Intel-Core i9 ជំនាន់ទី 12 រួមនឹងអង្គផ្ទុកទិន្នន័យប្រភេទ PCIe 4.0 ទំហំ 1TB