ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ASUS ប្រកាសចេកញនូវកុំព្យូទ័រជំនាន់ថ្មី ExpertBook B3 Flip 2024 សម្រាប់ទីផ្សារសកលជាមួយបន្ទះឈីប Intel Core 7 CPU

ដោយ

Koun Jab Luffy

02 មីនា 2024 01:30 យប់ជ្រៅ

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Asus បានប្រកាសចេញនូវកុំព្យូទ័របត់បាន ExpertBook B3 Flip 2024 flipbook ដែលជាម៉ូដែលថ្មីរបស់ខ្លួន ដែលគេមើលឃើញថា មានការ upgrade ទៅលើផ្នែកសំខាន់មួយចំនួនជាពិសេសទៅលើបន្ទះឈីប Intel Core 5 និង Intel Core 7។ ខណៈពេលដែលតម្លៃរបស់កុំព្យូទ័រនេះ នៅមិនទាន់បានទម្លាយនៅឡើយទេនោះ កុំព្យូទ័រ ExpertBook B3 Flip នេះ ក៏មានការឌីស្សាញយ៉ាងពិសេសក្នុងការពង្រឹងទៅលើផលិតភាពការងារ ការតភ្ជាប់ និងបទពិសោធន៍នៃការប្រើប្រាស់។ ក្រុមហ៊ុន ASUS នៅមិនទាន់ទម្លាយអំពីលក្ខណៈសម្បត្តិនៃកុំព្យូទ័រ ExpertBook នៅឡើយទេ។
លក្ខណៈពិសេសនៃកុំព្យូទ័រ ExpertBook B3 Flip នេះគឺផ្តោតទៅលើការឌីស្សាញរបស់វាដែលមានការប្រើប្រាស់នូវ 360° any-position hinge ដែលអនុញ្ញាតអោយវាមានភាពបត់បានយ៉ាងសម្បូរបែប។ ការឌីស្សាញទៅលើការច្នៃប្រឌិតខ្ពស់នៃ hinge នេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្លាស់ប្តូរការប្រើប្រាស់ពីថេប្លេត កុំព្យូទ័រ និងទម្រង់នៃការបញ្ឈរជាច្រើនទៀត។ បន្ថែមពីនេះទៀតនោះ វាក៏មានការប្រើប្រាស់នូវប៊ិច fast-charging garaged stylus ក្នុងការបង្កើនទៅលើផលិតភាពការងារថែមទៀតផង។
Article image
កុំព្យូទ័រ ASUS ExpertBook B3 Flip 2024 នេះនឹងមានបន្ទះឈីបដូចខាងក្រោម៖
•Intel® Core™ 7 processor 150U 1.8 GHz (12MB cache, 10 cores)
•Intel® Core™ 5 processor 120U 1.4 GHz (12MB cache, 10 cores)
•Intel® Core™ 3 processor 100U 1.2 GHz (10MB cache, 6 cores)
•Intel® Core™ i7-1355U processor 1.7 GHz (12MB cache, up to 5.0 GHz, 10 cores)
•Intel® Core™ i5-1335U processor 1.3 GHz (12MB cache, up to 4.6 GHz, 10 cores)
•Intel® Core™ i3-1315U processor 1.2 GHz (10MB cache, up to 4.5 GHz, 6 cores)
Article image
អ្វីដែលគួរអោយកត់សម្គាល់នោះ កុំព្យូទ័រនេះ មានអេក្រង់កម្រិត 1080P ល្បឿន 60Hz។ អេក្រង់នេះ មានទំហំ 14-អ៊ីង IPS touchscreen, កម្រិត 250nit និងមានម៉ូដែល 400nit ហើយថែមទាំងមានការគាំទ្រជាមួយនឹង 45% NTSC និង 72% NTSC color gamut ។ នៅលើកុំព្យូទ័រនេះ ក៏មានរន្ធផតជាច្រើនទៀតដូចជា Thunderbolt 4, USB-A, RJ45, Micro-SD និង audio interfaces ផងដែរ។ កុំព្យូទ័រ  ExpertBook B3 Flip នេះ ក៏មានបំពាក់នូវវិញ្ញាបនបត្រ ASUS Antibacterial Guard និងទទួលបាននូវការបញ្ជាក់នូវិញ្ញាបនបត្រ TÜV Rheinland ផងដែរ។ កុំព្យូទ័រនេះ ក៏មានការគាំទ្រនូវបច្ចេកវិទ្យា WiFi 6E technology, ASUS WiFi Master technology និង 4G LTE nano-SIM ផងដែរ។ អ្វីដែលទាក់ទាញបន្ថែមទៀតរបស់កុំព្យូទ័រ ExpertBook B3 Flip នេះគឺភាពធន់របស់វាជាមួយនឹង MIL-STD 810H ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.