ស្វែងរកពួកយើង:

Loading Ad...

Asus ប្រកាសចេញ ROG Xbox Ally X20 Limited-Edition ជាមួយអេក្រង់ OLED Display និង AR Glasses

ដោយ

ជុំ ប៉េងលីន

03 មិថុនា 2026 11:31 ថ្ងៃត្រង់

អាន 3 នាទី

Article image
Asus ប្រកាសចេញ ROG Xbox Ally X20 Limited-Edition ជាមួយអេក្រង់ OLED Display និង AR Glasses
នៅព្រឹត្តិការណ៍ Computex 2026 ថ្មីៗនេះ មានការបង្ហាញវត្តមាននៃឧបករណ៍លេងហ្គេម Handheld Gaming Consoles ថ្មីចំនួន 2 ម៉ូដែល Acer Predator Atlas 8 និង MSI Claw EX AI+។ នៅពេលនេះ មានដំណឹងថា ទីផ្សារនេះ គឺមានការប្រកួតប្រជែងកាន់តែក្តៅគគុកកើតឡើងនៅពេលដែលក្រុមហ៊ុន Asus ប្រកាសចេញនូវឧបករណ៍លេងហ្គេម ROG Xbox Ally X20 នៅក្នុងព្រឹត្តិការណ៍ជាមួយគ្នានេះផងដែរ។ ដោយម៉ូដែលនេះគឺជា Limited-Edition សម្រាប់ខួប 20 ឆ្នាំនៃម៉ាកយីហោ ROG ផងដែរ។

ទៅលើការឌីស្សាញឧបករណ៍ថ្មីនេះ គឺពឹងផ្អែកទៅលើម៉ូដែល Ally ជំនាន់មុន ដោយមានមកជាមួយនឹងរូបរាងបន្ថែមថ្មី ការ Upgrade ទៅលើលក្ខណៈសម្បត្តិខាងក្នុង និងអេក្រង់ផងដែរ។ ក្រុមហ៊ុន Asus ក៏បានភ្ជាប់នូវឧបករណ៍លេងហ្គេមនេះជាមួយនឹង ROG Xreal R1 Edition 20 Gaming AR Glasses ដែលធ្វើអោយវាក្លាយជាឧបករណ៍តែមួយគត់របស់ក្រុមហ៊ុននេះដែលបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើននេះ។

Article image
លក្ខណៈពិសេសមួយក្នុងចំនោមការផ្លាស់ប្តូរដ៏ធំបំផុតនោះ គឺអេក្រង់ទំហំ 7.4 អ៊ីង OLED panel ជំនួសអោយអេក្រង់ LCD ដែលធ្លាប់ប្រើប្រាស់នៅលើម៉ូដែល Ally។ អេក្រង់នេះដែរ គឺមានកម្រិតភាពច្បាស់ Full HD resolution ល្បឿន 120Hz refresh rate មានកម្រិត 0.2ms Response Time និងមានការទ្រទ្រង់នូវបន្ទះឈីប AMD FreeSync Premium Pro ថែមទៀតផង។ បន្ថែមពីនេះ ក៏នូវមានការទ្រទ្រង់នូវវិញ្ញាបនបត្រ VESA DisplayHDR 1000, Dolby Vision និង 1,400 nits peak brightness នៅក្នុង HDR mode ផងដែរ។ បន្ថែមពីនេះ ក៏មានការការពារដោយកញ្ចក់ Gorilla Glass Victus និង Gorilla Glass DXC coatings ដែលឌីស្សាញសម្រាប់កាត់បន្ថយទៅលើចំណាំងផ្លាតផងដែរ។

ឧបករណ៍លេងហ្គេមនេះ ប្រើប្រាស់នូវបន្ទះឈីប AMD’s Ryzen AI Z2 Extreme Processor ជាមួយនឹង 8-Cores / 16 Threads ជាមួយនឹង Radeon Graphics និង XDNA NPU ដល់ទៅ 50TOPs នៃល្បឿន AI ថែមទៀតផង។ ឧបករណ៍នេះបំពាក់នូវរ៉េម 24GB LPDDR5X RAM និង 1TB PCIe 4.0 NVMe SSD។ ក្រុមហ៊ុន Asus ក៏មានការឌីស្សាញឡើងវិញទៅលើប្រព័ន្ធត្រជាក់ Cooling System ដើម្បីគ្រប់គ្រងទៅលើសីតុណ្ហភាពនៅជុំវិញអេក្រង់ OLED Display ដើម្បីបង្កើនទៅលើការលេងហ្គេមបានយូរ និងប្រកបដោយភាពជឿជាក់បំផុត។

ឧបករណ៍ ROG Xbox Ally X20 នេះ ក៏មានការបំពាក់នូវមុខងារជាច្រើនទៀតដូចជា Wi-Fi 6E, Bluetooth 5.4, Dual USB Type-C ports, MicroSD Card Slot, Stereo Speakers ជាមួយនឹង Dolby Atmos និងថាមពលថ្ម 80Wh ផងដែរ។ ឧបករណ៍នេះ ដំណើរការនូវ Windows 11 Home និងមាន dedicated Xbox mode និងទ្រទ្រង់នូវបច្ចេកវិទ្យា Microsofts Auto Super Resolution technology ថែមទៀតផង។

Article image
សម្រាប់ឧបករណ៍លេងហ្គេម ROG Xbox Ally X20 handheld នេះ គឺមានការបង្ហាញនូវពណ៌ខ្មៅដ៏ទាក់ទាញ។ ក្រុមហ៊ុន Asus បានបញ្ជាក់ថា ឧបករណ៍នេះ អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះប៉ុន្តែតម្លៃរបស់វានៅមិនទាន់ទម្លាយនៅឡើយទេ។ នៅលើប្រអប់នេះ ក៏មានការបញ្ជាក់អំពីការប្រើប្រាស់នូវ Xbox Game Pass Premium ដល់ទៅ 3 ខែផងដែរ៕
Asus ប្រកាសចេញ ROG Xbox Ally X20 Limited-Edition ជាមួយអេក្រង់ OLED Display និង AR Glasses