ស្វែងរកពួកយើង:

ASUS រៀបចំព្រឹត្តិការណ៍និម្មិត Thincredible ដ៏អស្ចារ្យជាលើកដំបូងបំផុតរបស់ពិភពលោក

ដោយ

Koun Jab Luffy

14 មេសា 2023 10:50 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវព្រឹត្តិការណ៍និម្មិតThincredible របស់ខ្លួនដែលនឹងធ្វើឡើងនៅថ្ងៃទី 21 ខែមេសាឆ្នាំ 2023 នេះនៅវេលាម៉ោង  0:00 a.m. CST (ថ្ងៃទី 20 ខែមេសា ឆ្នាំ 2023 នៅវេលាម៉ោង 9:00 a.m. PDT) ។ ព្រឹត្តិការណ៍អនឡាញនេះ នឹងមានការប្រកាសបង្ហាញនូវកុំព្យូទ័រប្រណិតត្រកូល Zenbook និង Vivobook ដែលមានទម្ងន់ស្រាល និងស្តើងបំផុតបំពាក់នូវអេក្រង់ OLED ដ៏អស្ចារ្យថែមទៀត។ កុំព្យូទ័រដ៏ខ្លាំងក្លា និងទាន់សម័យនេះ គឺមិនធ្លាប់មានពីមុនមកនោះទេ ហើយវាក៏ផលិតឡើងចេញពីវត្ថុធាតុដើមកែច្នៃឡើងវិញដែលនេះបង្ហាញអំពីនិរន្តរភាពដែលមិនគួរអោយជឿនោះទេ។
នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុន ASUS នឹងមានការដាក់តាំងបង្ហាញនូវកុំព្យូទ័រ Zenbookនិង Vivobook ជាច្រើនម៉ូឌែលដែលមានទម្ងន់ស្រាល និងស្តើងបំផុតក្នុងការប្រើប្រាស់ដែលមានសមត្ថភាពខ្លាំងក្លា និងអេក្រង់កញ្ចក់ OLED ហើយនេះគឺជាគោលដៅរបស់ក្រុមហ៊ុន ASUS ក្នុងការផ្តល់នូវភាពច្នៃប្រឌិតដែលមិនគួរអោយជឿជាច្រើនដើម្បីផ្តល់នូវភាពរីករាយ និងជីវិតកាន់តែឆ្លាតវៃសម្រាប់មនុស្សគ្រប់គ្នា។បន្ថែមពីនេះទៀតនោះ នៅក្នុងព្រឹត្តិការណ៍នេះក៏មានការបង្ហាញនូវកុំព្យូទ័រម៉ូឌែលប្រណិត Zenbook ដែលផ្តល់នូវភាពអស្ចារ្យ និងងាយស្រួលក្នុងការចល័តថែមទៀតផង។
គួរបញ្ជាក់ផងដែរថា កុំព្យូទ័រ ASUS ជាច្រើនគឺបង្កើតឡើងដោយប្រើប្រាស់នូវវត្ថុធាតុដើមកែច្នៃឡើងវិញ ហើយវាបំពេញតាមស្តង់ដារខ្ពស់បំផុតនៃបរិស្ថាន និងធានានូវនិរន្តរភាពទៅលើឧបករណ៍ប្រើប្រាស់ថែមទៀត។ នៅក្នុងឆ្នាំ 2023 នេះ កុំព្យូទ័រប្រភេទ ASUS consumer laptops ប្រមាណជា ៩០% គឺប្រើប្រាស់នូវស្តង់ដារ EPEAT និងENERGY STAR® 8.0។
ដើម្បីអង្រួនព្រឹត្តិការណ៍នេះអោយកាន់តែអស្ចារ្យមួយកម្រិតទៀតនោះ ក្រុមហ៊ុន ASUS នឹងប្រកាសបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យជាមួយនឹងម៉ាកយីហោសម្លៀកបំពាក់ប្រភេទអាវរងារដើម្បីផ្តល់នូវភាពភ្ញាក់ផ្អើលដល់ពិភពលោកផងដែរ។ កុំព្យូទ័រដ៏ពិសេសនេះគឺមានការឌីស្សាញផ្តាច់មុខ និងប្រើប្រាស់នូវ accessories ផ្តាច់មុខដែលបង្ហាញអំពីភាពទាន់សម័យ និងបទពិសោធន៍ដែលគ្មានគូប្រៀបនោះទេ៕
ASUS រៀបចំព្រឹត្តិការណ៍និម្មិត Thincredible ដ៏អស្ចារ្យជាលើកដំបូងបំផុតរបស់ពិភពលោក