ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Asus ExpertBook B9 OLED អេក្រង់ OLED 14 អ៊ីងបានប្រកាសចេញលក់នៅលើទីផ្សារសកល

ដោយ

Koun Jab Luffy

07 មិថុនា 2023 06:02 ព្រលឹម

អាន 2 នាទី

Article image
Asus បានធ្វើការដាក់បង្ហាញម៉ាស៊ីន Laptop បំពាក់អេក្រង់ OLED ស៊េរីថ្មីនៅអំឡុងព្រឹត្តិការណ៍ CES2023 កាលពីដើមឆ្នាំ ហើយឥលូវនេះ ក្រុមហ៊ុនក៏បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅលើទីផ្សារសកល។ Laptop បំពាក់អេក្រង់ OLED ស៊េរីថ្មីរបស់ក្រុមហ៊ុនតៃវ៉ាន់មួយនេះ គឺជា Windows Laptop បំពាក់អេក្រង់ទំហំ 14 អ៊ីង ដែលមានទំងន់ស្រាលបំផុតនៅលើពិភពលោក និងជា Windows Laptop ដែលមានល្អបំផុតសម្រាប់ប្រើនៅក្នុងអាជីវកម្ម។
Asus ExpertBook B9 OLED មានការរចនារូបរាងឡើងយ៉ាងប្រណិតជាមួយកម្រាស់ស្តើង និងស្លីមជាមួយសារធាតុស្រោបតួរដោយ magnesium-lithium alloy។ Laptop ស៊េរីថ្មីនេះមានទំងន់ស្រាលបំផុតត្រឹមតែ 990 ក្រាម និងទទួលបានវិញ្ញាណបនប័ត្របញ្ជាក់ភាពរឹងមាំ US military-grade MIL-STD-810H standard។ ExpertBook B9 OLED បានបំពាក់អេក្រង់ OLED Panel ទំហំ 14 អ៊ីង ដែលមានផ្ទៃបង្ហាញសរុប 90% screen-to-body ratio ជាមួយខ្នាត 16:10 aspect ratio។
ម៉ាស៊ីន Windows Laptop អេក្រង់ OLED 14-អ៊ីង នេះត្រូវបានក្រុមហ៊ុន Asus ដាក់ឲ្យដំណើរការនៅលើឈីប Intel ជំនាន់ទី 13 ស៊េរី Core i7 vPro Processor ភ្ជាប់ដោយរ៉េមទំហំ 64GB ប្រភេទ LPDDR5x និងគាំទ្រដំណើរការដោយ Microsoft Windows 11 Pro ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការប្រើប្រាស់នៅក្នុងអាជីវកម្ម និងអ្នកជំនាញ។ ភ្ជាប់ជាមួយផ្នែកម៉ាស៊ីន Asus ExpertBook B9 OLED មានភ្ជាប់នូវប្រព័ន្ធកង្ហាលចំនួនពីរដែលជួយកាត់បន្ថយការឡើងកម្តៅក្នុងម៉ាស៊ីនបាន 27% និងដំណើរការស្ងាត់ជាងមុន 32% ព្រមទាំងស៊ីថាមពលថ្មតិចជាងជំនាន់មុនថែមទៀតផង។
Article image
នៅលើម៉ាស៊ីន Windows OLED Laptop ស៊េរីថ្មីដែលមានទំងន់ស្រាលបំផុតរបស់ Asus មួយនេះ មានភ្ជាប់មកជាមួយរន្ធ I/O សំខាន់ៗដូចជា USB-C/Thunderbolt 4 ជាមួយមុខងារ Power Delivery (PD) 3.0, USB-A3.2, HDMI2.1 ដែលធ្វើការរួមគ្នាជាមួយ Thunderbolt 4 ដែលអាចបញ្ចូនរូបភាពកម្រិត 4K ទៅកាន់ម៉ូនីទ័របានចំនួនបីព្រមគ្នា ព្រមទាំងមានរន្ធ 3.5mm combo audio jack។ យ៉ាងណា Asus មិនទាន់ប្រកាសបញ្ជាក់ពីតម្លៃ និងថ្ងៃដែលត្រូវចេញលក់នៅលើទីផ្សារសកលសម្រាប់កុំព្យូទ័រស៊េរីថ្មីនេះនៅឡើយទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Asus ExpertBook B9 OLED អេក្រង់ OLED 14 អ៊ីងបានប្រកាសចេញលក់នៅលើទីផ្សារសកល