ស្វែងរកពួកយើង:

ASUS ROG បង្ហាញហ្គេមីងម៉ូនីទ័រ OLED ថ្មីមាន RGB Stripe Pixel និងបង្កើនកម្រិតពណ៌ខ្មៅកាន់តែច្បាស់ត្រជាក់ភ្នែក!

ដោយ

Koun Jab Luffy

07 មករា 2026 12:55 ថ្ងៃត្រង់

អាន 4 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ CES 2026 ថ្មីៗនេះ ក្រុមហ៊ុន ASUS ROG បានប្រកាសចេញនូវម៉ូនីទ័រលេងហ្គេម OLED ស៊េរីថ្មីរបស់ខ្លួនដែលបំពាក់នូវបច្ចេកវិទ្យាអេក្រង់ប្រភេទ QD-OLED រួមនិង Tandem OLED ដែលម៉ូនីទ័រថ្មីៗនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា RGB Stripe Pixel OLED មុនគេថែមទៀតផង។ បន្ថែមពីនេះ ម៉ូនីទ័រនេះ ក៏មានបច្ចេកវិទ្យា ROG BlackShield film ថ្មីក្នុងការពង្រឹងទៅលើកម្រិតពណ៌ខ្មៅបានកាន់តែច្បាស់មួយកម្រិតទៀតផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន ASUS ក៏មានគម្រោងក្នុងការជម្រុញទៅលើកម្រិត refresh rate ខ្ពស់ កម្រិត response time លឿនជាងមុន និងបន្ថែមនូវការប្រើប្រាស់នូវ DisplayPort 2.1 សម្រាប់ទ្រទ្រង់នូវកម្រិត resolutions ខ្ពស់ក្នុងការប្រើប្រាស់ផងដែរ។
តារបញ្ជាក់ពីក្រុមហ៊ុន ASUS ROG បានអោយដឹងថា ម៉ូនីទ័រថ្មីនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា RGB Stripe Pixel OLED។ សម្រាប់ Pixel layout នេះ ត្រួវបានឌីស្សាញក្នុងការកាត់បន្ថយទៅលើទៅលើពន្លឺនៃពណ៌នៅជុំវិញអត្ថបទដែលនេះគឺជាបញ្ហាដែលប្រើប្រាស់នៅលើអេក្រង់ OLED Panels ជាពិសេសនៅក្នុងពេលប្រើប្រាស់ជាមួយនឹង desktop។ ម៉ូនីទ័រថ្មីនេះ ក៏មានបច្ចេកវិទ្យា ROG BlackShield film ផងដែរ។ ក្រុមហ៊ុន ASUS បានបន្ថែមថា សម្រាប់ film ថ្មីនេះ គឺមានការបង្កើននូវកម្រិតពណ៌ខ្មៅដល់ទៅ 40% ហើយវាក៏មានភាពធន់ជាងអេក្រង់ QD-OLED panelsដល់ទៅ 2.5 ដង និងការបន្ថែមនូវភាពធន់ក្នុងការប្រើប្រាស់ និងការសម្អាតផងដែរ។
Article image
ROG Swift OLED PG34WCDN គឺជាម៉ូនីទ័រលេងហ្គេម RGB OLED ដំបូងបំផុតដែលមានអេក្រង់ 34 អ៊ីង Curved QD-OLED Panel ជាមួយនឹងកម្រិតកោង 1800R និងមានកម្រិតភាពច្បាស់ WQHD resolution 3440 x 1440 pixels។ នៅលើម៉ូនីទ័រនេះ ថែមទាំងមានការទ្រទ្រង់ទៅលើកម្រិត 360Hz refresh rate និងកម្រិតឆ្លើយតបអេក្រង់0.03ms response time ទៀតផង។ សម្រាប់បច្ចេកវិទ្យា HDR នេះក៏ទ្រទ្រង់ទៅលើស្តង់ដារ VESA DisplayHDR 500 True Black, 99% DCI-P3 coverage, 10-bit color depth និង Delta E below 2។ ទៅលើការតភ្ជាប់ទំនាក់ទំនងនៅលើម៉ូនីទ័រនេះវិញ គឺមានតម្លើងមកជាមួយ DisplayPort 2.1a UHBR20 រួមនឹង 80Gbps bandwidth, USB-C 90W power delivery ហើយនិង HDMI 2.1 ។
បន្ថែមពីនេះ ក្រុមហ៊ុន ASUS បានបង្ហាញនូវម៉ូនីទ័រ ROG Strix OLED XG34WCDMS ដែលមានអេក្រង់ទំហំ 34 អ៊ីង WQHD QD-OLED panel គាំទ្រជាមួយនឹងបច្ចេកវិទ្យា RGB Stripe Pixel OLED និងបច្ចេកវិទ្យា BlackShield film ហើយនឹងដំណើរការល្បឿន 280Hz refresh rate ទ្រទ្រងជាមួយនឹងកម្រិតឆ្លើតបងអេក្រង់ 0.03ms response time។ សម្រាប់ការតភ្ជាប់ទំនងនៅលើម៉ូនីទ័រនេះ មាន DisplayPort 1.4 DSC, HDMI 2.1, USB-C ជាមួយនឹង 15W power ។ម៉ូនីទ័រនេះមានរូបរាងតូច ហើយសម្រាប់ដាក់នៅកន្លែងដែលមានទំហំតូចល្មម។
Article image
ចំពោះម៉ូនីទ័រ ROG Swift OLED PG27UCWM នេះវិញ ប្រើប្រាស់នូវអេក្រង់ 26.5 អ៊ីង Tandem RGB OLED panel និងមានមកជាមួយនឹងបច្ចេកវិទ្យា TrueBlack coating។ អេក្រង់នេះ ពឹងផ្អែកទៅលើបច្ចេកវិទ្យារចនាសម្ព័ន្ធ RGB Stripe Pixel structure ។ ក្រុមហ៊ុន ASUS អះអាងថា ម៉ូនីទ័រនេះ ក៏មានការបង្កើនទៅលើកម្រិតពណ៌ដល់ទៅ 27% ហើយវាក៏មានការបង្កើនទៅលើកម្រិត Brightness ខ្ពស់ផងដែរ។ ម៉ូនីទ័រនេះ បំពាក់នូវបច្ចេកវិទ្យា Dual Mode ដែលងាយស្រួលក្នុងការផ្លាស់ប្តូរពី 4K 240Hz និង Full HD 480Hz ហើយវាទ្រទ្រង់នូវ 0.03ms response time ។ បន្ថែមពីនេះ បច្ចេកវិទ្យា HDR ក៏ទ្រទ្រង់ទៅលើ  Dolby Vision, 99% DCI-P3 coverage, true 10-bit color និង Delta E below 2 ។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងនៅលើម៉ូនីទ័រនេះមាន  DisplayPort 2.1a UHBR2080Gbps, USB-C 90W power និង HDMI 2.1 ។
សូមជំរាបថា ក្រុមហ៊ុន ASUS ក៏ទើបតែធ្វើការអាប់ដេតទៅលើម៉ូនីទ័រ 32-អ៊ីង 4K របស់ខ្លួនជាមួយនឹងម៉ូដែល OG Swift OLED PG32UCDM Gen 3 ។ សម្រាប់ version ថ្មីនេះមានកម្រិតភាពច្បាស់  3840 x 2160 resolution, 240Hz refresh rate និង 0.03ms response time ។ បន្ថែមពីនេះ វាក៏មានបច្ចេកវិទ្យា  BlackShield film ក្នុងការពង្រឹងទៅលើកម្រិតពណ៌ខ្មៅកាន់តែច្បាស់ និងធន់ក្នុងការប្រើប្រាស់ថែមទៀត។ បច្ចេកវិទ្យា HDR របស់វាក៏ទ្រទ្រង់ទៅលើDolby Vision និង VESA DisplayHDR True Black 500 ។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងរបស់វាមាន  DisplayPort 2.1a UHBR20, USB-C 90W power delivery និង  HDMI 2.1 ៕
ASUS ROG បង្ហាញហ្គេមីងម៉ូនីទ័រ OLED ថ្មីមាន RGB Stripe Pixel និងបង្កើនកម្រិតពណ៌ខ្មៅកាន់តែច្បាស់ត្រជាក់ភ្នែក!