ស្វែងរកពួកយើង:

Asus ROG Phone 9 ដំណើរការលើបន្ទះឈីប Snapdragon 8 Elite នឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 19 ខែវិច្ឆកា

ដោយ

Koun Jab Luffy

22 តុលា 2024 11:08 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Asus បានត្រៀមខ្លួនរួចជាស្រេចើយនៅក្នុងការប្រកាសចេញនូវស្មាត ហ្វូនជំនាន់ថ្មីរបស់ខ្លួន ម៉ូដែល ROG Phone 9 series ដែលជាស្មាតហ្វូនផ្តោតទៅការលេងហ្គេមនៅលើទីផ្សារសកលនាថ្ងៃទី 19 ខែវិច្ឆិកាខាងមុខនេះហើយ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការ Qualcomm Snapdragon Summit ដែលជាកម្មវិធីប្រកាសចេញបន្ទះឈីប Snapdragon 8 Elite។
ROG Phone 9 series នឹងក្លាយជាម៉ូដែកថ្មីមួយក្នុងចំណោមម៉ូដែលប្រណិតៗជាច្រើនទៀតរបស់ Android ដែលនឹងមានការបំពាក់ៈនូវបន្ទះឈីបជំនាន់ថ្មីនេះ។ ស្មាតហ្វូន ROG Phone 9 series ត្រូវបានគេព្យាករណ៌ថា នឹងមានការរក្សានូវស្ថាបត្យកម្មដូចមុនៗអញ្ចឹង គឺផ្តោតខ្លាំងទៅលើការលេងហ្គេម និង LED lights នៅលើខ្នងក្រោយ ហើយនឹងមានភាពរឹងមាំថែមទៀតផង។ជាមួយគ្នានេះ Asus ក៏៎នឹងបន្តនាំមកនូវបច្ចេកវិទ្យា AI features សម្រាប់ជួយសម្រួលដល់ការលេងហ្គេមបានកាន់រលូនជាងមុន ដែលធានាថា នឹងផ្តល់នូវបទពិសោធន៍ថ្មី រឹតតែសំបូរបែបសម្រាប់អ្នកប្រើប្រាស់។
Article image
ប្រភពខាងលើនេះបន្តថា ថាមពលដែលនឹងមានបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី ROG Phone 9 គឺនឹងមានសមត្ថភាពខ្ពស់ជាង ROG Phone 8 Pro។ ជាមួយនឹងការធ្វើតេស្តនៅលើបញ្ជីនានាកន្លងមកក៏មានការបញ្ជាក់ថា បន្ទះឈីបថ្មីរបស់ Qualcomm ក៏នឹងជួយសន្សំសំចៃថាមពលថ្មបានល្អជាងមុនផងដែរ ដូច្នេះហើយជាមួយនិងវត្តមានស្មាតហ្វូនថ្មីនេះ លោកអ្នកនឹងអាចលេងហ្គេមបានកាន់តែយូរដោយមិនចាំបាច់បារម្ភពីការសាកថ្មញឹកញាប់ទៀតនោះទេ។ ROG Phone 9 series អាចនឹងមានពីរម៉ូដែលគឺ ROG Phone 9 និង ROG Phone 9 Pro។