ស្វែងរកពួកយើង:

Asus ROG Phone 9 នឹងប្រើបន្ទះឈីប Snapdragon 8 Elite និងអេក្រង់កម្រិត 165Hz refresh rate

ដោយ

Koun Jab Luffy

25 តុលា 2024 01:30 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Asus បានប្រកាសផ្លូវការណ៍ថា ខ្លួននឹងធ្វើការប្រកាសចេញហ្គេមីងស្មាតហ្វូនជំនាន់ថ្មី ROG Phone 9 នៅថ្ងៃទី 19 ខែវិចិ្ឆកា ឆ្នាំ 2024។ បើតាមការបញ្ជាក់នៅលើគេហទំព័រ 91mobiles ហ្គេមីងស្មាតហ្វូនជំនាន់ថ្មីរបស់ Asus នឹងមានការបង្កើននូវសមត្ថភាពកាន់តែប្រសើរជាងជំនាន់មុន។
Asus ROG Phone 9 នឹងគាំទ្រការបំពាក់នូវបន្ទះឈីបកំពូលជំនាន់ថ្មីដែលទើបប្រកាសចេញ គឺ Qualcomm Snapdragon 8 Elite។ បើតាមប្រភពរបាយការណ៍បានឲ្យដឹងថា Asus ROG Phone 9 នឹងបំពាក់អេក្រង់ AMOLED Display ទំហំ 6.78-inch គាំទ្រកម្រិតបង្ហាញ Full-HD+ ទំហំ 2400x1080px ជាមួយល្បឿន refresh rate 165Hz។
សម្រាប់កាមេរ៉ាវិញ ROG Phone 9 នឹងដំឡើងមកជាមួយកាមេរ៉ាសែលហ្វីទំហំ 32MP និងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានទំហំ 50MP Main Lens, 13MP Ultrawide lens និង 5MP Macro Lens ជំនួសឲ្យ 32MP telephoto lens ដែលមាននៅលើ ROG Phone 8 បច្ចុប្បន្ន។ ហ្គេមីងស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថ្មធំជាងមុខឡើងដល់ 5,800mAh ធៀបនឹងថ្ម ROG Phone 8 ដែលមានទំហំ 5,500mAh ព្រមទាំងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 65W Wired Fast Charging។
Article image
ROG Phone 9 នឹងរក្សារន្ធដោតកាសខ្នាត 3.5mm ដែលគាំទ្រប្រព័ន្ធសំឡេង Hi-Fi DAC for high-fidelity audio។ យ៉ាងណាមិញសម្រាប់បច្ចេកវិទ្យាសាកភ្លើងឥតប្រើខ្សែមិនទាន់ត្រូវបានបង្ហាញនោះទេ។ ស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះ ក៏នឹងគាំទ្រមុខងារ AI ផងដែរដូចជាមុខងារ call translation និង transcription, background image generation, object recognition តាមរយះកាមេរ៉ា និងមុខងារ game upscaling to higher resolutions ជាដើម។
Article image
91mobiles ក៏បានបង្ហាញពីរូបភាព render របស់ ROG Phone 9 ដែលមានជម្រើសពណ៌ខ្មៅ និងពណ៌ស ដែលរក្សាការរចនាប្រហាក់ប្រហែលគ្នានឹងជំនាន់មុនដដែលជាមួយនឹងអេក្រង់បង្ហាញតូចមួយនៅលើខ្នងខាងក្រោយ។ ប្រភពបញ្ជាក់បន្ថែមទៀតថា ROG Phone 9 គឺមានទំហំវិមាត្ររួម 163.8×76.8×8.9 mm ជាមួយទំងន់ប្រមាណ 227 ក្រាម៕
Asus ROG Phone 9 នឹងប្រើបន្ទះឈីប Snapdragon 8 Elite និងអេក្រង់កម្រិត 165Hz refresh rate