ស្វែងរកពួកយើង:

Asus ROG Swift OLED ម៉ូនីទ័រស៊េរីថ្មីបំពាក់អេក្រង់ទំហំ 32-អ៊ីង គាំទ្រមុខងារ Dual-Mode Refresh Rate ដល់ 480Hz

ដោយ

Koun Jab Luffy

24 កក្កដា 2024 09:27 ព្រឹក

អាន 2 នាទី

Article image
ASUS ROG Swift OLED ម៉ូដែល PG32UCDP គឺជាម៉ូនីទ័រអេក្រង់ OLED ស៊េរីថ្មីមួយដែលត្រូវបានក្រុមហ៊ុន Asus ប្រកាសចេញកាលពីអំឡុងព្រឹត្តិការណ៍ CES2024 កាលពីដើមឆ្នាំនេះ។ ម៉ូនីទ័រស៊េរីថ្មីនេះ បំពាក់នូវបច្ចេកវិទ្យាអេក្រង់ Dual-mode panel របស់ LG ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការកម្រិតការបង្ហាញបានពីរជម្រើសតាមតម្រូវការដូចជា កម្រិតបង្ហាញ 4K ជាមួយល្បឿន refresh rate 240Hz និងកម្រិត 1080px ក្នុងល្បឿនដល់ 480Hz។
ក្រោយពីការប្រកាសចេញលក់នៅទីផ្សារប្រទេសចិនក្រោមឈ្មោះថា Asus ROG Swift OLED 32 Pro រួចមកនៅពេលនេះ Asus ក៏បានធ្វើការប្រកាសចេញលក់ម៉ូនីទ័រស៊េរីថ្មីមួយនេះនៅទីផ្សារអឺរ៉ុបផងដែរ។ អេក្រង់របស់ Asus ROG Swift OLED 32” គាំទ្រល្បឿន response time 0.03ms ដែលធ្វើឲ្យគុណភាពនៃការបង្ហាញបានច្បាស់ម៉ដ្ឋល្អបំផុត។ បន្ថែមពីនេះអេក្រង់របស់ម៉ូនីទ័រស៊េរីថ្មីនេះក៏គាំទ្រមុខងារ anti-flicker technology ដែលអាចធ្វើការកំណត់កម្រិតល្បឿន refresh rate ដើម្បីកាត់បន្ថយកម្រិត Flicker និង eye strain  នៅពេលដែលការប្រើប្រាស់សំឡឹងនៅលើអេក្រង់យូរម៉ោងជាពិសេសការលេងហ្គេម។
ជាងនេះទៅទៀតវាក៏មានមុខងារ AI assistant ដែលមានសមត្ថភាពក្នុងការកម្រិតទៅមុខងារអេក្រង់ដោយស្វ័យប្រវត្តិតម្រូវទៅតាមមាតិកាដែលយើងកំពុងមើលដូចជា ការលេងហ្គេម ទស្សនាខ្សែភាពយន្ត និងមាតិកាកម្សាន្តផ្សេងៗ។ ជាមួយគ្នានេះអេក្រង់របស់ ROG Swift OLED 32” ផ្តល់ជូននៅកម្រិត high contrast ratio, គាំទ្របច្ចេកវិទ្យាចាក់ពណ៌ស្តង់ដារ 99% DCI-P3 ជាមួយ ΔE<2 color accuracy រួមនឹង HDR400 កម្រិតពន្លឺ peak brightness of 1300 cd/m²។ ទៅលើរន្ធតំណរភ្ជាប់វិញ ROG Swift OLED 32” មានមកជាមួយដូចជា DisplayPort 1.4, HDMI 2.1, USB-C គាំទ្រមុខងារសាកភ្លើងចេញកំលាំង 90W PD fast charging, និង USB hub។
Article image
សម្រាប់តម្លៃវិញ Asus ROG Swift OLED 32”- PG32UCDP ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់នៅទីផ្សារអឺរ៉ុបក្នុងតម្លៃខ្ទង់ 1,599 អឺរ៉ូ ខណៈនៅទីផ្សារប្រទេសចិន គឺមានតម្លៃខ្ទង់ $1,379៕