ស្វែងរកពួកយើង:

ASUS ROG XG27AQDMG OLED ម៉ូនីទ័រស៊េរីថ្មី មានអេក្រង់ទំហំ 26.5-អ៊ីង គាំទ្រកម្រិតបង្ហាញ 2K

ដោយ

Koun Jab Luffy

20 ឧសភា 2024 10:49 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន ASUS បានធ្វើការប្រកាសចេញលក់ម៉ូនីទ័រ OLED ស៊េរីថ្មីម៉ូដែល ROG XG27AQDMG OLED នៅទីផ្សារប្រទេសចិន។ ម៉ូនីទ័រស៊េរីថ្មីនេះមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED ទំហំ 26.5-inch និងគាំទ្រកម្រិតបង្ហាញចេញ 2K ជាមួយល្បឿន refresh rate 240Hz ជាមួយល្បឿន response time 0.03ms។ បច្ចេកវិទ្យាអេក្រង់ OLED របស់ម៉ូនីទ័រស៊េរីថ្មីនេះ គាំទ្រកម្រិតជម្រៅទឹកពណ៌ច្បាស់ដិតបំផុតដល់ 10-bit ជាមួយមុខងារ HDR 400 រួមទាំងមុខងារ NVIDIA G-SYNC ថែមទៀតផង។
ទោះជាយ៉ាងណាសម្រាប់ម៉ូនីទ័រស៊េរីថ្មីម៉ូដែល ASUS ROG XG27AQDMG មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការចុះបញ្ចីលក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន ក៏ដូចជានៅលើបញ្ចីលក់របស់គេហទំព័រក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំរបស់ចិន DJ.com នៅឡើយទេ។ សម្រាប់បច្ចេកវិទ្យាអេក្រង់ OLED របស់ ASUS ROG XG27AQDMG ត្រូវបានក្រុមហ៊ុនធ្វើការបង្ហើនកម្រិតពន្លឺ SDR ឡើងដល់ 100% ដែលមានកម្រិតភ្លឺច្បាស់ជាងម៉ូដែល PG27AQDM។ ព្រមទាំងបានកម្រិតកម្រិត APL brightness ខ្ពស់ជាង 20% និងមានកម្រិតពន្លឺខ្ពស់ដល់ 450nits។
Article image
ASUS ROG XG27AQDMG OLED ត្រូវបានក្រុមហ៊ុនចេញដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែល $692 នៅទីផ្សារប្រទេសចិន។ ដោយសម្រាប់ការចេញលក់ និងតម្លៃនៅលើទីផ្សារសកលមិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
ASUS ROG XG27AQDMG OLED ម៉ូនីទ័រស៊េរីថ្មី មានអេក្រង់ទំហំ 26.5-អ៊ីង គាំទ្រកម្រិតបង្ហាញ 2K