
កាលពីដើមឆ្នាំនេះក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Zenfone 11 Ultra ដែលមានជម្រើស 4 ពណ៌ ក្នុងនោះរួមមានដូចជាពណ៌ Eternal Black, Misty Gray, Skyline Blue និង Dessert Sand។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ បានបញ្ចេញនូវពណ៌ថ្មីដ៏ស្រស់ស្អាតមួយទៀតដែលមានឈ្មោះហៅថា Vendure Green សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។
ដូចនេះ មកដល់ពេលនេះ ស្មាតហ្វូនថ្មីនេះ គឺមានពណ៌សរុបចំនួន 5 ពណ៌ បូករួមទាំងពណ៌ថ្មី Vendure Green។ ក្រៅពីពណ៌បៃតងនេះ ស្មាតហ្វូនថ្មីនេះ គឺមានលក្ខណៈសម្បត្តិ និងមុខងារជាច្រើនដូចគ្នាទៅនឹងពណ៌ផ្សេងទៀតអញ្ចឹង។ សម្រាប់ស្មាតហ្វូន Zenfone 11 Ultra ពណ៌ថ្មី Vendure Green នេះ អតិថិជន អាចរកទិញបាននៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូននេះ មើលទៅស្ទើរតែដូចគ្នាទៅនឹង ស្មាតហ្វូន ROG Phone 8 ដោយមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ។

ស្មាតហ្វូន ASUS Zenfone 11 Ultra នេះ មានអេក្រង់ទំហំ 6.78-អ៊ីងប្រភេទកញ្ចក់ LTPO AMOLED display គាំទ្រការបង្ហាញជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution ល្បឿន 144Hz refresh rate និងមានការទ្រទ្រង់នូវមុខងារ HDR10, Dolby Vision ហើយនិងមានពន្លឺដល់ទៅ 2,500nits។ ស្មាតហ្វូន ASUS Zenfone 11 Ultra នេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 SoC និងមានរ៉េមទំហំ 16GB ហើយនិងម៉េមូរីទំហំ 1TB។ ស្មាតហ្វូន ASUS Zenfone 11 Ultra នេះ ក៏មានប្រព័ន្ធ Dedicated thermal dissipation system ផងដេរ។ នៅលើស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 67W wired fast charging ហើយនិង 15W wireless fast charging ថែមទៀត។

ស្មាតហ្វូន ASUS Zenfone 11 Ultra មានកាមេរ៉ាខាងមុខទំហំ 32-Megapixel និងមានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel, 13-Megapixel ultra-wide angle lens ហើយនិងមួយគ្រាប់ទៀតទំហំ 32-Megapixel Telephoto ដែលមានការទ្រទ្រង់ជាមួយនឹងមុខងារហ៊្សូម 3x Optical Zoom។ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវ Stereo speakers, Hi-Res Audio និង Qualcomm aptX lossless audio ផងដែរ។ ស្មាតហ្វូននេះ ដំនើរការនូវ Android 14 OS ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះគឺបំពាក់នូវ IP587 សម្រាប់ការពារទឹក និងធូលី, WiFi-7, Bluetooth 5.3 និង 3.5mm audio jack ថែមទៀតផង ៕
