
នៅថ្ងៃនេះ ក្រុមហ៊ុន ASUS ទើបតែប្រកាសចេញនូវព្រឹត្តិការណ៍ Always Incredible សម្រាប់កម្មវិធីតាំងពិពរណ៍ Computex 2024 ដែលក្រុមហ៊ុននេះ នឹងមានការបង្ហាញនូវដំណោះស្រាយឆ្លាតវៃជាច្រើន ដែលក្នុងនោះរួមមានទាំងការប្រកាសចេញនូវកុំព្យូទ័រ AI PCs រួមជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនទៀត ដែលជាផ្នែកមួយនៃផលបត្ររបស់ក្រុមហ៊ុន ASUS។
ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2024 នេះ វេលាម៉ោង 4p.m. CST (8a.m. GMT) ហើយវាក៏នឹងមានការផ្សាយបន្តផ្ទាល់នៅលើបណ្តញសង្គមរបស់ក្រុមហ៊ុន ASUS រួមជាមួយនឹងការប្រកាសនូវដំណោះស្រាយ ASUS AI ជាច្រើនសម្រាប់ក្រុមហ៊ុនសហគ្រាស ពាណិជ្ជកម្ម និងទីផ្សារអតិថិជនប្រើប្រាស់ទូទៅផងដែរ។ ក្រុមហ៊ុន ASUS និង Republic of Gamers (ROG) នឹងមានការដាក់បង្ហាញនូវស្តង់ផលិតផលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Computex នេះដើម្បីបង្ហាញនូវផលិតផលចុងក្រោយបំផុតរបស់ខ្លួន និងដំណោះស្រាយ AI ជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់ជាច្រើនពីគ្រប់មជ្ឃដ្ឋាន។
ការដាក់តាំងបង្ហាញផលិតផលថ្មីៗ និងបច្ចេកវិទ្យាថ្មីៗនេះ នឹងធ្វើឡើងនៅថ្ងៃទី 4 ខែមិថុនាដល់ថ្ងៃទី 7 ខែមិថុនានេះ ចាប់ពីម៉ោង 9:30 a.m ដល់ម៉ោង 17:30 p.m នៅក្នុងសាលតាំងពិពរណ៍ Taipei Nangang Exhibition Hall 1, 4F ។ ស្តង់របស់ក្រុមហ៊ុន ASUS នេះនឹងមានលេខ M0519a ហើយសម្រាប់ស្តង់របស់ ROG គឺមានលេខ M0509a។ នៅក្នុងនាមជាអ្នកនាំមុខគេទៅលើរបកគំហើញនៃបច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុន ASUS មានក្តីរំភើបក្នុងការបង្ហាញនូវរបកគំហើញនៃបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ក្រុមហ៊ុន ASUS ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវដំណោះស្រាយនៃបច្ចេកវិទ្យា AI កម្រិតខ្ពស់របស់ខ្លួនសម្រាប់ក្រុមហ៊ុនសហគ្រាស ក្រុមហ៊ុនពាណិជ្ជកម្ម និងអតិថិជនជាច្រើនជាមួយនឹងបច្ចេកវិទ្យា AI តាមរយៈផលិតផលថ្មីៗរបស់ក្រុមហ៊ុននេះ។
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន ASUS នឹងចូលរួមជាមួយដៃគូយូរអង្វែងជាច្រើនរបស់ក្រុមហ៊ុននេះដែលនឹងដាក់តាំងបង្ហាញនូវបច្ចេកវិទ្យារបស់ពួកគេ ហើយក្រុមហ៊ុន ASUS ក៏នឹងបង្ហាញសម្រាប់ទស្សនិកជនទូទាំងសកលលោកផងដែរ។ ក្រុមហ៊ុន ASUS នឹងបង្ហាញនូវដំណោះស្រាយជាច្រើនសម្រាប់អ្នកផលិតមាតិកា (creator) តាមរយៈវត្តមាននៃផលិតផល ProArt រួមជាមួយនឹង ASUS AI PCs ដ៏ខ្លាំងក្លារបស់ខ្លួន។ កុំព្យូទ័រ TUF Gaming នឹងមានវត្តមានជាមួយនឹងកុំព្យូទ័រលេងហ្គេមថ្មីដែលមានសមត្ថភាពខ្លាំងក្លាបំផុតនៅក្នុងការលេងហ្គេម។ នេះគឺជាលើកដំបូងបំផុតផងដែរដែលក្រុមហ៊ុន ASUS នឹងដាក់បង្ហាញនូវដំណោះស្រាយ AI សម្រាប់សហគ្រាស និងក្រុមហ៊ុនពាណិជ្ជកម្មដូចជា AI Server និង AI NUC សម្រាប់ទស្សនិកជនអន្តរជាតិថែមទៀត។
អ្នកចូលរួមជាច្រើនអាចធ្វើការចូលទស្សនាស្តង់របស់ក្រុមហ៊ុន ASUS ដើម្បីធ្វើជាសាក្សីក្នុងការបង្ហាញនូវប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុននេះដែលមានដូចជា AI Servers, AI Workstations និង Enterprise GenAI Solutions ។ ក្រុមហ៊ុន ASUS នឹងមានការបង្ហាញនូវ AI PC ដំបូងបំផុតរបស់ខ្លួន ការបោះជំហានបដិវត្តឆ្ពោះទៅកាន់អនាគតនៃ Computing និងការបង្ហាញនូវផលិតផលជាច្រើនដែលបំពាក់នូវ AI សម្រាប់អ្នកប្រើប្រាស់ អ្នកលេងហ្គេម អ្នកបង្កើតមាតិកា និងផលិតផល Commercial ជាច្រើនទៀត។ ខណៈពេលដែលព្រឹត្តិការណ៍នេះនឹងមានការផ្តោតទៅលើ AI នោះ អតិថិជនជាច្រើនក៏អាចនឹងទទួលបាននូវដំណោះស្រាយដ៏ល្អបំផុត និងប្រកបដោយនិរន្តរជាតិរួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗថែមទៀតផង។
សម្រាប់ស្តង់របស់ ROG ក៏នឹងមានការបង្ហាញនូវផលិតផលដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យគ្រប់កម្រិតសម្រាប់អ្នកលេងហ្គេម។ ក្នុងនោះ ក៏មានការដាក់បង្ហាញនូវ esports-grade peripherals, laptops, motherboards, ក្រាហ្វិកកាត graphics cards ម៉ូនីទ័រ និងផលិតផលជាច្រើនទៀតផងដែរដើម្បីធ្វើអោយការប្រកួតប្រជែងឈានទៅកាន់កម្រិតមួយខ្ពស់បន្ថែមទៀត។

ជាមួយនិងការប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងតៃប៉ីតៃវ៉ាន់នេះ ព្រឹត្តិការណ៍ Computex គឺជាការដាក់តាំងបង្ហាញដ៏ធំបំផុតទៅលើបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ពិភពលោក ដែលមានការទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ មកពីសកលលោកមកចូលរួមទស្សនាផងដែរ។ នេះគឺជាព្រឹត្តិការណ៍នៃរបកគំហើញបច្ចេកវិទ្យាដ៏ធំបំផុត និងអស្ចារ្យបំផុតដែលមានការបង្ហាញនូវផលិតផលចុងក្រោយ និងគំនិតបច្ចេកវិទ្យាថ្មីដ៏សម្បូរបែបថែមទៀត។ ចាប់តាំងពីផលិតផល cutting-edge hardware រហូតដល់កម្មវិធី software ដែលជារបកគំហើញថ្មីនោះ ព្រឹត្តិការណ៍ Computex បានក្លាយជាព្រឹត្តិការណ៍ដែលអ្នកស្រឡាញ់បច្ចេកវិទ្យា អ្នកជំនាញ និងអ្នកសារព័ត៌មានមិនអាចរំលងបាននោះទេ៕
