ស្វែងរកពួកយើង:

ASUS បង្ហាញចេញនូវឧបករណ៍លេងហ្គេមជំនាន់ថ្មី ROG Ally X ជាមួយការអាប់ដែតទៅលើផ្នែកជាច្រើន

ដោយ

Koun Jab Luffy

06 មិថុនា 2024 08:22 ព្រឹក

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន ASUS បានប្រកាសចេញជាផ្លូវការនូវឧបករណ៍លេងហ្គេមម៉ូដែលថ្មីចុងក្រោយបំផុតរបស់ខ្លួន ROG Ally X ដែលបានបង្ហាញខ្លួនកាលពីដើមខែមុននេះហើយ។ ឧបករណ៍លេងហ្គេមនេះ គឺជាជំនាន់ថ្មីរបស់ឧបករណ៍ ROG Ally ដែលមានកាលពីឆ្នាំមុន។ សម្រាប់វត្តមានរបស់ ROG Ally X នៅពេលនេះ គឺមានការ Upgrade ទៅលើមុខងារជាច្រើន។ ROG Ally X មានការអាប់ដេតធំបំផុតទៅលើថាមពលថ្មធំជាងមុនដល់ទៅ 80Wh ប្រៀបធៀបជាមួយនិង ROG Ally ដែលប្រកាសចេញកាលីពីឆ្នាំមុននេះ គឺមានទំហំត្រឹមតែ 40Wh ប៉ុណ្ណោះ។ ក្រុមហ៊ុន Asus មិនទាន់បានអះអាងអំពីរយៈពេលនៃការប្រើប្រាស់ថាមពលថ្មនៅលើ Ally X នោះទេ។
ជាមួយគ្នានេះ ក្រុមហ៊ុន ASUS ក៏មានការពង្រឹងទៅលើទំហំម៉េមូរី និងរ៉េមសម្រាប់ ROG Ally X ផងដែរ។ នៅលើ ROG Ally X គឺមានការបំពាក់នូវអង្គចងចាំទំហំ 1TB PCIe NVMe SSD ដែលបានបង្កើនពី 512GB នៅលើម៉ូឌែលជំនាន់មុននេះ។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ROG Ally X នេះ គឺមានការប្រើប្រាស់នូវម៉េមូរី M.2 2280 ថែមទៀតផង។ សម្រាប់ការប្រើប្រាស់រ៉េមវិញ ក្រុមហ៊ុន ASUS ក៏មានការ upgrade ពីរ៉េមទំហំ 16GB ល្បឿន 6400MHz LPDDR5 ទៅកាន់ទំហំ 24GB ល្បឿន 7500MHz LPDDR5 ផងដែរ ដែលនេះ មានន័យថា រ៉េមនេះ អាចប្រើប្រាស់ជាមួយនឹង GPU និង OS ឬ Apps បាននៅលើ system ដោយគ្មានបញ្ហានោះទេ។
បន្ថែមពីនេះ ក្រុមហ៊ុន ASUS ក៏បានធ្វើការផ្លាស់ប្តូរទៅលើប្រព័ន្ធត្រជាក់ cooling system ខាងក្នុងម៉ាស៊ីន ROG Ally X ផងដែរ។ ឧបករណ៍ ROG Ally X គឺមានការប្រើប្រាស់នូវកង្ហារថ្មីដែលមានទំហំស្តើងតូចជាងមុនដែលអាចបង្កើនទៅលើលំហូរខ្យល់បានដល់ទៅ 10%។ ការឌីស្សាញរូបរាងថ្មីនេះ អាចធ្វើអោយម៉ាស៊ីននេះត្រជាក់នៅក្នុងពេលលេងហ្គេមថែមទៀតផង។ សម្រាប់ joysticks នៅលើឧបករណ៍នេះក៏មានការពង្រឹងកាន់តែប្រសើរថែមទៀត។ សម្រាប់ប៊ូតុងផ្នែកខាងក្រោយរបស់ឧបករណ៍លេងហ្គេមនេះក៏មានទំហំតូចជាងមុនថែមទៀតផងដែរ។
បើមើលទៅលើការតភ្ជាប់នៅលើ ROG Ally X នេះ គឺមានការប្រើប្រាស់នូវរន្ធ USB-C + ROG XG Mobile Interface connector សម្រាប់ dual USB-C ports, Thunderbolt 4 និង  USB 3.2 Gen 2។ ROG Ally X ថ្មីនេះ មានទម្ងន់ 678g ដែលធ្ងន់ជាងម៉ូឌែលជំនាន់ទី 1 ដល់ទៅ 68g ។
Article image
ឧបករណ៍លេងហ្គេម ROG Ally X នេះ ដំណើរការជាមួយបន្ទះឈីប Ryzen Z1 Extreme chip ហើយសម្រាប់អេក្រង់ ROG Ally X គឺមានទំហំ 7-អ៊ីងកម្រិត 1080p ល្បឿន 120Hz IPS LCD និងមានការគាំទ្រជាមួយនឹង AMD FreeSync Premium ទៀតផង។ ឧបករណ៍លេងហ្គេមនេះ មានការប្រើប្រាស់ឆ្នាំងសាកកម្លាំង 65W charger ហើយនិងដំណើរការនូវ Version ថ្មីនៃ ASUS Armoury Crate SE នៅលើ Windows 11 Home ថែមទៀតផង។
Article image
Article image
ASUS បង្ហាញចេញនូវឧបករណ៍លេងហ្គេមជំនាន់ថ្មី ROG Ally X ជាមួយការអាប់ដែតទៅលើផ្នែកជាច្រើន