ស្វែងរកពួកយើង:

Audi A5L Sportback បំពាក់នូវជំនួយការបើកបរ Huawei ADS ដាក់លក់មុននៅចិនតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

03 កក្កដា 2025 12:54 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃទី 3 ខែកក្កដានេះ Audi A5L Sportback ដែលផលិតឡើងដោយក្រុមហ៊ុន SAIC បានប្រកាសដាក់អោយមានការ Pre-Sale នៅលើទីផ្សារប្រទសចិនជាផ្លូវការណ៌ហើយ ដោយមានតម្លៃចាប់ពី 260,000 យ៉ន់ទៅ 320,000 យ៉ន់ ប្រហាក់ប្រហែល 36,300 ដុល្លារ ទៅ 44,700 ដុល្លារ។ សូមជំរាបថា Audi A5L Sportback ថ្មីនេះ គឺជាម៉ូដែលមួយដែលបានច្នៃប្រឌិតចេញពី Audi A5 សម្រាប់ទីផ្សារប្រទេសចិន។
នៅក្នុងនាមជាម៉ូដែលឡានសាំងដំបូងគេនៅលើពិភពលោក ដែលប្រើប្រាស់នូវជំនួយការបើកបរ Huawei’s Qiankun ADS (advanced driving system) ឡាន Audi A5L Sportback គឺមានការបំពាក់នូវសិនស័រ Lidars ចំនួន 2 គ្រាប់ និងកាមេរ៉ា high-definition cameras 11 គ្រាប់ រួមនិងសិនស័រ Millimeter-Wave Radars 6 គ្រាប់ ហើយនិងសិនស័រ Ultrasonic radars ចំនួន 12 គ្រាប់ នេះបើតាមការបញ្ជាក់ផ្លូវការណ៌ចេញពីក្រុមហ៊ុន។
Article image
Article image
សម្រាប់ប្រព័ន្ធខាងលើនេះ គឺមានការទ្រទ្រង់នៅលើប្រព័ន្ធ parking assist និងផ្លូវ highway ក៏ដូចជាផែនទីផ្លូវសម្រាប់ការបើកបរស្វ័យប្រវត្តិ ដែលមានដូចជា dynamic obstacle avoidance, automatic cruise control, unprotected left-turn assist និង lane change assist ជាដើម។
Article image
A5L Sportback គឺជាឡានថ្មីមួយដែលផលិតឡើងដោយក្រុមហ៊ុន SAIC-Audi និងជាឡានដំបូងគេដែលប្រើប្រាស់នូវ PPC (Premium Platform Combustion) platform ហើយនិងមានការបំពាក់នូវម៉ាស៊ីន EA888 Evo5 2.0T engine គាំទ្រដោយ 7-speed S-tronic gearbox។ សម្រាប់ម៉ូដែលតូចជាងគេមានកម្លាំង 150 kW (201 សេះ) និងម៉ូដែលខ្ពស់មានកម្លាំង 200 kW (268 សេះ) ហើយនឹងមានកម្លាំងរមួល 400Nm។
Article image
Audi A5L Sportback មានមានវិមាត្រ 4903/1883/1427mm និងគម្លាតកង់មុខក្រោយប្រវែង 2922mm ដែលវែងជាង 74 mm និងធំជាង 23mm ហើយនឹងទាបជាង 17mm ប្រៀបធៀបជាមួយនិង Audi A5។ និយាយពីការឌីស្សាញខាងក្រៅ គឺមានឡូហ្កូកង 4 និងមាន, Matrix LED headlights ហើយថែមទាំងមានការតម្លើងនូវភ្លើង digital OLED taillights ជំនាន់ទី 2 ដែលមាន 364 light units ថែមទៀតផង។
Audi A5L Sportback បំពាក់នូវជំនួយការបើកបរ Huawei ADS ដាក់លក់មុននៅចិនតម្លៃជាង 3 ម៉ឺនដុល្លារ