ស្វែងរកពួកយើង:

Audi E5 រថយន្ត Sportback ស៊េរីថ្មីមានកំលាំង 787 សេះ និងជិះបានចម្ងាយ 770km ត្រៀមចេញលក់នៅត្រីមាសទី 3

ដោយ

Koun Jab Luffy

08 ឧសភា 2025 10:26 ព្រឹក

អាន 3 នាទី

Article image
រថយន្តអគ្គិសនីស៊េរីថ្មី Audi E5 Sportback ដែលជាសមត្ថិផលរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីអាល្លឺម៉ង Audi និងក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តចិន SIAC Motor ត្រូវបានប្រទះឃើញបង្ហាញវត្តមាននៅតាមហាងលក់រាយបន្តនៅទូទាំងប្រទេសចិន ដែលរួមមានទីក្រុង Shanghai, Beijing, និង Guangzhou នៅមុខការប្រកាសចេញលក់ផ្លូវការណ៍ដែលនឹងត្រូវធ្វើឡើងនៅត្រីមាសទីបីក្នុងឆ្នាំ 2025 ក្នុងប្រទេសចិន។
រថយន្តប្រភេទ Sportback ស៊េរីថ្មីនេះ មានបណ្តោយប្រវែង 4,870mm/ ទទឹង 1,990mm/ កំពស់ 1,460mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,950mm។ Audi E5 មានទំហំធំជាងបើធៀបនឹងរថយន្តម៉ូដែល  Nio ET5T និង Zeekr 007 GT។
Article image
តាមលើកឡើងពីនាយប្រតិបត្តិទំនាក់ទំនងនៃគម្រោង Audi and SAIC Cooperation Project លោក Fermín Soneira បានឲ្យដឹងថា Audi E5 Sportback គឺម៉ូដែលដំបូងគេដែលផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង Advanced Digitised Platform ដែលអភិវឌ្ឍន៍រួមគ្នាដោយវិស្វករជំនាញរបស់ Audi ជាមួយអ្នកជំនាញផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់ប្រទេសចិន tech-savvy។
Article image
បើតាមរូបភាពរថយន្តដែលបានបង្ហាញ គឺបញ្ជាក់ឲ្យដឹងថា Audi E5 Sportback ត្រូវបានឌីស្សាញឡើងជាមួយប្រព័ន្ធបច្ចេវិទ្យា 59-inch panoramic 4K display system រួមបញ្ចូលនៅនិមិត្តសញ្ញា AUDI ប្រភេទភ្លើង LED និងកញ្ចក់មើលក្រោយសងខាងជំនួសដោយប្រព័ន្ធកាមេរ៉ាឌីជីថល។ រីនៅផ្នែកខាងមុខត្រូវបានរចនាឡើងជាមួយអំពូល LED ចំនួន 469 គ្រាប់រចនាព័ទ្ធជុំវិញបែប “circular pattern” ដ៏ទាក់ទាញ។
Article image
ផ្នែកខាងក្នុងមានការឌីស្សាញបែបទំនើបនិយមខ្លាំងដោយមានការបំពាក់នូវអេក្រង់បែប pillar-to-pillar កម្រិតបង្ហាញ 4K ទំហំធំដល់ទៅ 27-inch ដែលដំណើរការដោយប្រតិបត្តិការ AUDI OS operating system និងគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295 ហើយនិងគាំទ្រដំណើរជាមួយបច្ចេកវិទ្យាឆ្លាតវៃ AI-powered virtual assistant ទាំងការចុចបញ្ជា និងការបញ្ជាដោយសំឡេង។
Article image
Audi E5 Sportback មានភ្ជាប់មកជាមួយប្រព័ន្ធសែនស័រចាប់សញ្ញាកម្រិតខ្ពស់ LiDAR សម្រាប់ដំណើរការនូវប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ AUDI 360 assisted driving system រួមច្របាច់បញ្ចូលនូវផ្នែករឹងសំខាន់ចំនួន 29 ផ្សេងទៀតដើម្បីដំណើរការប្រព័ន្ធជំនួយការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់នៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ។ Audi E5 នឹងផ្តល់ជូននៅជម្រើសម៉ូដែលដំណើរការដោយប្រព័ន្ធប៉ុងមួយ ឬ RWD និងប៉ុងពីរ ឬ AWD ដោយម៉ូដែល Audi E5 Quatto នឹងដំណើរការដោយម៉ូទ័រអគ្គិសនីពីរអាចផលិតកំលាំងសរុបបានដល់ 787 សេះ ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 3.4 វិនាទីប៉ុណ្ណោះ។
Article image
ចំពោះការសាកភ្លើងបំពេញថាមពលថ្មវិញ គឺគាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកំលាំង 800V ultra-fast charging system ដែលសាកត្រឹមតែ 10 នាទី អាចជិះបានចម្ងាយផ្លូវដល់ 370km។ Audi E5 Sportback នឹងប្រកាសចេញលក់ និងនាំចេញផ្លូវការណ៍នៅចុងខែសីហា ឬដើមខែកញ្ញា ឆ្នាំ 2025 សម្រាប់ទីផ្សារប្រទេសចិន សម្រាប់តម្លៃក្រុមហ៊ុនលាក់មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
Audi E5 រថយន្ត Sportback ស៊េរីថ្មីមានកំលាំង 787 សេះ និងជិះបានចម្ងាយ 770km ត្រៀមចេញលក់នៅត្រីមាសទី 3