ស្វែងរកពួកយើង:

AUDI E5 Sportback មានអ្នកកក់ទុក 1 ម៉ឺនគ្រឿងហើយ ត្រឹមរយៈពេល 30 នាទីប៉ុណ្ណោះ

ដោយ

Koun Jab Luffy

17 កញ្ញា 2025 12:51 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រោយពីការដាក់សម្ពោធជាផ្លូវការទៅលើ AUDI E5 Sportback កាលពីយប់មិញនេះមក នៅពេលនេះមានសេចក្តីរាយការណ៌ថា ឡានអាល្លឺម៉ង់កូនកាត់ចិនមួយនេះមានការកក់ទុកចំនួន 10,153 គ្រឿងហើយ ត្រឹមតែរយៈពេល 30 នាទីប៉ុណ្ណោះ។ សួមជំរាបថា AUDI E5 Sportback នេះគឺឡានថ្មីដែលមានការវិនិយោគរួមគ្នាវាង Audi និង SAIC Motor ដែលជាម៉ូដែលថ្មីមានតម្លៃចាប់ពី 235,900 យ៉ន់ ដែលប្រហែលជា $33,180 ដុល្លារប៉ុណ្ណោះ។ តម្លៃនេះគឺដូចគ្នាទៅនឹងការដាក់ pre-sales កាលពីមុននេះអញ្ចឹងដែរ។
Audi E5 Sportback ត្រូវបានគេចាត់ទុកថាជាម៉ូដែលមួយស្ថិតនៅក្នុង Mid-Size Sedan ដែលមានការឌីស្សាញបែប Touring-Style Design នឹងត្រូវបានបង្កើតឡើងពី Advanced Digitized Platform ដែលមានការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ូន Audi ជាមួយនិង SAIC។ ឡានថ្មីនេះប្រវែង 4,881mm ទទឹង 1,960mm កំពស់ 1,479mm និងគម្លាតកង់មុខក្រោយប្រវែង 2,950mm។ ជាមួយនិងវត្តមាននៅពេលនេះ ក្រុមហ៊ុន AUDI បានដាក់លក់ 4 ជម្រើស គឺមានតម្លៃចាប់ពី 235,900 យ៉ន់, 269,900 យ៉ន់, 269,900 យ៉ន់ និង 319,900 យ៉ន់។
Article image
ឡាន 5 កៅអីនេះ គឺមានជម្រើស RWD និង AWD ដោយម៉ូដែល RWD មានពីរជម្រើសគឺទីមួយមានកម្លាំង 220 kW (295 សេះ) និងទីពីរមានកម្លាំង 300kW អាចបង្កើតល្បឿនពី 0 km ទៅ 100 km/h ចំណាយពេលត្រឹមតែ 6.1 វិនាទី និងមួយទៀតត្រឹម 5 វីនាទីប៉ុណ្ណោះ។ ចំពោះម៉ូទ័រភ្លោះវិញក៏មានពីរដូចគ្នា គឺមានកម្លាំង 386 kW និងកម្លាំង 579 kW អាចបង្កើតល្បឿនពី 0-100 km/h ត្រឹមតែ 3.9 វិនាទី និង 3.4 វិនាទី។
Article image
Audi E5 Sportback ថ្មីនេះ មានអាគុយទំហំ 76.2-kWh (LFP) ឬ 83.3-kWh និង 100-kWh ដែលសាកពេញម្តងអាចបើកបរបានចម្ងាយ 618km, 623km, 647km និង 773km តាមស្តង់ដារ CLTC។ ក្រុមហ៊ុន AUDI បាននិយាយថា E5 Sportback សាកត្រឹមតែ 10 នាទីប៉ុណ្ណោះ អាចរត់បានចម្ងាយ 370km។ E5 Sportback មានការបំពាក់នូវសិនស័រ LiDAR និងជំនួយការ (EBM) របស់ Chinese startup Momenta ហើយនៅលើឡាននេះក៏មានការតម្លើងនូវបច្ចេកវិទ្យា AI-powered virtual assistant controllable តាមរយៈការបញ្ជាដោយសម្លេងបានផងដែរ។
Article image
AUDI E5 Sportback មានអ្នកកក់ទុក 1 ម៉ឺនគ្រឿងហើយ ត្រឹមរយៈពេល 30 នាទីប៉ុណ្ណោះ