ស្វែងរកពួកយើង:

Audi E5 Sportback លក់តម្លៃជាង 3 ម៉ឺនដុល្លារ មានកម្លាំង 787 សេះបើកបរបានចម្ងាយ 773km

ដោយ

Koun Jab Luffy

17 កញ្ញា 2025 09:12 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ SAIC-Audi បានបង្ហាញចេញជាផ្លូវការណ៌នូវឡាន Audi E5 Sportback ជាមួយនិងជម្រើស 4 ម៉ូដែលតម្លៃចាប់ពី 235,900 យ៉ន់ទៅ 319,900 យ៉ន់ ដែលប្រហែល 32,500 ដុល្លារទៅ 44,000 ដុល្លារ។ E5 Sportback ថ្មីនេះ គឺមានការផលិតរួមគ្នារវាង SAIC និង Audi នៅក្នុងរោងចក្រ SAIC Audi Smart Manufacturing Base នៅប្រទេសចិន។ ឡានថ្មីនេះ មានការឌីស្សាញផ្នែកខាងក្រៅដោយបំផុសគំនិតពី Audi E concept។
Audi E5 ជារថយន្តប្រភេទ Sportback ស៊េរីថ្មីនេះ មានបណ្តោយប្រវែង 4,870mm/ ទទឹង 1,990mm/ កំពស់ 1,460mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,950mm។ Audi E5 មានទំហំធំជាងបើធៀបនឹងរថយន្តម៉ូដែល  Nio ET5T និង Zeekr 007 GT។
Article image
តាមលើកឡើងពីនាយប្រតិបត្តិទំនាក់ទំនងនៃគម្រោង Audi and SAIC Cooperation Project លោក Fermín Soneira បានឲ្យដឹងថា Audi E5 Sportback គឺម៉ូដែលដំបូងគេដែលផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង Advanced Digitised Platform ដែលអភិវឌ្ឍន៍រួមគ្នាដោយវិស្វករជំនាញរបស់ Audi ជាមួយអ្នកជំនាញផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់ប្រទេសចិន tech-savvy។
Article image
បើតាមរូបភាពរថយន្តដែលបានបង្ហាញ គឺបញ្ជាក់ឲ្យដឹងថា Audi E5 Sportback ត្រូវបានឌីស្សាញឡើងជាមួយប្រព័ន្ធបច្ចេវិទ្យា 59-inch panoramic 4K display system រួមបញ្ចូលនៅនិមិត្តសញ្ញា AUDI ប្រភេទភ្លើង LED និងកញ្ចក់មើលក្រោយសងខាងជំនួសដោយប្រព័ន្ធកាមេរ៉ាឌីជីថល។ រីនៅផ្នែកខាងមុខត្រូវបានរចនាឡើងជាមួយអំពូល LED ចំនួន 469 គ្រាប់រចនាព័ទ្ធជុំវិញបែប “circular pattern” ដ៏ទាក់ទាញ។
Article image
ផ្នែកខាងក្នុងមានការឌីស្សាញបែបទំនើបនិយមខ្លាំងដោយមានការបំពាក់នូវអេក្រង់បែប pillar-to-pillar កម្រិតបង្ហាញ 4K ទំហំធំដល់ទៅ 27-inch ដែលដំណើរការដោយប្រតិបត្តិការ AUDI OS operating system និងគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295 ហើយនិងគាំទ្រដំណើរជាមួយបច្ចេកវិទ្យាឆ្លាតវៃ AI-powered virtual assistant ទាំងការចុចបញ្ជា និងការបញ្ជាដោយសំឡេង។
Article image
Audi E5 Sportback មានភ្ជាប់មកជាមួយប្រព័ន្ធសែនស័រចាប់សញ្ញាកម្រិតខ្ពស់ LiDAR សម្រាប់ដំណើរការនូវប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ AUDI 360 assisted driving system រួមច្របាច់បញ្ចូលនូវផ្នែករឹងសំខាន់ចំនួន 29 ផ្សេងទៀតដើម្បីដំណើរការប្រព័ន្ធជំនួយការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់នៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ។ Audi E5 នឹងផ្តល់ជូននៅជម្រើសម៉ូដែលដំណើរការដោយប្រព័ន្ធប៉ុងមួយ ឬ RWD និងប៉ុងពីរ ឬ AWD ដោយម៉ូដែល Audi E5 Quatto នឹងដំណើរការដោយម៉ូទ័រអគ្គិសនីពីរអាចផលិតកំលាំងសរុបបានដល់ 787 សេះ ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 3.4 វិនាទីប៉ុណ្ណោះ។
Article image
ចំពោះការសាកភ្លើងបំពេញថាមពលថ្មវិញ គឺគាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកំលាំង 800V ultra-fast charging system ដែលសាកត្រឹមតែ 10 នាទី អាចជិះបានចម្ងាយផ្លូវដល់ 370km៕