ស្វែងរកពួកយើង:

Loading Ad...

Audi E7X ឡានអគ្គិសនី SUV ថ្មី ផលិតនៅចិន ទំនើបបំផុត ហើយនិងមានតម្លៃសមរម្យទៀតផង

ដោយ

ជុំ ប៉េងលីន

26 ឧសភា 2026 06:33 ព្រលប់

អាន 2 នាទី

Article image
Audi E7X ឡានអគ្គិសនី SUV ថ្មី ផលិតនៅចិន ទំនើបបំផុត ហើយនិងមានតម្លៃសមរម្យទៀតផង
Audi E7X ឡានអគ្គិសនី SUV ស៊េរីថ្មីពីប្រទេសចិន ដែលបានសហការផលិតរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនអាល្លឺម៉ង់ AUDI បានបើក Pre-Order នៅចិនហើយ មានតម្លៃចាប់ពី 28.98 ម៉ឺនយ៉ន់ប្រហាក់ប្រហែល 4 ម៉ឺនដុល្លារ)។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា Audi E7X គឺជារថយន្តថ្មី ដែលមានភាពទាក់ទាញខ្លាំង ព្រោះដូចបងប្អូនធ្លាប់ដឹងស្រាប់ហើយថា ក្រុមហ៊ុនចិន គឺមានជំនាញខាងបច្ចេកវិទ្យាទំនើប មានតម្លៃធូរថ្លៃ ចំណែក AUDI តំណាងអោយប្រណិតភាព នៃរថយន្តរបស់អាល្លឺម៉ង់ ដែលធ្វើអោយរថយន្តនេះស្ថិតក្នុងកញ្ចប់ពេញលេញមួយ Luxury + Smart technology + ជាពិសេសនោះ គឺធូរថ្លៃតែម្តង។

Article image
ទៅលើលក្ខណៈសម្បត្តិរបស់ Audi E7X ឡានអគ្គិសនី SUV ថ្មីនេះ គឺមិនអន់ទេ ដោយសារតែរថយន្តនេះ គឺជាប្រភេទរថយន្តអគ្គិសនីសុទ្ធទំហំ 109kWh អាចជិះបានចម្ងាយ 751km តាមស្តង់ដារ CLTC។ បន្ថែមពីនេះ Audi E7X ក៏មានការប្រើបច្ចេកវិទ្យាសាកភ្លើង 900V គាំទ្រការសាកភ្លើងល្បឿនលឿនត្រឹម 10 នាទី អាចបន្តរចំងាយបាន 429km។ Audi E7X ដំណើរការដោយប្រើម៉ូទ័រ 2 ផលិតកម្លាំងបាន 680hp និងមានកម្លាំងរមួល 800Nm torque។ ក្រុមហ៊ុនបានអះអាងថា Audi E7X អាចរត់ពី 0-100km/h ប្រើពេលត្រឹម 3.9 វិនាទីប៉ុណ្ណោះ។

សូមជំរាបថា បើទោះផលិតដោយប្រទេសចិនមែន តែគេមិនភ្លេចឡើយនូវប្រព័ន្ធបញ្ជាររង្វិលកង់ពិសេសផលិតដោយ AUDI ផ្ទាល់ឈ្មោះ Quattro AWD ប្រព័ន្ធបូមខ្យល់ ហ្វ្រាំង Brembo និងប្រព័ន្ធកាច់ចង្កូតលើកង់ខាងក្រោយ។ ទៅលើប្រព័ន្ធសុវត្តិភាព ច្បាស់ណាស់ គឺផលិតដោយប្រទេសចិន Audi E7X ប្រើប្រព័ន្ធបើកបរឆ្លាតវៃ Momenta R7 AI driving system ដែលជាប្រព័ន្ធបើកបរឆ្លាតវៃចុងក្រោយបង្អស់ អាចទស្សទាយឧបទ្ទវហេតុខាងមុខបាន។

Article image
នៅផ្នែកខាងក្នុងរបស់ Audi E7X មានអេក្រង់កម្សាន្ត ខាងក្រោយ មានទូទឹកក និង Zero gravity seat កៅអីម៉ាស្សា និងខ្យល់កៅអីក្តៅត្រជាក់។ សម្រាប់ទស្សនៈរបស់ខ្ញុំ ការសហការរវាង Audi និង ក្រុមហ៊ុនចិនលើកនេះបានបង្កើតឡើងនូវរថយន្ត EV មួយ ដែលបំបែកសមីការ ដែលគេតែងតែនិយាយថា រថយន្តទំនើបប្រណិតគឺ មិនថោក រថយន្តថោកមិនប្រណិត។ តែឥឡូវនេះ ច្បាស់ហើយ Audi E7X គឺមានទាំងពីរ។