
AUDI ដែលជាម៉ាកយីហោថ្មីមួយមានការចូលរួមវិនិយោគរួមគ្នារវាង ក្រុមហ៊ុន Audi និង SAIC នឹងមានការដាក់លក់មុនទៅលើ ឡានអគ្គិសនី E5 Sportback ម៉ូដែលដំបូងរបស់ខ្លូននៅចិនថ្ងៃ 18 ខែសីហាខាងមុខនេះហើយ នេះបើតាមការបញ្ជាក់នៅថ្ងៃនេះ ពីសារព័ត៌មានក្នុងស្រុកចិន Dongchedi។ ឡានអគ្គិសនីសុទ្ធថ្មីនេះ គឺមានការឌីស្សាញតាមលំនាំរបស់ AUDI E ហើយនឹងដាក់លក់នៅលើទីផ្សារនារដូវក្តៅខាងមុខនេះហើយ។
ឡានអគ្គិសនី E5 Sportback ថ្មីនេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធ Advanced Digitized Platform electric vehicle ដែលមានការអភិវឌ្ឍរួមគ្នារវាង Audi និង SAIC ហើយនឹងមានការផលិតឡើងដោយក្រុមហ៊ុន SAIC។ សូមជំរាបថា AUDI គឺម៉ាកយីហោថ្មីមួយដែលបង្កើតឡើងនៅខែវិច្ឆិកាឆ្នាំ 2024 ជាមួយនិងការប្រើប្រាស់នូវស្លាកឡូហ្គូអក្សរ AUDI ជំនួសអោយរង្វង់ទាំង 4 ដែលមានកន្លងមក។

កំឡុងពេលនោះ ក្រុមហ៊ុននេះ ក៏បានញ្ចេញនូវគំរូរថយន្ត E concept នេះផងដែរ។ សម្រាប់ការចាប់ផ្តើមផលិតជាលើកដំបូងនេះ មានការកត់សម្គាល់ថា នឹងដូចគ្នា 95% ជាមួយនិងអ្វីដែលយើងបានឃើញញកន្លងមក។ រថយន្តថ្មីនេះ បានបង្ហាញខ្លួនជាលើកដំបូងកាលពីត្រីមាសទី 1 ឆ្នាំ 2025 គឺនៅក្នុងព្រឹត្តិការណ៌ 2025 Shanghai auto show កាលពីខែមករា។ សម្រាប់ម៉ូដែលនេះ គឺឡានស្ថិតនៅក្នុងត្រកូល a B-class Sportback ដែលដូចគ្នាជាមួយនិង NIO ET5 Touringអ អញ្ចឹង។

E5 Sportback មានប្រវែង 4,881mm, កំពស់ 1,960mm និងឹទទឹង 1,479mm ហើយនឹងគម្លាតកង់មុខក្រោយ 2,950mm។ AUDI E5 Sportback ថ្មីនេះ នឹងមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាក 800-volt high-voltage platform ហើយនិងមានជម្រើសម៉ូទ័រ 1 និងម៉ូទ័រ 2 ព្រមទាំងប្រើប្រាស់នូវអាគុយរបស់ CATL នេះបើតាមការឯកសារដែលបានចុះបញ្ជី។ ឡាននេះមានអាគុយទំហំ 83.3kWh និង 100kWh អាចរត់បានចម្ងាយ 647km ទៅ 697Km តាមស្តង់ដារ។
