
នៅថ្ងៃនេះ AUDI ដែលជាម៉ាកយីហោឡានអគ្គិសនីថ្មីមួយ ដែលមានការក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ Audi និងក្រុមហ៊ុនផលិតឡានរបស់ចិន SAIC បានធ្វើប្រកាសចេញនូវគំរូឡានអគ្គិសនី AUDI E SUV នៅព្រឹត្តិការណ៌ Guangzhou Auto Show 2025 ដែលម៉ូដែលនេះ នឹងក្លាយជាឡានអគ្គិសនីទីពីរបស់ក្រុមហ៊ុនដែលនឹងមានវត្តមាននៅលើទីផ្សារប្រទេសចិននាពេលខាងមុខបន្ទាប់ពី AUDI E5 Sportback។
បើមើលទៅលើរូបរាងថ្មីសម្រាប់គំរូឡានអគ្គិសនីថ្មីនេះ គឺនៅតែបន្តឌីស្សាញចេញមកតាមគំនិតរបស់ម៉ូដែលមុន AUDI E5 Sportback អញ្ចឹងដែរ ហើយក្រុមហ៊ុននេះ គ្រោងនឹងធ្វើការបង្ហាញចេញនូវឡានថ្មីនៅឆ្នាំ 2026 ខាងមុខនេះហើយ។ គម្រោងនេះគឺអាចនឹងធ្វើដូចគ្នាជាមួយនិត AUDI E5 Sportback។ សូមជំរាបថាក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ Audi និងក្រុមហ៊ុនផលិតឡានរបស់ចិន SAIC នេះ បានសម្រេចធ្វើការវិនិយោគរួមគ្នានៅក្នុងប្រទេសចិនកាលថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2024 កន្លងទៅ ដោយបានបង្ហាញចេញនូវគំរូឡាន E concept របស់ខ្លួននៅថ្ងៃដូចគ្នានេះផងដែរ។

សម្រាប់ភាពខុសប្លែកទៅលើម៉ូដែលថ្មីរបស់ AUDI និង Audi គឺម៉ូដែលនេះ ប្រើប្រាស់ឡូហ្កូជាងអក្សរជំនួសទៅលើស្លាកឡូហ្កូដែលប្រើប្រាស់នូវកង 4 ជាប់គ្នា។ បើមើលទៅលើឡានអគ្គិសនី E5 Sportback គឺបានឌីស្សាញ និងមានការអភិវឌ្ឍឡើងដោយយកលំនាំតាម AUDI E Concept ហើយនិងបានប្រកាសចេញកាលពីខែមេសាកន្លងទៅនៅក្នុងព្រឹត្តិការណ៌ 2025 Shanghai auto show ព្រមទាំងបន្តប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 16 ខែកញ្ញាកន្លងនេះ។

ជាមួយនិងវត្តមានគំរូឡាន AUDI E SUV នៅព្រឹត្តិការណ៌ Guangzhou Auto Show 2025 នៅពេលនេះ គឺមានការឌីស្សាញផ្នែកខាងមុខដូចម៉ូដែល AUDI E5 Sportback ប៉ុន្តែមានការបង្កើននូវសមត្ថភាព ក៏ដូចជាគុណភាព និងបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាការតម្លើងនូវសិនស័រ LiDAR sensor នៅលើដំបូលខាងមុខ រួមជាមួយនិងការពង្រឹងទៅលើមុខងារប្រើប្រាស់ថ្មីៗដែលមាននៅលើឡាន luxury SUVs អញ្ចឹងដែរ នេះបើតាមការបញ្ជាក់ពី AUDI នៅលើ Weibo។
