ស្វែងរកពួកយើង:

Avatr 06 រថយន្តស៊េរីថ្មីតម្លៃខ្ទង់ជាង 4 ម៉ឺនដុល្លារ ត្រៀមបង្ហាញវត្តមាននៅត្រីមាសទី 2 ឆ្នាំ 2025

ដោយ

Koun Jab Luffy

29 មករា 2025 12:06 ថ្ងៃត្រង់

អាន 3 នាទី

Article image
រូបភាពថ្មីនៃរថយន្ត mid-size sedan ម៉ូដែល Avatr 06 ត្រូវបានគេទម្លាយចេញនៅលើប្រព័ន្ធអនឡាញក្នុងប្រទេសចិន។ រថយន្តអគ្គិសនីថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានពីរជម្រើសម៉ូដែល គឹម៉ូដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ និងម៉ូដែល EREV (Extended-range electric version)។
Avatr 06 នឹងគាំទ្រនូវបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ QianKun Intelligent Driving ADS 3.0 របស់ Huawei រួមនឹងប្រតិបត្តិការ HarmonyOS4.0 infotainment system។ រថយន្តស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅត្រីមាសទីពីរ ក្នុងឆ្នាំ 2025 នេះ ជាមួយតម្លៃដែលត្រូវបានគេប៉ាន់ប្រមាណថាខ្ទង់ប្រហែល $34,400។
តាមរយះរូបភាពថ្មីដែលបានទម្លាញចេញមកលើកនេះ បានបង្ហាញថា Avatr 06 មានជម្រើសពណ៌ដូចជា ពណ៌ស្វាយ ស ទឹកក្រូច និងខ្មៅ។ រថយន្ត Sedan ប្រណិតស៊េរីថ្មីមួយនេះ ត្រូវបានរចនាផលិតឡើងដោយប្រើនូវប្រព័ន្ធ AVATR 2.0 design philosophy។ រថយន្ត mid-size sedan មួយនេះមានប្រវែងបណ្តោយ 4,855mm/ ទទឹង 1,960mm/ កំពស់ 1,450mm ទៅ 1,467mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រមាណ 2,940 mm។ Avatr 06 មានការរចនារូបរាងឡើងបែប Aerodynamic រំលេចដោយការរចនាចង្កៀងមុខក្រោយតូចស្លីម និងដៃទ្វារលាក់ចូលក្នុង (hidden-door-handle) ដែលជា DNA ចង្កៀងរបស់គ្រួសាររថយន្ត Avatr តែម្តង។
ចំពោះការរចនាផ្នែកខាងក្នុងរបស់ Avatr 06 វិញ ត្រូវបានគេមើលឃើញថា មានបំពាក់ដោយអេក្រង់ចំនួន 5 កន្លែង ក្នុងនោះរួមមានអេក្រង់ទ្រវែងទំហំ 35.4-inch Digital Display លាតពេញតាបឡូខាងមុខក្រោមកញ្ចក់ដំបូល ដែលអេក្រង់នេះមាននូវអេក្រង់ភ្ជាប់ជាមួយកាមេរ៉ាមើលជំហៀងរថយន្ត និងអេក្រង់បង្ហាញព័ត៌មានរថយន្តជាដើម។ រីនៅកណ្តាលយើងឃើញមានអេក្រង់កម្សាន្តមួយទៀតមានទំហំ 15.6-inch ជាប្រភេទអេក្រង់ Touchscreen រួមនឹងអេក្រង់ពីរផ្សេងសម្រាប់មើលក្រោយភ្ជាប់ដោយប្រព័ន្ធកាមេរ៉ាជំនួសកញ្ចក់ចំហៀង និងអេក្រង់សម្រាប់មើលនូវឧបសគ្គខាងក្រោយរថយន្តនៅពេលថយក្រោយផងដែរ។
ចំនែកដៃចង្កូត្រូវបានរចនាជារាងពងក្រពោះ មានភ្ជាប់ជាមួយចង្គឹះលេខនៅខាងក្រោយ ប្រើប្រាស់ប៊ូតុងចុចបើកទ្វារ និងនៅផ្នែក Console កណ្តាលមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ កន្លែងដាក់កែវទឹក និងមានកូនទូរដាក់អីវ៉ាន់នៅពីក្រោមជាដើម។
សម្រាប់ម៉ូដែល Avatr 06 ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធវិញ គឺមានជម្រើសប្រើម៉ូទ័រអេឡិចត្រូនិចមួយ និងពីរ ដែលមានកំលាំង 252kW ឬ 338 សេះ និង 440kW ឬ 590 សេះ រួមនឹងប្រើកញ្ចប់ថ្មទំហំ 72.9kWh LFP របស់ក្រុមហ៊ុន CATL ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយ 600km ទៅ 650km។ ម៉ូដែលនេះ គាំទ្រនូវប្រព័ន្ធសាកភ្លើង 800V Platform។ ចំនែកម៉ូដែល Avatr 06 EREV វិញ គឺនឹងប្រើប្រាស់ម៉ូទ័រអេឡិចត្រូនិចមួយកំលាំង 231kW ឬ 310 សេះ រួមជាមួយម៉ាស៊ីន 1.5-litre turbocharged  ដែលមានកំលាំង 115kW ឬ 154 សេះ។
Article image
ម៉ូដែល EREV នេះអាចនឹងផ្តល់ជូននូវជម្រើសកញ្ចប់ថ្ម LFP ពីរទំហំផ្សេងគ្នាជាមួយទំហំ 31.7kWh និង 45.6kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 170km និង 240km ជាមួយកម្រិតប្រើប្រាស់ថាមពលថ្មប្រមាណ 13.6kWh/100km ហើយនៅពេលថាមពលថ្មនៅសល់ប្រមាណ 59% គឺអាចបើកបរបានចម្ងាយបានដល់ 1,086km៕
Avatr 06 រថយន្តស៊េរីថ្មីតម្លៃខ្ទង់ជាង 4 ម៉ឺនដុល្លារ ត្រៀមបង្ហាញវត្តមាននៅត្រីមាសទី 2 ឆ្នាំ 2025