ស្វែងរកពួកយើង:

Avatr 07 2026 ដំណើរការនៅលើជំនួយការឆ្លាតវៃជំនាន់ថ្មី Huawei ADS 4 ចាប់ផ្តើមលក់នៅថ្ងៃនេះហើយ

ដោយ

Koun Jab Luffy

04 កញ្ញា 2025 09:39 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ Avatr បានប្រកាសលក់មុនទៅលើឡានអគ្គិសនី Avatr 07 SUV ស៊េរីថ្មីឆ្នាំ 2026 នៅលើទីផ្សារប្រទេសចិនហើយ។ យោងតាមការបង្ហាញនៅលើរូបភាពផ្សព្វផ្សាយថ្មីនៅថ្ងៃនេះ បានបង្ហើបថា ឡានថ្មីនេះ អាចនឹងមានការប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ADS 4 Intelligent Driving Assistance System របស់ក្រុមហ៊ុន Huawei ផងដែរ។
ឡានអគ្គិសនី Avatr 07 SUV ស៊េរីថ្មីឆ្នាំ 2026 គឺមានការឌីស្សាញរូបរាងមើលទៅដូចគ្នាទៅនឹងម៉ូដែលមុនអញ្ចឹងដែរ ដោយខុសខ្លាំងទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ហើយនិងមុខងារបើកបរកាន់តែសំបូរបែប។ គួរបញ្ជាក់ថា Avatr 07 ត្រូវបានគេប្រទះឃើញបង្ហាញវត្តមានជាលើកដំបូងនៅព្រឹត្តិការណ៌ពិពណ៌ Chengdu Auto Show 2024 កាលពីខែសីហាឆ្នាំ 2024 ដែលមានពីរជម្រើស គឺម៉ូដែលអគ្គិសនីសុទ្ធ EV និងម៉ូដែលអគ្គិសនីលាយចំហេះ EREV ហើយក៏ជាម៉ូដែលដំបូងផងដែរ ដែលត្រូវបានអភិវឌ្ឍរួមគ្នារវាង Changan Automobile, Huawei និង CATL ។
Article image
ជាមួយនិងឡាន Avatr 07 ថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដែលមានដូចជា Changan Automobile Kunlun Smart Range Extender និង Taihang Intelligent Control Chassis, Huawei Qiankun ADS 3.0 ហើយនិង HarmonyOS Smart Cockpit ក៏ដូចជា CATL Shenxing 4C Supercharging Battery និង Shenxing Super Hybrid Battery ទៀតផង។
Article image
Avatr 07 នេះក៏ជាម៉ូដែល SUV ដំបូងគេដែលប្រើប្រាស់នូវ Huawei Qiankun ADS 3.0 និង HarmonyOS Smart Cockpit ហើយនិងជាឡានមុនគេដែលប្រើប្រាស់អាគុយទំហំ 39 kWh Shenxing Super Hybrid Battery ដែលមានការអភិវឌ្ឍឡើងដោយ CATL specifically សម្រាប់ប្រើប្រាស់នៅលើឡាន EREVs សាកបញ្ចូលថ្មតាមរយៈ 9C (full charge) និង 7.7C (low charge)។
Article image
សម្រាប់ឡានអគ្គិសនីសុទ្ធ Avatr 07 ដែលលក់នៅលើទីផ្សារកន្លងមក សាកពេញម្តង អាចបើកបានចម្ងាយពី 650km និង 610km តាមស្តង់ដារ CLTC។ ចំពោះម៉ូដែល Hybrid វិញ ដំណើរការជាមួយម៉ាស៊ីនចំណុះ 1.5T កម្លាំង 115kW ហើយនិងមានអមដោយម៉ូទ័រកម្លាំង 231 kW (310 សេះ) សម្រាប់ម៉ូដែល Two-wheel-drive EREV ខណៈដែល Four-wheel-drive EREV បន្ថែមនូវម៉ូទ័រមុខមួយទៀទ កម្លាំង 131 kW (176 សេះ)។
Article image
ឡាន EREV ទាំងពីរនេះ មានអាគុយកម្លាំង 39.05 kWh សាកពេញម្តង អាចបើកបរតាមរយៈអគ្គិសនីសុទ្ធបានចម្ងាយ 230km តាមស្តង់ដារ CLTC ទៅលើម៉ូដែល Two-wheel-drive និង 220km ទៅលើម៉ូដែល Four-wheel-drive។
Avatr 07 2026 ដំណើរការនៅលើជំនួយការឆ្លាតវៃជំនាន់ថ្មី Huawei ADS 4 ចាប់ផ្តើមលក់នៅថ្ងៃនេះហើយ