ស្វែងរកពួកយើង:

Avatr 11 Facelift បំពាក់កញ្ចប់ថ្មរបស់ CATL បានប្រកាសចេញលក់ផ្លូវការណ៍នៅចិនក្នុងតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

04 ធ្នូ 2024 12:53 ថ្ងៃត្រង់

អាន 3 នាទី

Article image
រថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Avatr 11 Facelift ជាប្រភេទ EREV បានប្រកាសចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ $38,400។ រថយន្តអគ្គិសនីប្រភេទ SUV Coupe ស៊េរីថ្មីដែលកើតចេញពីការសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Changan និងក្រុមហ៊ុនផលិតថ្មឈានមុខគេ CATL នេះនឹងក្លាយជាម៉ូដែលពិសេសចម្បងក្នុងការបង្កើនការលក់ និងទីផ្សារនៃស្លាកយីហោរថយន្តប្រណិតមួយនេះ។
Avatr 11 ត្រូវបានរចនាឡើងដោយអ្នករចនារថយន្តល្បីឈ្មោះ គឺលោក Nader Faghihzadeh ជាអតិតអ្នករចនារថយន្តដ៏ល្បីដែលធ្លាប់បម្រើការនៅក្រុមហ៊ុន BMW រយះពេល 17 ឆ្នាំ។ Avatr 11 ជារថយន្ត SUV Coupe ដែលមានបណ្តោយ 4,895mm/ ទទឹង 1,970mm/ កម្ពស់ 1,601mm និងគម្លាងរវាងកង់មុខទៅកង់ក្រោយ 2,975mm។
Article image
រថយន្តនេះប្រើប្រាស់ដៃទ្វារប្រភេទ retractable door handle ហើយនៅផ្នែកខាងក្នុងមានការតុបតែយ៉ាងប្រណិតជាមួយអេក្រង់ចំនួន 3 រួមមានអេក្រង់បង្ហាញព័ត៌មានរថយន្ត និងអេក្រង់ខាងមុខអ្នករួមដំណើរកៅអីមុខទំហំ 10.25-inch រីនៅកណ្តាលជាអេក្រង់កម្សាន្តទំហំ 15.6-inch។ នៅផ្នែកកណ្តាលមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ, ប្រព័ន្ធបំពងសំឡេងប្រភេទ Meridian ចំនួន 25 គ្រាប់ និងដំបូលបើកធំ panoramic roof។
Article image
Avatr 11 Facelift EREV មានបំពាក់នូវម៉ាស៊ីនសាំងចំនុះ 1.5-liter turbocharged engine ដែលម៉ាស៊ីន គឺប្រើសម្រាប់សាកភ្លើងទៅឲ្យកញ្ចប់ថ្ម និងម៉ូទ័រអគ្គិសនីតែប៉ុណ្ណោះ ចំនែកកំលាំងបង្វិលកង់វិញ គឺពឹងទៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ e-Electric Motor បំពាក់នៅលើភ្លៅក្រោយដែលអាចផលិតកំលាំងបាន 231kW ឬ 310 សេះ។ រថយន្តថ្មីនេះប្រើប្រាស់កញ្ចប់ថ្មប្រភេទ Freevoy LFP battery របស់ CATL មានទំហំ 39kWh ដែលសាកពេញម្តងអាចបើកបានចម្ងាយផ្លូវ 225km ហើយការបើកបរចម្ងាយផ្លូវសរុបដែល Avatr 11 EREV ធ្វើបាន គឺដល់ 1,065km។
Article image
ចំនែក Avatr 11 ដែលដំណើរការដោយអគ្គិសនីសុទ្ធ គឺប្រើកញ្ចប់ថ្មប្រភេទ ternary NMC battery របស់ CATL  មានទំហំ 116kWh។ រីម៉ូដែល Entry-Level Avatr 11 ដំណើរការដោយប្រព័ន្ធ RWD បំពាក់ម៉ូទ័រអគ្គិសនីកំលាំង 237kW ឬ 318 សេះ ដែលអាចជាន់ស្ទុះពី 0 ទៅ 100km/h ប្រើពេលប្រមាណ 6.5 វិនាទី។ ចំនែកម៉ូដែល Top-Trim ដំណើរការដោយប្រព័ន្ធ 4WD បំពាក់នូវម៉ូទ័រអគ្គិសនីពីរមានកំលាំងសរុប 402kW ឬ 539 សេះ ដែលអាចជាន់ស្ទុះពី 0 ទៅ 100km ប្រើពេលប្រមាណ 3.9 វិនាទី។ Avatr 11 EV បំពាក់កញ្ចប់ថ្មីដែលមានសមត្ថភាពបើកបានចម្ងាយផ្លូវ 760km ទៅ 815km។
Article image
Avatr 11 មានជម្រើស 5 ម៉ូដែលផ្សេងគ្នា មានដូចជា Avatr 11 EREV Max មានតម្លៃ $38,400, Avatr 11 EREV Ultra មានតម្លៃ $41,100, Avatr 11 EV Ultra RWD មានតម្លៃ $46,600, Avatr 11 EV Ultra 4WD មានតម្លៃ $50,750 និង Avatr 11 EV Royal មានតម្លៃ $58,950។ បច្ចុប្បន្នសន្ទុះនៃការលក់របស់ Avatr 11 បានស្ទុះឡើងខ្លាំងនៅលើទីផ្សារដោយលក់បានចំនួនដល់ 30,403 គ្រឿង ហើយសម្រាប់ម៉ូដែលថ្មីនេះ នឹងជួយបង្កើនបរិមាណការលក់នៃម៉ាកយីហោរថយន្តមួយនេះកាន់តែខ្លាំងថែមមួយកម្រិតទៀត៕
Avatr 11 Facelift បំពាក់កញ្ចប់ថ្មរបស់ CATL បានប្រកាសចេញលក់ផ្លូវការណ៍នៅចិនក្នុងតម្លៃជាង 3 ម៉ឺនដុល្លារ