ស្វែងរកពួកយើង:

Biejing Hyundai បញ្ចេញគំរូរថយន្តអគ្គិសនី SUV ដំបូងរបស់ខ្លួនក្រោមស្លាកឈ្មោះ Elexio

ដោយ

Koun Jab Luffy

09 ឧសភា 2025 07:38 ព្រឹក

អាន 3 នាទី

Article image
ស្ថិតក្នុងដំណើរការអភិវឌ្ឍន៍អស់រយះពេល 5 ឆ្នាំ នៅទីបំផុតក្រុមហ៊ុន Beijing Hyundai បានប្រកាសចេញរថយន្តអគ្គិសនីប្រភេទ SUV ដំបូងដោយប្រើស្លាកឈ្មោះថា Elexio។ Elexio ថ្មីរបស់ Hyundai ត្រូវបានរចនាផលិតឡើងដោយផ្តោតទៅលើចំនុចស្នូលសំខាន់ៗបី គឺភាពប្រណិត បច្ចេកវិទ្យាទំនើប និងគុណភាពកម្រិតខ្ពស់។ រថយន្តអគ្គិសនី SUV ថ្មីមួយនេះ អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅត្រីមាសទីបី ឆ្នាំ 2025 នៅទីផ្សារប្រទេសចិន។
ទៅលើការឌីស្សាញរូបរាងវិញ Hyundai Elexio ត្រូវបានរចនារូបរាងឡើងជាទម្រង់អក្សរ U ដែលរំលេចដោយចង្កៀង Daytime running light រចនាបថ Crystal ផ្គុំចេញជារាងលេខ 8 ដែលជាលេខហ៊ុងស៊ុយសម្រាប់ប្រជាជនចិន។ នៅផ្នែកចំហៀងមានបំពាក់នូវដៃទ្វារលាក់ចូលក្នុងតួរ ឬ Hidden-door-handle ជាមួយយ៉ាន់កង់រចនាជាកាំ Multi-spoke rim ទំហំ 20-inch។ នៅផ្នែកខាងក្នុងត្រូវបានរចនាជាមួយនឹងពណ៌ប្រណិត បំពាក់កៅអីស្បែកទំនើប និងប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ទំនើបបំផុត។
Article image
Elexio នឹងបំពាក់នូវគំរូបច្ចេកវិទ្យាអេក្រង់ព័ត៌មានបើកបរថ្មីទំនើបដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P ហើយនិងគាំទ្រនូវមុខងារបង្ហាញផ្លូវ online navigation, ប្រព័ន្ធកម្សាន្តក្នុងរថយន្ត entertainment, ការតភ្ជាប់ជាមួយស្មាតហ្វូន smartphone connectivity, អាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធក្នុងរថយន្ត OTA updates, មុខងារបញ្ជាដោយសំឡេង voice interaction, និងការបញ្ជាពីចម្ងាយ remote control…ជាដើម។
Article image
ទៅលើប្រព័ន្ធជំនួយការបើកបរឆ្លាតវៃវិញ Elexio នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត L2+ System ជាមួយមុខងារ Highway navigation ថែមទៀតផង។ ក្រុមហ៊ុន Beijing Hyundai មានគម្រោងធ្វើបច្ចុប្បន្នភាពលើមុខងារ automatic assisted driving និងការដាក់បង្ហាញនៅប្រព័ន្ធ memory parking ក្នុងឆ្នាំ 2025 ហើយសម្រាប់មុខងារជំនួយការបើកបរក្នុងក្រុង urban assisted driving ត្រូវបានរំពឹងថានឹងដាក់ចេញនៅឆ្នាំ 2026។ រថយន្តអគ្គិសនី SUV ម៉ូដែលថ្មីនេះ នឹងគាំទ្រដំណើរការជាមួយប្រតិបត្តិការ Harmony OS Intelligent Mobility សម្រាប់ដំណើរការមុខងារទាំងអស់នៅលើរថយន្ត។
Article image
Elexio SUV ត្រូវបានរចនាផលិតឡើងដោយប្រើនូវទម្រង់នៃប្រព័ន្ធគ្រោងឆ្អឹងរថយន្តអគ្គិសនីសុទ្ធប្រភេទ Electric Global Modular Platform (E-GMP) របស់ក្រុម Hyundai។ រថយន្តស៊េរីថ្មីនឹងមានសមត្ថភាពអាចជិះបានចម្ងាយផ្លូវដល់ជាង 700km ហើយនិងគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន ដែលមានសមត្ថភាពសាកបំពេញភាគរយឲ្យកញ្ចប់អាគុយពី 30% ឡើងទៅ 80% ប្រើពេលប្រមាណតែ 27 នាទីប៉ុណ្ណោះ។ ទោះជាយ៉ាងណាសម្រាប់មុខងារ អនុភាពកំលាំងម៉ូទ័រអគ្គិសនី និងបច្ចេកវិទ្យាផ្សេងៗទៀត រួមនឹងតម្លៃរបស់ Elexio ក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
Article image