ស្វែងរកពួកយើង:

Blackmagic បញ្ចេញកាមេរ៉ាស៊េរីថ្មី URSA Cine Immersive Camera អាចថតមាតិកាវីដេអូ Spatial Video សម្រាប់ Vision Pro

ដោយ

Koun Jab Luffy

13 មិថុនា 2024 11:41 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន Blackmagic Design បានធ្វើការឌីស្សាញ និងផលិតកាមេរ៉ាស៊េរីថ្មីម៉ូដែល URSA Cine Immersive Camera សម្រាប់ការថតវីដេអូ Spatial Video Content ដើម្បីដំណើរការជាមួយឧបករណ៍ Vision Pro Headset។ Blackmagic URSA Cine Immersive Camera នេះត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់ការផលិតមាតិកាវីដេអូភាពយន្តកាន់តែអស្ចារ្យសម្រាប់បទពីសោធន៍នៃបច្ចេកវិទ្យានៃឧបករណ៍ Virtual Reality (VR)។
URSA Cine Immersive Camera ត្រូវបានផលិតឡើងដោយធ្វើការ Custom ឡើងជាមួយប្រព័ន្ធ 3D Stereoscopic Len System ជាមួយប្រព័ន្ធ Dual 8 Sensors។ ហើយការបំពាក់នូវប្រព័ន្ធលែន 3D Stereoscopic នេះ គឺអនុញ្ញាតឲ្យកាមេរ៉ាមួយនេះអាចផលិតវីដេអីបានក្នុងកម្រិត 180-degree field of view ជាមួយប្រព័ន្ធសំឡេង Spatial Audio ដែលធ្វើឲ្យការបង្ហាញវីដេអូបានច្បាស់ពេលលេញ ភ្លឺច្បាស់ ម៉ដ្ឋខ្លាំងបំផុតក្នុងកម្រិតរីសូលូហ្ស៊ិន 8,160 x 7,200 px។ កាមេរ៉ាស៊េរីថ្មីនេះ គាំទ្រនូវប្រព័ន្ធ 16-stops of dynamic range ជាមួយសមត្ថភាពគាំទ្រមាតិកាវីដេអូ Stereoscopic 3D បានច្បាស់ខ្លាំងបំផុតក្នុងល្បឿន 90fps ទៀតផង។
តួររបស់ Blackmagic URSA Cine Immersive Camera ត្រូវបានផលិតឡើងដោយលោហៈធាតុ magnesium alloy chassis ដ៏ធន់រឹងមាំ និងស្របដោយសារធាតុប៉ូលីកាបូណាតកាបូនដែលធ្វើឲ្យតួរបស់កាមេរ៉ាមានទំងន់ស្រាល និងប្រើប្រាស់បានយូរឆ្នាំ។ នៅលើកាមេរ៉ានេះមានបំពាក់នូវកញ្ចប់អេក្រង់ថាច់ស្រ្គីនទំហំ 5-inch ចំនួនពីរ (Dual 5-inch Touchscreen) ផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រង់មុខងារ និងការបង្ហាញផ្សេងៗ។ ខណៈដែលអេក្រង់ external Status LCD Display សម្រាប់ការបង្ហាញនៅព័ត៌មានសម្រាប់ការថត។
សម្រាប់រន្ធដំណរភ្ជាប់នៅលើ URSA Cina Immersive Camera វិញមានដូចជា 12G-SDI out for video output, 10G Ethernet for high-speed networking, USB-C for external storage, និង XLR audio ports for professional audio recording ជាដើម។ បន្ថែមពីនេះវាក៏មាននូវ 8-pin Lemo connector សម្រាប់ការសាកភ្លើងផងដែរ។ Blackmagic URSA Cine Immersive Camera មានមកជាមួយអង្គផ្ទុក 8TB Blackmagic Media Module Blackmagic RAW format ដែលអាចថតបាន 2 ម៉ោងជាមួយវីដេអូកម្រិត 8K stereoscopic video ក្នុងមុខងារ Blackmagic RAW format។ ជាមួយគ្នានេះកាមេរ៉ានេះ ក៏មានមុខងារ Cloud Store ដែលអាចធ្វើការ Upload និង Synchronization តាមរយះការប្រើរន្ធ 10G Ethernet connection ថែមទៀតផង។
Article image
សម្រាប់តម្លៃរបស់ Blackmagic URSA Cine Immersive Camera មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅឡើយទេ ប៉ុន្តែ សម្រាប់តម្លៃរបស់ម៉ូដែល Blackmagic URSA Cine 12K ដែលក្រុមហ៊ុនបានចេញលក់នៅទីផ្សារអាមេរិក គឺខ្ទង់ $14,995 (តម្លៃសម្រាប់តែតួរកាមេរ៉ា) ដូចនេះ សម្រាប់តម្លៃរបស់កាមេរ៉ាស៊េរីថ្មីនេះ អាចនឹងខ្ពស់ជាងនេះបន្តិច ដោយសារតែវាបានបន្ថែមនូវមុខងារសំខាន់ៗជាពិសេសការបំពាក់លែនកាមេរ៉ាពីរ (Dual-lens system) តែម្តង៕