ស្វែងរកពួកយើង:

BMW X3 នៅចិនមានតម្លៃតែជាង 4 ម៉ឺនដុល្លារទេ ថោកជាងនៅអាល្លឺម៉ង់ដល់ទៅជាង 1 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

18 កុម្ភៈ 2025 02:58 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត BMW ក្នុងប្រទេសចិន បានធ្វើការប្រកាសចេញលក់រថយន្តស៊េរីថ្មីម៉ូដែល BMW X3 ជាផ្លូវការណ៍ជាមួយតម្លៃខ្ទង់ $4,8000។ ដែលតម្លៃនេះ គឺធូរថ្លៃជាងប្រមាណ $14,250 ធៀបនឹងម៉ូដែល BMW X3 G45 ដែលលក់នៅក្នុងប្រទេសអាល្លឺម៉ង់។ ទោះជាយ៉ាងណាម៉ូដែល X3 ដែលចេញលក់នៅទីផ្សារប្រទេសចិន គឺត្រូវបានធ្វើការកែប្រែតួរខ្លួនឡើងថ្មីឲ្យមានចន្លោះកង់មុខទៅកង់ក្រោយវែងជាង 111mm ធៀបនឹងម៉ូដែលចេញលក់នៅអាល្លឺម៉ង់ ដែលធ្វើឲ្យចន្លោះដាក់ជើងកៅអីជួយទីពីរទូលាយជាង។
BMW X3 ត្រូវបានផលិតឡើងនៅក្នុងរោងចក្រ BMW-Brilliance ស្ថិតនៅទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។ រថយន្តស៊េរីថ្មីនេះ នឹងចាប់ផ្តើមនាំចេញពីរោងចក្រនៅក្នុងខែឧសភា ឆ្នាំ 2025។ BMW X3 ជាប្រភេទរថយន្ត SUV ដែលមានប្រវែងបណ្តោយ 4,865mm/ ទទឹង 1,920mm/ កំពស់ 1,664mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,975mm។
Article image
ផ្នែកខាងក្នុងរបស់ BMW X3 មានការរៀបចំតុបតែងយ៉ាងប្រណិតប្រកបដោយផាសុខភាពក្នុងការប្រើប្រាស់ ដោយមានបំពាក់ជាមួយបច្ចេកវិទ្យាអេក្រង់កោងទំហំធំដែលបែកចែកជាអេក្រង់បង្ហាញព័ត៌មានខាងក្រោយដៃចង្កូតទំហំ 12.3-inch Instrument Panel និងអេក្រង់កម្សាន្តទំហំធំដល់ 14.9-inch Main Touchscreen។
សម្រាប់ដៃចង្កូតរបស់ BMW X3 មានការរចនាបែប D-shaped three-spoke steering wheel, ចង្កឹះលេខតូចច្រឡឹងស្ថិតនៅលើស្នូកកណ្តាល រួមនឹងមុខងារបញ្ជាក់ crystal infotainment controller។ BMW X3 ដែលចេញលក់នៅទីផ្សារប្រទេសចិនមានជម្រើស Powertrain ចំនួនពីរផ្សេងគ្នា គឺ 25L និង 30L ហើយនិងមានជម្រើសចំនួន 3 ម៉ូដែល។
Article image
ដោយម៉ូដែល BMW X3-25L ដំណើរដោយម៉ាស៊ីន 2-Liter turbocharged ICE កំលាំអ 188 សេះ និងកំលាំងរមូល 310Nm ដំណើរការដោយប្រព័ន្ធ  xDrive 4WD និងភ្ជាប់ដំណើរការដោយប្រអប់លេខ  ZF automatic gearbox ស្វ័យប្រវត្តិ 8 វគ្គ ដែលជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 8.9 វិនាទី។ ចំនែកម៉ូដែលទីពីរ គឺ X3-30L បំពាក់នូវម៉ាស៊ីន 2-Liter ICE កំលាំង 255 សេះ និងកំលាំងរមូល 400Nm ភ្ជាប់ដំណើរការដោយប្រអប់លេខ 8AT ហើយនិងអាចជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 6.6 វិនាទី។
ម៉ូដែល BMW X3 xDrive 25L ប្រើយ៉ាន់កង់ទំហំ 19-inch រួមជាមួយការបំពាក់នូវប្រព័ន្ធកាមេរ៉ាចំនួន 5 គ្រាប់, មានប្រព័ន្ធសែនស័រ ultrasonic radars ចំនួន 12 គ្រាប់, ដំបូលបើក sunroof, មុខងារកំដៅកៅអី, និងប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ ហើយមានតម្លៃខ្ទង់ $48,000។ រីម៉ូដែល BMW X3 xDrive 30L M-Sport ជាមួយនឹងការបង្កើននៅថាមពលសម្រាប់ប្រព័ន្ធម៉ូទ័រអគ្គិសនី។
Article image
ម៉ូដែលនេះបំពាក់យ៉ាន់កង់ទំហំ 20-inch រួមនឹងប្រព័ន្ធបំពងសំឡេងម៉ាក Harman/Kardon ចំនួន 12 គ្រាប់ ហើយនិងមានតម្លៃខ្ទង់ $54,850។ ដោយឡែកសម្រាប់ម៉ូដែល BMW X3 30L Leading M-Sport ដែលជា Top-Trim level វិញ មានកាមេរ៉ាចំនួន 5 គ្រាប់, មានមុខងារ lane change assistance, adaptive headlights, a sky lounge, sports seats, និង head-up display ជាដើម ខណៈកំលាំងម៉ាស៊ីន គឺដូចគ្នានឹងម៉ូដែល X3 xDrive 30L M-Sport ដែរ។ ហើយម៉ូដែលចុងក្រោយនេះមានតម្លៃខ្ទង់ $61,700 នៅទីផ្សារ៕
BMW X3 នៅចិនមានតម្លៃតែជាង 4 ម៉ឺនដុល្លារទេ ថោកជាងនៅអាល្លឺម៉ង់ដល់ទៅជាង 1 ម៉ឺនដុល្លារ